Cage of life (24) {ខ្ញុំ...លែងចង់ជួបគេហើយ

452 43 0
                                    

Part24

     «ថ...ថាម៉េច!!» សម្លេងស្រ្តីចំណាស់នៅមាត់ទ្វាបន្លឺឡើងដោយភាពស្លុតចិត្តក្រោយពីឮនាយកម្លោះនិយាយរួចហើយ ស្រូតហោះមកកូរ៉េភ្លាមៗមកដល់ទទួលដំណឹងបែបនេះ បេះដូងស្ទើរតែចេញមកក្រៅគាំងខ្លួននៅស្ងៀមមួយរំពេច។

     «អ្នកស្រី»

     «មិនពិតទេមែនទេលោកជុង ជីមីន មិនកើតអ៊ីទេម៉េចនឹងអាចទៅជាបែបនេះ កូនខ្ញុំប្រសើរហើយទេតើ» អ្នកស្រីហ្វារីស៍ដើរមកចាប់ដៃនាយកម្លោះសួរញាប់តតាត់កែវភ្នែករលីងរលោងទទួលយកមិនបាន។

     «ម៉ាក់ៗស្ងប់អារម្មណ៍សិន» ជីហូ ឃើញបែបនេះទើបចាប់ឪបអ្នកស្រីហ្វារីស៍ពីក្រោយនិយាយឲ្យគាត់សម្រួលអារម្មណ៍។

     «អ្ហឹក មិនពិតទេ» ស្ត្រីចំណាស់ងាកមកនៅក្រោមទ្រូងកូនប្រុសយំទាំងខ្សឹកខ្សួល មិនហ៊ានបញ្ចេញសម្លេងខ្លាំងខ្លាចរំខានអ្នកដទៃ។

     «ម៉ាក់...ឈប់យំទៅ» ជីមីន មិនដឹងថាដឹងខ្លួនតាំងតែពីពេលណាបាននិយាយឡើងធ្វើឲ្យគ្រប់គ្នាងាកទៅចាប់អារម្មណ៍នឹងគេ។

     «ជីមីន!!» ពួកគាត់ហាឡើងស្របគ្នានឹងចូលទៅជួយលើកឲ្យកាយតូចផ្អែកខ្នងអង្គុយស្រួលបួល។

     «ហ៊ឹក ជីមីន កូនមិនអ៊ីទេត្រូវទេ» អ្នកជាម្តាយចាប់ដៃកូនយ៉ាងណែនសួរទៅដោយក្តីបារម្ភ។ ជីមីន បានត្រឹមតែញញឹមស្រាលៗរួចសម្លឹងមើលទៅនាយកម្លោះ ហូស៊ុក ដែលមើលមកខ្លួនជាមួយទឹកមុខខកបំណងផង អន់ចិត្តផងនោះ។

     «អាចឲ្យខ្ញុំនិយាយជាមួយគាត់បានទេ» កាយតូចចង់សម្តៅលើ ហូស៊ុក ដោយមិនបានខ្វល់នឹងវត្តមានបុរសម្នាក់ទៀតដែលនៅក្នុងនោះឡើយ។

     ........
     នៅពេលគ្រប់គ្នាចេញពីបន្ទប់អស់គ្រប់យ៉ាងក៏ប្រែជាស្ងប់ស្ងាត់គ្មានសម្លេង ជីមីន ដាក់ដៃចូលគ្នាមិនទាន់និយាយអ្វីឯ ហូស៊ុក នៅតែឈរសម្លឹងទៅត្រង់ជាប់រហូតៗដល់នាយដាច់ចិត្តនិយាយមុន។

     «តាំងតែពីពេលណា...ឯមិនលេបថ្នាំ»

     «ប្រហែល...មួយខែជាងហើយ»

     «ឯងធ្វើបែបនេះដាក់អ្នកគ្រប់គ្នាបានយ៉ាងម៉េចមីន?» ហូស៊ុក ងាកមកសម្លឹងផ្ទាល់នឹងរាងតូចរួចក៏និយាយបន្តទៀត៖ «ទេ!គ្រប់យ៉ាងជាកំហុសខ្ញុំខ្លួនឯងដែលមិនមើលថែឯងដិតដល់ បណ្តោយឲ្យមានរឿងបែបនេះ»

ទ្រនុងជីវិត⛓️- 𝐂𝐚𝐠𝐞 𝐨𝐟 𝐋𝐢𝐟𝐞Hikayelerin yaşadığı yer. Şimdi keşfedin