Cage of life (22)

310 36 1
                                    

Part22

     ព្រឹកព្រលឹមត្រូវបាំងដោយពពកខ្មៅ ជាមួយនឹងតំណក់គ្រាប់ភ្លៀងតូចៗធ្លាក់ចុះមកទៅវិញ មិនប្រណីហាក់ដូចជាមេឃក៏កំពុងយល់ពីភាពឈឺចាប់របស់ពួកគេ។

     នៅពេលនោះហើយដែរខ្ញុំបាននិយាយរៀបរាប់គ្រប់យ៉ាងដល់ទៅគេ។ក្រោយនិយាយចប់វាគ្មានអ្វីឡើយក្រៅពីភាពស្ងៀមស្ងាត់របស់កាយតូចតែប៉ុណ្ណោះ។

     ជីមីន ខំយកចិត្តទុកដាក់ក្នុងការស្តាប់ពីមួយពាក្យទៅមួយពាក្យកាន់តែធ្វើឲ្យគេឈឺចិត្តខ្លាំងឡើងៗ។គេឪនមុខចុះដៃទាំងសងខាងដែលដាក់លើភ្លៅក្តាប់ចូលគ្នាខាំបបូរមាត់ខ្លួនឯងស្របជាមួយទឹកថ្លាដែរចាប់ផ្តើមរមាលឥតដាច់តំណក់ធ្លាក់ចុះមក។

     «អ៊ីចឹងប្រហែលខ្ញុំទៅវិញទេដែរយឺតពេលក្នុងការត្រឡប់មកវិញ»

     «ទ...ទេ ជីមីន»

     «ដោយសារតែគ្មានដំណឹងពីខ្ញុំទើបបងត្រូវឈឺចិត្តហើយក៏ជ្រុលខ្លួនដេកជាមួយហ្វី...រហូតដល់មានកូន...បងក៏ ហឹក ព្រមកាត់ចិត្តពីខ្ញុំ» ជីមីន និយាយបណ្តើរជូតទឹកភ្នែកខ្លួនបណ្តើរ។

     "ហេតុផលពិននឹងទេមែនទេទើបពួកគេរៀបការនឹងគ្នា ចុះខ្ញុំ!ខ្ញុំដែលខំបៀមទុកជំងឺមករាប់ឆ្នាំដោយសារបងវិញនោះ បងគិតថាខ្ញុំមិនអ៊ីមែនទេ ជុងហ្គុក!" គេបានគិតនៅក្នុងចិត្តម្នាក់ឯង គេត្រូវឈឺប៉ុន្មានដងទៀតទើបអស់ គេអាចត្រឹមតែស្រែកយំបញ្ចេញពាក្យទាំងនេះនៅតែក្នុងចិត្តប៉ុណ្ណោះ។

     «អូន...កុំយំអ៊ី» ជុងហ្គុក ចង់យកម្រាមដៃរបស់ខ្លួនទៅជូតទឹកភ្នែកឲ្យកាយតូចខ្លាំងណាស់ប៉ុន្តែគេត្រូវហាមឃាត់ខ្លួនឯងមិនឲ្យលើសខ្សែខណ្ឌរវាងអ្នកទាំងពីរ។

     «បងនៅស្រឡាញ់អូនទេ ឬ~~មួយបងស្រឡាញ់គេហើយ» កាយតូចបង្ហាញស្នាមញញឹមទាំងបង្ខំ ទាំងទឹកភ្នែករហាមមាននៅជាប់ផែថ្ពាល់។

     សំណួរដែលដូចជាយកកាំបិតមកចាក់ទម្លុះបេះដូងរបស់គេ។ ជុងហ្គុក ឮបានត្រឹមតែសម្លឹងមុខមនុស្សជាទីស្រឡាញ់ខ្លួនដោយភាពសោកសៅតែប៉ុណ្ណោះ។ទឹកមុខរបស់នាយបានធ្វើឲ្យកាយតូចបានដឹងយ៉ាងច្បាស់នូវអត្តន័យរបស់វា គេមិនបានថាអ្វីឡើយគ្រាន់តែជូតទឹកភ្នែកខ្លួនឲ្យស្អាតនៅតែបង្ហាញស្នាមញញឹមដល់រាងក្រាស់ មុននឹងក្រោកឈរឡើងពេញកម្ពស់។

ទ្រនុងជីវិត⛓️- 𝐂𝐚𝐠𝐞 𝐨𝐟 𝐋𝐢𝐟𝐞Where stories live. Discover now