Part21
ការរងចាំមនុស្សដែរយើងស្រឡាញ់ពីមួយឆ្នាំទៅមួយឆ្នាំតើវាយូរណាស់មែនទេ?តាំងពីដើមមកខ្ញុំមិនដែលគិត...ថានឹងបោះបង់ក្តីសង្ឃឹមដ៏តូចនោះចោលឡើយ...ព្រោះខ្ញុំនៅតែមិនអាចឈប់ស្រឡាញ់គេ។
ខ្ញុំចេះតែសួរខ្លួនឯងតើពេលណាទើបរូបគេត្រឡប់មករកខ្ញុំវិញ គេយ៉ាងម៉េចហើយ រស់នៅសុខស្រួលដែរទេ ម៉ាក់របស់គេមិនមែនធ្វើបាបគេទេមែនទេ? កាន់តែគិតកាន់តែធ្វើឲ្យខ្ញុំស្ត្រេសពិបាកចិត្តសឹងតែគ្រប់ពេលមិនលោះថ្ងៃទៅហើយ។
ពេលរៀនពេលថ្ងៃធ្វើការ ពេលល្ងាចក៏អង្គុយពិបាកចិត្តខ្ញុំចង់ទៅរកគេខ្ញុំគិតថាគេកំពុងតែរងចាំ នឹកនាខ្ញុំដូចជាខ្ញុំនឹកដល់គេ។
តែ...ហេតុអ្វីៗៗ...ខ្ញុំបានប្រព្រឹត្តកំហុសយ៉ាងធំមួយទៅវិញ!តើខ្ញុំបានធ្វើអ្វីខ្លះទៅ នៅថ្ងៃនោះអ្វីដែលខ្ញុំចាំបានខ្ញុំគ្រាន់តែផឹកស្រារហូតដល់ស្រវឹងខ្លួនលែងដឹងអ្វី។ប៉ុន្តែនៅពេលដែលបើកភ្នែកឡើងខ្ញុំបែរជានៅលើគ្រែតែមួយជាមួយនឹង ហ្វីយ៉ាណា ទៅវិញ?
អ្វីដែរខ្ញុំអាចធ្វើបាននៅពេលនោះគឺគាំងស្ងៀម...ខ្ញុំបានចាត់ទុកនាងត្រឹមជាមិត្តភក្តិ...តែខ្ញុំបានបំផ្លាញព្រហ្មចារីរបស់នាងដោយសារតែការស្រវឹងរៀងខ្លួន។តើខ្ញុំគួរធ្វើអ្វីបន្តទៀតទៅ...
នាងបាននិយាយថាមិនអ៊ីដោយសារដឹងថាខ្ញុំកំពុងរងចាំមនុស្សម្នាក់។ទឹកមុខរបស់នាងយល់ព្រមប៉ុន្តែក្នុងចិត្តវិញនោះ...វាធ្វើឲ្យខ្ញុំមានអារម្មណ៍ថាខុសធ្ងន់ណាស់ចំពោះនាង។
បន្ទាប់មកខ្ញុំបានបោះបង់ក្តីសង្ឃឹមរបស់ខ្ញុំចោល កាត់ចិត្តពីគេដោយកាលៈទេសៈបង្ខំ។ខ្ញុំមិនត្រឹមតែធ្វើរឿងមិនគប្បីនោះទេថែមទាំងធ្វើឲ្យនាងមានកូនរបស់ខ្ញុំផងដែរ។ ខ្ញុំគួរតែសប្បាយចិត្តឬគួរមិនទទួលខុសត្រូវចំពោះអ្វីដែរខ្ញុំបានធ្វើ?
ហ្វីយ៉ាណា នាងមិនដឹងអ្វីនោះទេ សូម្បីបន្តិចទោះជាខ្ញុំមិនបានស្រឡាញ់នាងប៉ុន្តែខ្ញុំក៏ព្យាយាមធ្វើល្អជាមួយនាងតាមអ្វីដែរអាចធ្វើបាន ខ្ញុំមិនចង់ឲ្យទារកដែរមិនដឹងអ្វីនោះត្រូវកើតមកដោយកំព្រាឪពុកឡើយព្រោះខ្ញុំដឹងថាវាខ្វះភាពកក់ក្តៅយ៉ាងណាដែរគ្មានឪពុកជាខ្នងបង្អែក។
ESTÁS LEYENDO
ទ្រនុងជីវិត⛓️- 𝐂𝐚𝐠𝐞 𝐨𝐟 𝐋𝐢𝐟𝐞
De Todoការឃុំឃាំងបំបិទសិទ្ធ ទទួលបានការមើលថែយ៉ាងឌិតដល់ដើម្បីទទួលដំណែងយ៉ាងសាកសមនៃទាយាទតែមួយគត់តែក៏ត្រូវបានគៀបសង្កត់ដោយលោកយាយទី១របស់គេ មិត្តភក្តិ ចិត្តគំនិត ស្នេហា គ្មានសិទ្ធិសម្រេចដោយខ្លួនឯងនោះទេ។