Cage of Life (8) {ខ្ញុំស្រឡាញ់ឯង...}

339 37 0
                                    

Part8

     ...ពេលយប់...

     ពន្លឺព្រះចន្ទជះមកផ្ទៃខាងក្រោមកម្លោះតូចកំពុងគេងនៅលើស្មៅក្រោមដើមសាគូរ៉ាម្នាក់ឯងភ្នែកសម្លឹងមើលទៅផ្កាយដែរនៅផ្តុំគ្នាយ៉ាងស្ងប់ស្ងាត់ក្នុងចិត្តកំពុងតែគិតនៅរឿងមួយចំនួនដែរខ្លួនបាននិយាយវាជាមួយនឹងមិត្តសម្លាញ់ ឌីកៃ ។

     "បើឯងស្រឡាញ់គេមិនថាស្រីមួយក៏ប្រុសទេចង្វាក់បេះដូងឯងនឹងលោតញាប់ពេលដែរគេនិយាយអ្វីមួយដែរទាក់ទងនឹងឯងហើយឯងនឹងចង់នៅជាមួយគេគ្រប់ពេលវេលាទាំងអស់ហើយវាក៏ជាពេលវេលាមួយដែរឯងគិតថាមានសេចក្តីសុខ" ពាក្យសម្តីរបស់ ឌីកៃ មួយឃ្លានេះនៅតែលិចក្នុងការគិតរបស់ ជីមីន មិនឈប់ ។

     «ប៉ុន្តែចិត្តរបស់ខ្ញុំមានបែបនេះចំពោះតែ ជុងហ្គុក ទេឬមួយខ្ញុំពិតជាបានស្រឡាញ់គេ!!» រាងតូចយកប្រអប់ដៃទាំងពីរដាក់របស់ខ្លួនដាក់នៅលើទ្រូងនិយាយតិចៗម្នាក់ឯងហើយក៏មានការព្រួយបារម្ភដូចគ្នាពេលដែរដឹងថាខ្លួនឯងបានស្រឡាញ់នឹង ជុងហ្គុក ។

     «ចុះបើគេមិនបានគិតដូចខ្ញុំហើយស្អប់ខ្ញុំបើដឹងការពិតនោះ...ពេលនេះខ្ញុំលែងហ៊ានប្រឈមមុខនឹងគេទៀតហើយ» គិតរួចហើយរាងតូចដកដង្ហើមធំដោយតានតឹងចិត្តមិនដឹងថាគួរប្រឈមមុខនឹងរាងក្រាស់យ៉ាងម៉េចទៀត។

     «មកធ្វើអ្វីត្រង់នេះ» ភ្លាមៗ ជុងហ្គុក ស្រាប់តែលិចវត្តមានមកធ្វើឲរាងតូចភ័យយ៉ាងខ្លាំងប្រញាប់ងើបអង្គុយយ៉ាងលឿន។

     «មើលផ្កាយ» ជុងហ្គុក ងក់ក្បាលហើយដាក់ខ្លួនអង្គុយក្បែររាងតូចទាំងញញឹម។

     «ខ្ញុំសួរមួយបានទេ ជុងហ្គុក?» អង្គុយស្ងៀមមួយសន្ទុះ ជីមីន ស្រាប់តែនិយាយឡើង។

     «ហឹម»

     «ឯងស្អប់ទេបើសិនមានមិត្តភក្តិជាហ្គេយ៍!?» គេបានគិតមួយសន្ទុះក៏សម្រេចចិត្តសួររាងក្រាស់ជាមួយទឹកមុខប្រាកដប្រជាតែមើលទៅរាងក្រាស់ពិតជាភ្ញាក់ផ្អើលណាស់ដែរឮបែបនេះ។

     «ឯងស្រឡាញ់អ្នកណាម្នាក់ឬ?» នាយទម្លាក់ទឹកមុខចុះបន្តិចក្នុងចិត្តព្រួយបារម្ភនឹងពាក្យសម្តីរបស់រាងតូចជាខ្លាំងព្រោះមិនដឹងថា ជីមីន និយាយបែបនេះចង់សម្តៅទៅលើអ្វី។

     «...គ្មាន-គ្មានអីទេខ្ញុំទៅគេងមុនហើយ» សម្លឹងមើលមុខកម្លោះសង្ហារមួយសន្ទុះកាយតូចផ្ចង់អារម្មណ៍វិញប្រញាប់ងើបខ្លួនឡើងដើរចេញទៅយ៉ាងលឿនមិនឲរាងក្រាស់ឃាត់ទាន់កាន់តែគិតកាន់តែឈឺចាប់បើនិយាយចេញទៅថា"ខ្ញុំស្រឡាញ់ឯង"ហើយគេបដិសេដនោះគិតយ៉ាងម៉េចថាមិនត្រូវសូម្បីតែមិត្តភាពក៏អាចបាត់បង់ដែរគេសុខចិត្តមិននិយាយល្អជាង។

     «យ៉ាងម៉េចនឹងគេពិតជាមានអ្នកស្រឡាញ់មែនឬ!» ជុងហ្គុក ពោលឡើងតិចៗក្នុងទ្រូងមានអារម្មណ៍ឈឺខ្ទោកៗ។

     រយៈពេល៣ថ្ងៃក្រោយមកនេះ ជុងហ្គុក មិនសប្បាយចិត្តនោះទេទោះបីជាគ្រូនាំដើរមើលនេះមើលនោះក៏ដោយប៉ុន្តែគេនៅតែគ្មានអារម្មណ៍ព្រោះរាងតូចគេចពីខ្លួនរហូតសូម្បីតែពេលញុំាបាយក៏មិនឲខ្លួនបាននិយាយជាមួយស្រួលបួលឡើង។

     យប់នេះជាយប់ចុងក្រោយនៃដំណើរកំសាន្តរបស់សិស្សទាំងអស់គ្នាព្រឹកថ្ងៃស្អែកពួកគេនាំគ្នាត្រឡប់ទៅសេអ៊ូលវិញហើយដូច្នេះ  ជុងហ្គុក បានមកកន្លែងដែរខ្លួនធ្លាប់មកជួបរាងតូចពីថ្ងៃមុខដើម្បីលំហែអារម្មណ៍តែមិននឹកស្មានថាបានជួប ជីមីន នៅកន្លែងមួយនេះដែរសោះ។កាលដែរឃើញបែបនេះនាយនៅឈរស្ងៀមនឹងមួយកន្លែងមិនហ៊ានហៅរាងតូចព្រោះដឹងថានឹងរត់គេចពីខ្លួនទៀតមិនខានតែមិនបានប៉ុន្មាន ជីមីន ស្រាប់តែងាកមកខាងក្រោយពេលនេះខ្សែភ្នែករបស់អ្នកទាំងពីរប្រទាក់គ្នាមុខទល់នឹងមុខតែម្តង។

     «...» លើកនេះរាងតូចបម្រុងនឹងរត់គេចទៀតហើយប៉ុន្តែត្រូវាបានរាងក្រាស់ចាប់កដៃរបស់គេយ៉ាងណែនមិនឲរើរួច។

     «ហេតុអ្វីឯងគេចពីខ្ញុំ»

     «ខ្ញុំមិនបានគេចទេ»

     «កុហក!!បីថ្ងៃនេះឯងរកលេសចេញពីខ្ញុំរហូត មានរឿងអ្វីមែនទេឬមកពីសំណួរដែរឯងសួរខ្ញុំកាលពីលើកមុនបើជាវាមែនឯងគ្រាន់តែប្រាប់ថាឯងស្រឡាញ់នរណាក៏បានឬមួយឯងមិនបាច់ឆ្លើយនឹងខ្ញុំក៏បានដែរតែកុំបែបនេះអីខ្ញុំមិនចូលចិត្តទេ» រាងក្រាស់និយាយខ្សៀវៗល្មមឲជីមីនបានឮនូវសម្លេងដ៏ក្រលួចរបស់នាយ។

     «...វាមិនមែនបែបនោះទេប៉ុន្តែខ្ញុំខ្លាចថាឯងនឹងស្អប់ខ្ញុំ » រាងតូចតបទៅវិញស្រាលៗនៅឈរស្ងៀមឈប់ចង់ដើរចេញវិញ។

     «ខ្ញុំម៉េចនឹងអាចស្អប់ឯងបានទៅ?»

     «បើអ៊ីចឹង...ចន ជុងហ្គុក ស្តាន់ខ្ញុំឲច្បាស់ណាកាលដែរខ្ញុំគេចពីឯងព្រោះខ្ញុំទទួលបានអារម្មណ៍មួយថាខ្ញុំបានស្រឡាញ់ឯងប៉ុន្តែខ្ញុំខ្លាចៗថាឯងនឹងស្អប់ខ្ពើមខ្ញុំ ហ៊ឹក...ដែរជាខ្ទើយថែមទាំងស្រឡាញ់មិត្តខ្លួនឯងទៀតខ្ញុំនិយាយវាចេញមកហើយបើឯងចង់ស្អប់ខ្ញុំក៏ស្អប់ចុះ» ជីមីន និយាយឮៗឲអ្នកម្ខាងទៀតស្តាប់ឲច្បាស់ស្របជាមួយទឹកភ្នែករបស់ខ្លួនស្រក់ចុះមកដូចគ្នាហើយប្រុងនឹងរត់ចេញទៅហើយតែត្រូវ ជុងហ្គុក ចាប់ខ្លួនគេយកមកថើបតែម្តងធ្វើឲគេភ្ញាក់ផ្អើលជាខ្លាំង។នៅក្រោមដើមសាគូរ៉ាដែរកំពុងតែមានស្រទាប់ផ្កាធ្លាក់ចុះមកបន្តិចបន្តួចដោយសារតែខ្យល់បក់មើលទៅពិតជារ៉ូមេទិចខ្លាំងណាស់។

     «ឯង...» មួយសន្ទុះរាងក្រាស់ដកមាត់ចេញមកវិញកាយតូចធ្វើមុខស្លើសម្លឹងមើលទៅរាងក្រាស់នេះជាលើកទីពីរហើយដែលពួកគេថើបគ្នា។

     «ខ្ញុំមិនបានស្អប់ឯងទេព្រោះខ្ញុំក៏...ស្រឡាញ់ឯងដែរតាំងពីយូរមកហើយ» ជុងហ្គុក ឪបក្រសោបខ្លួនប្រាណរាងតូចយ៉ាងណែនបិទភ្នែកនិយាយទាំងញញឹមសប្បាយចិត្តពេលដែរដឹងថាម្នាក់នោះជាខ្លួន។

     «ហ៊ឹកៗវាមិនមែនជាសុបិន្តទេត្រូវទេ» ឮបែបនេះ ជីមីន រំជួលចិត្តឪបតបរាងក្រាស់ព្រមទាំងស្រែកយំខ្លាំងៗនៅក្រោមទ្រូងរបស់នាយ។

     «វាជាការពិតពួកយើងមានចិត្តលើគ្នាហើយសម្រាប់ខ្ញុំវាមិនមែនជាការលេងសើចមួយគ្រាទេគឺប្រាកដប្រជាណាមីន» រាងក្រាស់ចាប់ស្មាទាំងពីររបស់កាយតូចទៅមុខខ្លួនបន្តិចព្រមទាំងប្រាប់ដោយទឹកមុខម៉ឺងម៉ាត់បញ្ជាក់ថាខ្លួនមិនបាននិយាយលេង។

     «អឹម...» ជីមីន ងក់ក្បាលញាប់ឆ្មេរសប្បាយចិត្តរកអ្វីប្រៀបពុំបានរួចហក់ទៅថើបរាងក្រាស់ម្តងទៀតអណ្តាតពពាក់ពពូនគ្នាចុះឡើងយ៉ាងផ្អែមល្ហែមដូចជាពួកគេមានតែពីរអ្នក។

     ...ថ្ងៃថ្មី...

     ថ្ងៃមកម្លោះតូច ជីមីន ក្រោកឡើងទាំងសប្បាយចិត្តមុខរីកដូចគ្រាប់ជីធ្វើឲមិត្តខ្លួនឆ្ងល់ជាខ្លាំងទើបតែឃើញធ្វើមុខស្អុយប៉ុន្មានថ្ងៃមុខសោះទឹកមុខដូរលឿនជារន្ទះទៅទៀត។

     «នែ៎...ថ្ងៃនេះកើតអីដូចទ្រង់សប្បាយអរសម្បើមម្ល៉េះម្សិលមិញឃើញធ្វើមុខស្អុយសោះនឹង»

     «គ្រាន់តែសប្បាយចិត្តសោះនឹងឆ្ងល់ដែរ?មិនបាច់ខ្វល់នឹងយើងទេគិតតែពី ហេស៉ុង របស់ឯងទៅបានហើយឮពី ជុងហ្គុក មកថាគេចង់ទៅស្រុកគេផងហី!មិនយកលេសឃាត់ទេហ្ន៎» ជីមីន ពេបមាត់និយាយតបទៅវិញប្រាប់ដល់មិត្តពីរឿងដែរគេបានដឹងពី ហេស៉ុង មកឲមិត្តដឹង។

     «យើងមិនដឹងទេ»

     «មីន!!» កំពុងនិយាយគ្នាសម្លេងមាំរបស់រាងក្រាស់បន្លឺឡើងមកកាត់ចង្វាក់អ្នកទាំងពីរ។រាងតូចប្រញាប់រត់ទៅបើកទ្វាឲរាងក្រាស់ទាំងញញឹម។

     «ជិតរួចឬនៅគ្រូហៅឲទៅជុំគ្នាហើយណា»

     «ពួកយើងរួចហើយទៅពេលនេះក៏បាន» រាងតូចងក់ក្បាលដើរទៅកាន់វ៉ាលីនឹងរបស់របរបន្តិចបន្តួចរបស់ខ្លួនចេញមកពីបន្ទប់ជាមួយមិត្តហើយដើរទៅខាងមុខផ្ទះដែរជាកន្លែងជួបជុំគ្នាវិញ។

     «មកគ្រប់គ្នាអស់ឬនៅគ្រូចាប់ផ្តើមហៅឈ្មោះហើយ» លោកគ្រូបើកមើលក្រដាសឈ្មោះរបស់សិស្សហើយចាប់ផ្តើមហៅឈ្មោះម្តងម្នាក់ៗនឹងឲចូលទៅក្នុងឡានអង្គុយនៅតាមកន្លែងរៀងៗខ្លួនដែរធ្លាប់អង្គុយ។ក្រោយពីឡានគ្រប់ចំនួនសិស្សទាំងអស់ហើយក៏បើកចេញត្រឡប់ទៅទីក្រុងសេអ៊ូលវិញ។

     នៅក្នុងឡាន ជីមីន កំពុងតែនិយាយទូរស័ព្ទជាមួយនរណាម្នាក់ដែរមើលទៅទឹកមុខរបស់គេដូចជាមិនមែនជារឿងល្អឡើយ។

     "មកដល់វិញពេលណាប្រញាប់មកផ្ទះយាយមានរឿងចង់និយាយជាមួយឯងឮទេ"

     «រឿងអ្វីលោកយាយនិយាយពេលនេះមិនបានហ្អេស?» គេធ្វើមុខឆ្ងល់សួរបកទៅវិញរឿងអ្វីគ្រាន់តែនិយាយតាមទូរស័ព្ទឲហើយមិនបាន។

     "រឿងអីមកដល់គង់តែដឹងទេម៉ាក់របស់ឯងក៏មកផ្ទះដែរ"

    «ពិននឹងចុះ» គ្រាន់តែឮថាម៉ាក់ខ្លួនក៏នៅផ្ទះក៏ប្រញាប់ផ្តាច់ប្រព័ន្ធទូរស័ព្ទតែម្តងអារម្មណ៍ធុញថប់មានឡើងមកភ្លាមៗដោយគ្រាន់តែរំលឹកពីគាត់។

     To be continued!!!

ទ្រនុងជីវិត⛓️- 𝐂𝐚𝐠𝐞 𝐨𝐟 𝐋𝐢𝐟𝐞Where stories live. Discover now