Cage of Life (3)

427 39 0
                                    

Part3

     «...» អ្នកទាំងអស់គ្នាដែរនៅបម្រើក្នុងផ្ទះនេះគឺស្ងាត់ស្ងៀមគ្មាននរណាហ៊ាននិយាយអ្វីនោះឡើយ។ស្រ្តីចំណាស់ម្នាក់ទៀតអង្គុយនៅក្នុងបន្ទប់បានត្រឹមតែសម្លឹងមើលទៅកញ្ជក់បង្អួចម្នាក់ឯងរហូតដល់ ជីមីន នឹង ជីហូ ដើរចូលមក។

     «ម៉េចក៏តមាត់នឹងគាត់ទៀតហើយ ជីមីន...ឈឺខ្លាំងទេ» ស្រ្តីចំណាស់រុញរទេះទៅជិតព្រមទាំងសួរដែរផ្ទៃមុខបង្ហាញឲឃើញយ៉ាងច្បាស់នូវការអាណិតចំពោះចៅ។

     «គាត់តែងតែបែបនេះខ្ញុំទ្រាំមិនបានទេ»

     « ជីហូ យកប្រអប់លាងរបួសឲយាយបន្តិចមក» ស្រ្តីចំណាស់ចាប់មើលកន្លែងមុខរបួសរបស់រាងតូចហើយក៏ងាកទៅប្រាប់អ្នកម្ខាងទៀត។ ជីហូ ងក់ក្បាលហើយបើកទ្វាបន្ទប់ចេញទៅយករបស់ដែរស្រ្តីចំណាស់ត្រូវការ។

     «ឈប់តមាត់គាត់ទៀតទៅប្រយ័ត្នបាប» ពេលដែរឃើញ ជីហូ ចេញទៅបាត់គាត់ក៏ចាប់ផ្តើមនិយាយ។

     «យាយខ្ញុំក៏មិនចង់តបតនឹងគាត់ដែរប៉ុន្តែដូចឃើញស្រាប់ហើយថាគាត់ចូលចិត្តតែរករឿងពួកយើងមិនលោះថ្ងៃទេហេតុអ្វីមិនចង់ឲខ្ញុំមានមិត្តគិតថាមុខជំនួញលោកប៉ាខ្លាំងអស្ចារ្យណាស់មែនទេទើបគាត់ឲខ្ញុំតម្កើនខ្លួនបែបនេះហើយដែរសំខាន់នោះតើគាត់មានសួរអារម្មណ៍ឬអត់ថាចង់ធ្វើជាអ្នកស្នងស្អីនឹង» ជីមីន និយាយតិចៗល្មមឲអ្នកម្ខាងទៀតបានឮស្របពេលដែរខ្លួនកំពុងតែប្រឡេសឡេវអាវសាលាដូចគ្នា។

     «មកពីឯងមិនប្រាប់គាត់នឹងហើយណាមួយបន្ទាប់ពីមកពីរៀនវិញក៏មករកតែយាយធ្វើឲគាត់ច្រណែន»

     «បានហើយយាយលោកប៉ាបានចែកឋានទៅបីឆ្នាំគាត់ក៏ទើបតែមកទីនេះបីឆ្នាំដូចគ្នាប៉ុន្តែតាំងពីគាត់មកនៅទីនេះមិនដែរថាមានរឿងល្អចូលផ្ទះឡើយ»

     «ពីមុនគាត់មិនមែនមនុស្សអ៊ីចឹងទេមីន»

     «លោកយាយនេះ» និយាយគ្នាបានពិននេះ ជីហូ  បានបើកទ្វាមកវិញទើបកាត់ចង្វាក់សន្ទនារបស់អ្នកទាំងពីរ។ស្រ្តីចំណាស់គាត់ក៏មិនបានបន្តនិយាយអ្វីទៀតដែរគាត់ក៏បានយកប្រអប់ថ្នាំពីកម្លោះតូចហើយយកមានលាបថ្នមៗលើដើមដៃនឹងកំភួនដៃរបស់រាងតូច។

ទ្រនុងជីវិត⛓️- 𝐂𝐚𝐠𝐞 𝐨𝐟 𝐋𝐢𝐟𝐞Where stories live. Discover now