Part5
«...ព្រោះខ្ញុំចង់ពាក់វា»
«ខ្ញុំសួរមែនទែនណាហ្អេ ជុងហ្គុក » មិនទាន់និយាយចប់ផងរាងក្រាស់ក៏ដើរទៅមុខមុនបាត់ទើបរាងតូចប្រញាប់ស្រែករត់ទៅតាមយ៉ាងលឿនហើយមានចិត្តខឹងមួម៉ៅនឹងរាងក្រាស់ដែរមិនប្រាប់ហេតុផលដល់ខ្លួន។
« ជុងហ្គុក ហ្អាប្រាប់ខ្ញុំមកណាទៅខ្ញុំមិននិយាយរឿងនេះទៀតទេណាៗៗ» ជីមីន បានហក់ទៅកញ្ជ្រោលក្បែរដៃរបស់រាងក្រាស់ចុះឡើងអង្វរជាមួយទឹកមុខគួរឲស្រឡាញ់របស់ខ្លួនដើម្បីឲរាងក្រាស់ប្រាប់។[ផូស~]
«...អត់» រាងក្រាស់មិនបានចិត្តទន់ទេថែមទាំងយកដៃផ្ទាត់ថ្ងាសរាងតូចលាន់ឮផូសទៀតផង។
«ចិត្តអាក្រក់ធ្វើឲគេឈឺហើយ»
«មិនខ្វល់ទេ» រាងក្រាស់ញាក់ស្មាហើយដើរទៅមុខទៀតធ្វើមិនដឹង។
«មនុស្សចង្រៃចាំផងមើលកុំដើរលឿនជើងខ្ញុំខ្លីដើរមិនទាន់ទេអាត្នោត» ជីមីន ធ្វើមុខក្រញូវស្រែកថាឲរាងក្រាស់ធ្វើអីគេមិនបានហើយនៅដើរមិនទាន់គេទៀតខ្លួនតូចបែបនេះមែន។
...១ ខែក្រោយ...
រយៈពេលដើរទៅមុខយ៉ាងលឿនក្នុងកំឡុងពេលនោះ ជីមីន បានសុំឲ្យ ជុងហ្គុក បង្រៀនខ្លួននូវលំហាត់ផ្សេងៗបន្ថែមទៀតទុកត្រៀមមុន។ទំនាក់ទំនងមិត្តភាពអ្នកទាំងពីរក៏ដើរទៅមុខយ៉ាងរលូនដែរមើលទៅអ្នកទាំងពីរដូចជាមិត្តភក្តិជិតស្និតនឹងគ្នាអញ្ជឹងទៅណាមកណាក៏ជាមួយគ្នាហើយក៏យល់ពីចិត្តរវាងគ្នាបានច្រើនហើយថ្ងៃនេះក៏ជាពេលដែរត្រូវប្រឡងធ្វើតេស្តសាកល្បងជាមុនដូចគ្នា។
«ប្រឡងឲបានច្រើននឹងបានមករៀនជាមួយខ្ញុំណា» មុននឹងបំបែកគ្នាចូលទៅថ្នាក់ប្រឡងរៀងខ្លួនរាងក្រាស់ក៏មិនភ្លេចផ្តែផ្តាំលើកទឹកចិត្តដល់កម្លោះតូចដែរ។ ជីមីន ញញឹមងក់ក្បាលហើយលើកដៃក្រវីលារាងក្រាស់មុននឹងរត់យ៉ាងលឿនដើម្បីទៅរកថ្នាក់ប្រឡងរបស់ខ្លួន។
...១ អាទិត្យក្រោយមក...
ការធ្វើតេស្តប្រឡងបានប្រព្រឹត្តទៅរួចរាល់ហើយខាងសាលាក៏បានអនុញ្ញាតឲសិស្សថ្នាក់ទី១២នេះបានឈប់សម្រាកដើម្បីលំហែខួរក្បាលពីរបីថ្ងៃមុនប្រកាសលទ្ធផលប្រឡងដូចគ្នា។សិស្សជាច្រើនបន្ទប់បានមកសាលានៅថ្ងៃដែរសិស្សផ្សេងៗឈប់ដើម្បីមកមើលពិន្ទុនឹងថ្នាក់សម្រាប់ឲខ្លួនមករៀននៅថ្ងៃស្អែកដែរក្នុងនោះក៏មាន ជីមីន នឹង ជុងហ្គុក ផងដែរ។
«ឯងរៀនថ្នាក់ណា!?»
«12-Eចុះចំណែកឯងមើលពិន្ទុរបស់ឯងរួចឬនៅ?»
«អត់ទេខ្ញុំទើបមកដល់អំបាញ់មិញ» រាងតូចក្រវីក្បាលទើបចូលទៅមើលពិន្ទុរបស់ខ្លួនជាមួយរាងក្រាស់ដោយក្នុងចិត្តភ័យឌុកដាក់ៗខ្លាចថាមិនបានរៀនជាមួយនឹង ជុងហ្គុក ។
«នៅទីនេះហើយ...»
«ឯណាៗ...ផាក ជីមីន ៤២០រៀនថ្នាក់12-Eអា៎ៗយ៉េ...បានរៀនជាមួយគ្នាហើយ ហិហិ» រាងតូចមើលឈ្មោះរបស់ខ្លួនឃើញថាបានរៀនជាមួយនឹងរាងក្រាស់ សប្បាយចិត្តហក់កញ្ជ្រោលឪបមិត្តដោយភ្លេចខ្លួន។
«អេៗគេកំពុងមើលមកណា» រាងក្រាស់កេះដៃអ្នកម្ខាងទៀតតិចៗឲបញ្ឈប់សកម្មភាពរបស់ខ្លួនទើបកម្លោះតូចនឹកឃើញថាមិនមែនមានតែឯងហើយក៏ស្ងាត់មាត់វិញប៉ុន្តែក៏អូសដៃ ជុងហ្គុក ទៅកន្លែងផ្សេងវិញ។
«ទៅដើរលេងជាមួយគ្នាទៅ»
«ចុះមិនទៅផ្ទះទេឬ?ខ្ញុំឃើញអ្នកបើកឡាននៅចាំខាងក្រៅសាលា»
«គេចពីពួកគេទៅថ្ងៃនេះខ្ញុំចង់ទៅដើរលេងកន្លែងសប្បាយបានទេ!!» ជីមីន ចាប់ដៃខាងស្តាំរបស់រាងក្រាស់យោលទៅមកជាមួយទឹកមុខគួរឲអាណិតចង់ទៅដើរលេងជាមួយរាងក្រាស់។
«ក៏បានកុំបាច់មកធ្វើគួរឲអាណិតជាមួយខ្ញុំនោះដោយសារតែខ្ញុំចង់ដើរដែរទេកុំអីមិនជូនទៅទេ» កម្លោះជុងពេបមាត់ទៅវិញដោយមុខច្រឡឹមទាំងនៅក្នុងចិត្តវិញចង់ជូនកូនគេដើរស្ទើរតែស្លាប់ទៅហើយ។
«អឹស...មិនចង់ជូនដើរក៏អត់ទៅៗផ្ទះលេងជាមួយឆ្កែក៏បាន» ចរិតកូនក្មេងចាប់ផ្តើមលិចឡើងមកក្នុងខ្លួនរាងតូចគេឪបដៃចូលគ្នាធ្វើមុខក្រម៉ូវដាក់រាងក្រាស់ចាំឲគេលួង។
«ហាសហា៎ មកៗកុំតែខឹងដូចក្មេងមើរនិយាយលេងសោះ»
«ចូលចិត្តញ៉ោះឲគេខឹងណាស់» ជុងហ្គុក មិនហ៊ានតមាត់ទៀតបានត្រឹមតែអស់សំណើចនឹងខ្នាញ់ព្រោះទឹកមុខរបស់រាងតូចពេលដែរខឹងបែបនេះគឺគួរឲស្រឡាញ់ណាស់ចង់តែចាប់ក្រញិចទេក្នុងកែវភ្នែករបស់នាយទើបចូលចិត្តញ៉ោះឲគេខឹងរហូតបែបនេះ។
«ឥឡូវប្រាប់មកចង់ទៅណាចាំខ្ញុំជូនទៅ»
«ទៅដើរលេងរួចចាំទៅញុំាអី» ជុងហ្គុក លើកដៃជាសញ្ញាអូខេបន្ទាប់មកអ្នកទាំងពីរបានលួចចេញពីសាលាទៅដោយមិនឲអ្នកបើកឡានរបស់កាយតូចបានឃើញឡើយ។
មកដល់គោលដៅ ជីមីន រត់ចុះឡើងជាមួយនឹងមនុស្សម្នាជាច្រើនដែរកំពុងតែមកទីនេះដូចគ្នាចំណែកឯ ជុងហ្គុក ឯនេះវិញរត់ទៅតាមស្ទើរតែដាច់ខ្យល់ទៅហើយ។
«កុំរត់លឿនពេកមនុស្សច្រើនណាស់កុំឲវង្វេងគ្នា» តាមទាន់រាងតូចនាយកម្លោះបានចាបកាន់ដៃរបស់ជីមីនជាប់ ជីមីន ក៏មិនបានថាអ្វីដែរនៅតែបន្តដើរមើលនេះមើលនោះជាមួយគ្នាយ៉ាងសប្បាយរីករាយប្រៀបដូចជាគូស្នេហ៍មួយគូនឹងគេដែរអញ្ជឹង។
...ពេលល្ងាច...
មេឃចាប់ផ្តើមស្រទុំទៅទើបអ្នកទាំងពីរបានដាច់ចិត្តត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន។ ជីមីន បានជិះតាក់ស៊ីមកវិញគ្រាន់តែមកដល់វិញភ្លាមសម្រែកស្រែកលាន់ឮទ្រហឹងដល់គេដែរនៅខាងក្រៅវិមាននេះទៀតទើបគេប្រញាប់រត់ចូលទៅខាងក្នុងចង់ដឹងថាមានរឿងអ្វីកើតឡើង។
«ហ៊ឹកៗពិននឹងបានហើយយាយខ្ញុំឈឺ» កម្លោះតូចអង្គុយឪបខ្លួននឹងដីស្រែកអង្វរខ្លាំងទាំងឈឺប្រាណសព្វកន្លែង។
«បានហើយអ្នកស្រីឈប់ធ្វើបាប ជីហូ ទៅ» សម្លេងស្រីចំណាស់ដែរអង្គុយនឹងរទេះរុញស្រែកជាមួយទឹកភ្នែកអង្វរទៅអ្នកម្ខាងទៀតដែរកំពុងតែវាយធ្វើបាបចៅទាំងគ្មានប្រណីបន្តិចសោះ។
«អ្នកធ្វើស្អីនឹង» ជីមីន ចូលទៅរកជំនួសប្អូនមួយរំពាត់ហើយក៏ស្រែកគំហកដាក់លោកយាយរបស់គេទាំងកំហឹង។
«ចេញទៅកុំមកពាំងពីមុខវាប្រយ័ត្នអញវាត់ទាំងឯងដែរ» ស្រ្តីចំណាស់មិនខ្វល់នឹងសុខភាពរបស់ខ្លួនស្រែកប៉ោងសរសៃក៏ឲរាងតូចចេញឲឆ្ងាយពីរឿងនេះ។
«វាជាប្អូនខ្ញុំអ្នកមានសិទ្ធិស្អីមកវាយធ្វើបាបគេកុំហួសហេតុពេកអ្នកស្រី»
«យើងជាយាយឯងវើយកុំមកតម្លើងសម្លេងអស្ចារ្យដាក់យើងអ្នកណាប្រើឲវាមិនស្តាប់យើងធ្វើស្អី»
«ចុះវាទៅធ្វើស្អីអ្នកដែរមួយថ្ងៃៗក្រៅពីរករឿងវាយធ្វើបាបពួកខ្ញុំមានចេះស្អីផ្សេងទៀតទេ?មិនចេះហត់ខ្លះទេឬដែរមកគាបសង្កត់គេខុសទំនងបែបនេះ» ជីមីន ស្រែកម៉ាត់ៗជាមួយទឹកមុខមាំគ្មានសូម្បីទឹកភ្នែកមួយដំណក់ហូរចុះមក។
«ឯងនិយាយប្រាប់វាទៅ»
«និយាយប្រាប់បងមកណាមិនអីទេ ជីហូ» ជីមីន អង្អែលក្បាលប្អូនតិចៗហើយឲគេនិយាយរឿងរ៉ាវប្រាប់មកខ្លួន។
«ហ៊ឹកៗ...បងប្រុសខ្ញុំគ្រាន់តែនិយាយថានៅពេលធំឡើងខ្ញុំចង់រៀនខាងសិល្បៈប៉ុណ្ណោះ ហ៊ឹក ប៉ុន្តែគាត់មិនឲខ្ញុំរៀនខ្ញុំខឹងនិយាយថាឲវិញតែពីរបីម៉ាត់គាត់ក៏វាយខ្ញុំតែម្តង» ជីមីន ឮបែបនេះហើយកាន់តែខឹងចិត្តនឹងស្រ្តីចំណាស់ខ្លាំងលើសដើមនេះគ្រាន់តែរឿងប៉ុននេះវាយគ្នាយំឡើងដង្ហក់បែបនេះទៅហើយ។
«អ្នកស្រីពិសពុលម្ល៉េះគ្នាក្មេង១៥ឆ្នាំគ្រាន់តែរឿងពិននឹងអ្នកស្រីវាយគេដល់ថ្នាក់នឹងផងមិនគិតខ្លះទេឬថាគេជាចៅអ្នកធ្វើបាបវាយដំខ្ញុំបានហេតុអ្វីរាលដាលទៅដល់ ជីហូ អ្នកចង់បានអ្វីប្រាកដ»
«មកពីចរិតឯងវាអញ្ជឹងទើបអញនេះវារករឿងមីណាប្រដៅឲឯងបែបនេះហ្អាសអាមីននិយាយជាមួយយាយឯងបែបនេះមែនទេហ្អាសអាអត់មាយាទមីអ្នកខ្លះនឹងប្រដៅឯងឡើងឆ្គួតហើយមែនទេគ្មានដឹងទិសតំបន់បែបនេះ»
«កុំមកចង់ដៀមដាមថាឲលោកយាយហាន់នីនោះទោះខ្ញុំឆ្គួតជាក៏ជារឿងខ្ញុំហើយដែរខ្ញុំនិយាយនេះត្រូវឬអត់អ្នកវាយដំពួកខ្ញុំដូចជាសត្វធាតុកោតតែចេះនិយាយពាក្យប៉ុន្មានម៉ាត់ចេញមករួច...តោះ ជីហូ លោកយាយហាន់នីទៅបន្ទប់វិញ» ជីមីន លើកគ្រាប្អូនឲក្រោកឈរហើយក៏ឡើងទៅខាងលើបាត់មិនខ្វល់ពីសម្តីរបស់ស្រីចំណាស់ដែរស្រែកថាឲខ្លួនកោតៗមិនចេះខ្មាស់គេ។To be continued!!!
YOU ARE READING
ទ្រនុងជីវិត⛓️- 𝐂𝐚𝐠𝐞 𝐨𝐟 𝐋𝐢𝐟𝐞
Randomការឃុំឃាំងបំបិទសិទ្ធ ទទួលបានការមើលថែយ៉ាងឌិតដល់ដើម្បីទទួលដំណែងយ៉ាងសាកសមនៃទាយាទតែមួយគត់តែក៏ត្រូវបានគៀបសង្កត់ដោយលោកយាយទី១របស់គេ មិត្តភក្តិ ចិត្តគំនិត ស្នេហា គ្មានសិទ្ធិសម្រេចដោយខ្លួនឯងនោះទេ។