នៅពេលនោះតើខ្ញុំគួរឲ្យសង្វេគណាស់មែនទេ?...ខ្ញុំបានធ្វើឲ្យដុកទ័រជុងអស់សង្ឃឹមណាស់ហើយមើលទៅ។ខ្ញុំបានខំប្រឹងអស់ពេលមិនតិចទេហេតុអ្វីខ្ញុំនៅតែមិនអាចគ្រប់គ្រងចិត្តខ្លួនឯងបាន...តែវាពិតជាឈឺខ្លាំងមែន!!តើមានអ្នកណាអាចយល់អារម្មណ៍ខ្ញុំបានទៅ?
~តុក~តុក~
សម្លេងគោះទ្វាបានឮដល់ត្រចៀកខ្ញុំហើយតែខ្ញុំបែរជាគ្មានកម្លាំងសូម្បីតែកម្រើកចុះពីលើគ្រែផង រហូតដល់ថ្នាក់ខ្ញុំធ្វើមិនឮព្រងើយកន្តើយនឹងសម្លេងគោះទ្វានោះ។« ជីមីន ខ្ញុំគិតថាមានអ្នកមកឯងមានឮទេ?» ហូស៊ុក ដែរទើបនឹងចេញពីបន្ទប់ទឹកមកក្រោយពីសម្អាតខ្លួនពេលព្រឹកហើយក៏សួរ ទាំងខ្លួនឯងនៅពាក់អាវនៅឡើយ។
«ហឹមឮ...តែខ្ញុំមិនបានបើកទេលោកអាចទៅមើលបន្តិចបានទេ?» កាយតូចតបវិញ បង្អូសសម្លេងនិយាយបែបមនុស្សខ្ជិល។ ហូស៊ុក មិនមាត់តែដើរទៅបើកទ្វាដោយគិតថាអាចជាអ្នកសម្អាតឬបុគ្គលិកសណ្ឋានគារ។
~ក្រាក~
«...» ហូស៊ុក បើកទ្វាមករៀងភ្ញាក់ផ្អើលដែរបន្ទាប់ពីឃើញអ្នកនៅចំពោះមុខ។គ្មានអ្នកណាផ្សេងទេក្រៅពី ហ្វីយ៉ាណា នឹង ជុងហ្គុក នោះ។នេះលេងពួយមកទាំងព្រឹកតែម្តងហើយ។
«សួស្តី» ដោយឃើញនាយកម្លោះនៅឈរស្ងៀមមិនស្តីអ្វីបែបនេះទើបនិយាយចាប់ផ្តើមនិយាយមុន។
«អ្នកទាំងពីរមានការអ៊ីឬ?»
«គឺពួកខ្ញុំមករក ជីមីន ទេតែប្រហែលបុគ្គលិកប្រាប់លេខបន្ទប់ខុសហើយមើលទៅឲ្យខ្ញុំសុំទោសផងប៉ុន្តែលោកជាមិត្តគេតើដឹងថាគេនៅបន្ទប់ណាទេ?»
«...មិន!» ដំបូង ហូស៊ុក នាយមិនចង់និយាយប្រាប់ឡើងព្រោះគិតថាបើឃើញមុខពួកគេទាំងពីរហើយ ជីមីន មិនសប្បាយចិត្តតែចំពេលជាមួយគ្នាស្រាប់តែ ជីមីន ស្រែកសួរពីចម្ងាយដោយសារឮសម្លេងរំខានពេក។
«តើមានអ្នកណាមកមែនទេ??» សម្លេងរបស់រាងតូចឮយ៉ាងនេះទោះចង់ប្រកែកទៀតក៏គ្មានប្រយោជន៍ដែរ។
«គេនៅខាងក្នុង» ហូស៊ុក បានត្រឹមដកដង្ហើមធំនឹងបើកផ្លូវឲ្យពួកគេទាំងពីរចូលទៅក្នុង។

BINABASA MO ANG
ទ្រនុងជីវិត⛓️- 𝐂𝐚𝐠𝐞 𝐨𝐟 𝐋𝐢𝐟𝐞
Randomការឃុំឃាំងបំបិទសិទ្ធ ទទួលបានការមើលថែយ៉ាងឌិតដល់ដើម្បីទទួលដំណែងយ៉ាងសាកសមនៃទាយាទតែមួយគត់តែក៏ត្រូវបានគៀបសង្កត់ដោយលោកយាយទី១របស់គេ មិត្តភក្តិ ចិត្តគំនិត ស្នេហា គ្មានសិទ្ធិសម្រេចដោយខ្លួនឯងនោះទេ។