Part15
«សុំទោសដែរជួយបងមិនបាន ជីមីន ប៉ុន្តែបងចង់យំពិនណាក៏បានណាមានខ្ញុំនៅក្បែរបងហើយខ្ញុំនឹងជូតទឹកភ្នែកឲបងជំនួសគេ» ជីហូ បានយករាងតូចមកឪបតែម្តងព្យាយាមធ្វើខ្លួនឲ្យរឹងមាំដែរអាចឲ្យបងប្រុសខ្ចីស្មារបស់ខ្លួនផ្អែកលើបានប៉ុន្តែក្នុងចិត្តវិញក៏ឈឺមិនស្ទើរដែរបានឃើញទឹកភ្នែកមួយតំណក់ៗចេញពីកែវភ្នែករាងតូចមក។
«ម៉េចក៏បងគ្មានជម្រើសសម្រាប់ខ្លួនឯងហ៊ឹក...បងគ្រាន់តែចង់រស់នៅជាមួយមនុស្សដែរបងស្រឡាញ់ប៉ុណ្ណោះហេតុអ្វីពិបាកយ៉ាងនេះឯងដឹងទេគេបានយំខ្លាំងណាស់គេប្រាកដជាឈឺព្រោះបងបានបានចាកចេញពីគេ ហឹកៗ»"តែបងក៏ឈឺដូចគ្នាហេតុអ្វីមិនគិតពីខ្លួនឯងនៅពេលនេះផងហ្អឹម...បងប្រុសកំសត់របស់ខ្ញុំ" ជីហូ មិនបានតបទៅរាងតូចវិញឡើយនាយគ្រាន់តែគិតនៅក្នុងចិត្តហើយបន្តអង្អែលក្បាលបងប្រុសកុំឲពិបាកចិត្តខ្លាំងប៉ុណ្ណោះ។
រយៈពេលប៉ុន្មានខែបានកន្លងផុតទៅហើយ សុខភាពរបស់ ជីមីន បានធ្លាក់ឌុនដាបយ៉ាងខ្លាំងដល់ថ្នាក់សន្លប់មិនដឹងខ្លួនក៏មាន។ ចំណែក ជីហូ ក្រោយពីបោះបង់ការចូលចិត្តគូររបស់គេហើយ ក្រៅពីម៉ោងរៀនធម្មតាគឺគេរៀនដៃក្វាន់ដូវិញម្តង។មិនមែនតែមួយមុខនេះទេនៅមានច្រើនផ្នែកទៀតបំណងរបស់គេគឺលុតដំខ្លួនឯងអោយក្លាយជាមនុស្សខ្លាំងមុនគេពេញវ័យ។
«នៅសើកៗដល់ណា ពេលនេះមិនស្រួលវាបំភ្លេចឯងហើយខំត្រដរពិបាកចិត្តធ្វើអ៊ី?» គ្មានអ្វីផ្លាស់ប្តូរឡើងសម្លេងស្រែករបស់អ្នកស្រីហ្វារីស៍ទៅលើកាយតូចនៅតែមានដដែល។
«...ចេញទៅ»
«អូនកុំខឹងទៅមើល!!» បុរសជាប្តីចាប់ស្មាប្រពន្ធនិយាយលួងកុំឲ្យកំហឹងឆេះឡើង។
«ពិបាកចិត្តយ៉ាងនឹងទៅស្លាប់ឲ្យបាត់ៗទៅ រៀនក៏មិនចង់រៀន ចំណាត់ថ្នាក់ក៏ធ្លាក់ ខួរបង្កងមែនទេនេះប្រដៅមិនស្តាប់សោះ អត់ប្រយោជន៍អើយ...» អ្នកស្រីហ្វារីស៍ស្រែកជេប្រមាថកូនខ្លួនឯងហើយក៏ដើរចេញទៅក្រៅផ្ទះទាំងកំហឹង។
«...» លោកហ្វារីស៍នឹងឈរឪបដៃសម្លឹងមើលកូនចុងខ្លួនទាំងមិននិយាយអ្វីទាំងអស់ ចំណែក ជីមីន បានត្រឹមខាំមាត់សង្កត់ចិត្តមិនតបត។
...៥ ឆ្នាំក្រោយមក...
![](https://img.wattpad.com/cover/283411251-288-k299916.jpg)
YOU ARE READING
ទ្រនុងជីវិត⛓️- 𝐂𝐚𝐠𝐞 𝐨𝐟 𝐋𝐢𝐟𝐞
Randomការឃុំឃាំងបំបិទសិទ្ធ ទទួលបានការមើលថែយ៉ាងឌិតដល់ដើម្បីទទួលដំណែងយ៉ាងសាកសមនៃទាយាទតែមួយគត់តែក៏ត្រូវបានគៀបសង្កត់ដោយលោកយាយទី១របស់គេ មិត្តភក្តិ ចិត្តគំនិត ស្នេហា គ្មានសិទ្ធិសម្រេចដោយខ្លួនឯងនោះទេ។