Cage of Life (12) {ថោកទាប,ប្រគល់ខ្លួនឲ្យគេដល់កន្លែង}

426 36 1
                                        

Part12

«បងសុំទោស» ជុងហ្គុក បន្ទន់ជង្គង់ទល់មុខហើយយករាងតូចមកឪបនឹងនិយាយសុំទោសដែលខ្លួនមិនបានយល់ពីអារម្មណ៍រាងតូច។

«ធ្វើវាដើម្បីអូនទៅ» ជីមីន នៅតែមិនឈប់ហើយនិយាយដដែលក្បែរត្រចៀករាងក្រាស់។

«បាន»

«...» ឮរាងក្រាស់យល់ព្រមបែបនេះ ជីមីន ងើបមុខឡើងធ្វើឲ្យក្រសែភ្នែកអ្នកទាំងពីរប៉ះគ្នា។

មិននៅយូរ ជីមីន ជាអ្នកចាប់ផ្តើមដោយខិតមុខទៅថើបនឹងបបូរមាត់របស់រាងក្រាស់ថ្នមៗ។ដំបូង ជុងហ្គុក រៀងរែកចិត្តបន្តិចដែរតែក្រោយមកក៏សម្របទៅតាមរាងតូច។

«អូនប្រាកដចិត្តហើយមែនទេ?» បន្ទាប់ពីថើបគ្នាអស់មួយសន្ទុះ ជុងហ្គុក ដកមាត់ចេញមកវិញហើយសួរបញ្ជាក់ជាថ្មី។

«ហឹម» ចម្លើងរាងតូចនៅតែដដែលមិនផ្លាស់ប្តូរទើបរាងក្រាស់ចាប់លើកបីគេយកទៅលើគ្រែវិញម្តងនឹងទម្លាក់បបូរមាត់លើគ្នាសារជាថ្មី។

ភ្លើងកម្តៅតណ្ហាកាន់តែកើនឡើងៗ ជីមីន ដែរនៅខាងក្រោមថើបបណ្តើរប្រឡេសឡេវអាវរបស់រាងក្រាស់ចេញបណ្តើរ។ ជុងហ្គុក ដកមាត់ចេញមកវិញជាមួយនឹងទឹកមាត់ដែលអន្លាយចេញមក សម្លេងដកដង្ហើមញាប់ៗយ៉ាងក្តៅគគុករបស់អ្នកទាំងពីរប៉ះគ្នាទៅវិញទៅមក។

........
ក្រោយពីបញ្ចប់ការសាងសេចក្តីស្នេហារបស់អ្នកទាំងពីររួចហើយ ជុងហ្គុក នៅដេកឪបរាងកាយតូចច្រឡឹងជាប់ពោរពេញដោយក្តីស្រឡាញ់។វាជាលើកទីមួយរបស់ពួកគេបែបនេះហើយក៏មិនបានយូរអ្វីដែរតែ ជីមីន បានគេងលក់ដោយសារអស់កម្លាំង។

«...» ជុងហ្គុក មិនបានគេងឡើយនាយសម្លឹងមើលទៅស្នាមដែលនៅកខាងមុខនឹងក្រោយរបស់រាងតូចដែលខ្លួនជាអ្នកបន្សល់ឲ្យ។

«ស្នាមច្រើនពេកហើយ» នាយប៉ះវាថ្នមៗហើយពោលឡើងតិចៗវាមានបីបួនកន្លែងឯណោះមិនប្រយ័ត្នប្រាកដជាមានគេឃើញមិនខាន។

«សក់របស់គេទន់ខ្លាំងណាស់» នាយញញឹមស្រាលយកសរសៃសក់កាយតូចមកដាក់ជិតច្រមុះ មិនដែលគិតឡើយថាខ្លួននឹងរាងតូចអាចធ្វើរឿងបែបនេះបាន។

ទ្រនុងជីវិត⛓️- 𝐂𝐚𝐠𝐞 𝐨𝐟 𝐋𝐢𝐟𝐞Where stories live. Discover now