Part23
«អាហាស៎ហា...» នៅនឹងមុខអ្នករាល់គ្នា នឹងកម្លោះក្រមុំបែបនេះអ្វីដែលគេមានប្រតិកម្មមុនគេបែរជាសើចទៅវិញ ប៉ុន្តែជាការសើចបែបបន្លំចិត្តទាំងដែរភ្នែកខ្លួនឯងចាប់ផ្តើមសើមទៀតទៅហើយ។
«ខ្ញុំរៀងភ្ញាក់បន្តិចដែរដោយសារខ្ញុំមានកិត្តិយសឡើងមកទីនេះ~~ហូ៎...ហិ ទីបំផុតមិត្តភក្តិសម្លាញ់ទាំងពីររបស់ខ្ញុំរៀបការនឹងគ្នាហើយ-ខ្ញុំ...» ចុងក្រោយគេនៅតែមិនអាចទប់បាននិយាយបានត្រឹមតែប៉ុន្មានម៉ាត់ទឹកភ្នែកហូរមកឯងទប់មិនជាប់ទើបងាកក្រោយជូតចេញយ៉ាងលឿន ពេលដែររួចហើយក៏ងាកមកវិញ។
«...សុំទោស...សុំទោសដែលប្រាំឆ្នាំមកនេះនៅក្បែរពួកឯង កុំខឹងយើងណា ព្រោះថាយើងមកវិញហើយ...មកវិញដើម្បីជូនពរពួកឯងទាំងពីរអ្នកអោយ...ហ៊ឹក ឲ្យស្រឡាញ់គ្នារហូតទៅ» ថ្ពាល់ ច្រមុះ ត្រចៀក រាងស្តើងឡើងក្រហមដូចម្ទេសទៅហើយព្រោះតែប្រឹងទប់ទឹកភ្នែកហើយញញឹមទៅមិត្ត។
«...» បានតែត្រឹមនេះ ជីមីន ដើរចុះមកពីលើវេទិកាវិញតែម្តងមិនចង់និយាយអ្វីច្រើនជាងនេះឲ្យឈឺចិត្តកាន់តែខ្លាំង។
ភ្នែករបស់ ជុងហ្គុក សម្លឹងមើលអតីតគូស្នេហ៍របស់ខ្លួនមិនដាក់តែម្តង ក្នុងចិត្តក្តុកក្តួលមិនដឹងយកអ្វីមកនិយាយគេយល់ច្បាស់ណាស់ថាពេលនេះ ជីមីន កំពុងតែឈឺចិត្ត។ ទឹកមុខភ័យខ្លាចនឹងច្របូកច្របល់បង្ហាញលើផ្ទៃមុខនាយយ៉ាងច្បាស់តែម្តង។
"ពេលនេះក៏ឈានទៅដល់ការស្បថស្បែនផងដែរ"
[ផាច់ៗៗ]
ស្នូរសំឡេងទះដៃឮឡើងមកស្របពេលដែលកូនកម្លោះនឹងកូនក្រមុំងាកមុខទៅរកអាចារ្យ។
«...ហ៊ឹក» ជីមីន ដែលនៅអង្គុយជួរមុខសម្រក់ទឹកភ្នែកចុះមកដោយគ្មានសម្លេង មាត់ខាំសឹងតែដាច់សាច់ទៅហើយ។
«កញ្ញា ហ្វីយ៉ាណា នាងព្រមធ្វើជាភរិយារបស់លោកចន ជុងហ្គុក ព្រមទទួលរ៉ាប់រងបញ្ហានឹងដោះស្រាយជាមួយគ្នា បំពេញតួនាទីជាម្តាយនឹងប្រពន្ធឲ្យបានល្អដែរទេ?» អាចារ្យនិយាយ។
«ចាសខ្ញុំព្រម»
«លោកចន ជុងហ្គុក យល់ព្រមក្លាយជាស្វាមីនឹងកញ្ញា ហ្វីយ៉ាណា ធ្វើជាមេគ្រួសារគំរូ នឹងឪពុកល្អ មិនបោះបង់គ្រួសារចោលដែរទេ»
YOU ARE READING
ទ្រនុងជីវិត⛓️- 𝐂𝐚𝐠𝐞 𝐨𝐟 𝐋𝐢𝐟𝐞
Randomការឃុំឃាំងបំបិទសិទ្ធ ទទួលបានការមើលថែយ៉ាងឌិតដល់ដើម្បីទទួលដំណែងយ៉ាងសាកសមនៃទាយាទតែមួយគត់តែក៏ត្រូវបានគៀបសង្កត់ដោយលោកយាយទី១របស់គេ មិត្តភក្តិ ចិត្តគំនិត ស្នេហា គ្មានសិទ្ធិសម្រេចដោយខ្លួនឯងនោះទេ។
