Part4
«មានការអ្វីឬ?»
«នេះយកវាទៅ» រត់មកដល់ក៏ហុចក្រដាសប៉ុន្មានសន្លឹកឲទៅអ្នកខាងនោះ។រាងតូចសម្លឹងមើលក្រដាសនោះបន្តិចហើយក៏ទទួលយកវាមកមើលដែរជាក្រដាសលំហាត់គណិតជាច្រើន។
«...វាមើលទៅដូចជាខ្ញុំមិនដែរបានរៀនអត់ទេលោកគ្រូមិនដែលបង្រៀនលំហាត់ទាំងនេះទេវាដូចជាលំបាកពេកហើយមើលទៅ» ជីមីន ធ្វើមុខស្លើហើយងើយសម្លឹងមុខរាងក្រាស់វិញទាំងជ្រួញចិញ្ចើមចូលគ្នាព្រោះមើលទៅដូចជាលំបាកខ្លាំងសម្រាប់គេ។
«វាជាលំហាត់ថ្មីដែរលោកគ្រូបានឲមកខ្ញុំៗគិតថាគួរតែឲវាទៅឯងដែរប៉ុន្តែបើឯងមិនយល់អាចសួរខ្ញុំបានចាំខ្ញុំពន្យល់»
«មិនយល់ទេ» ជីមីន ពេបមាត់ហើយក្រវីក្បាលដាក់រាងក្រាស់យ៉ាងគួរឲខ្នាញ់ធ្វើឲរាងក្រាស់សម្លឹងមុខរបស់គេយ៉ាងភ្លឹកមួយសន្ទុះទើបតាំងស្មារតីរបស់ខ្លួនមកវិញ។
«ថ្ងៃស្អែកម៉ោងបាយថ្ងៃត្រង់បើឯងមិនរវល់យកពេលនឹងបង្រៀនឯងយ៉ាងម៉េចដែរ?»
«សម្រេចអញ្ជឹងចុះខិៗអគុណហើយ» រាងតូចងក់ក្បាលទាំងសប្បាយចិត្តភ្លេចខ្លួនបន្តិចក៏ហក់ទៅឪបករាងក្រាស់តាមទម្លាប់ដែរគេតែងតែធ្វើវាដាក់មិត្តធ្វើឲ ជុងហ្គុក បើកភ្នែកធំៗប៉ុនពងមាន់ភ្ញាក់ផ្អើលដែរសុខៗរាងតូចក៏ធ្វើបែបនេះ។
«ហេមៗ...សូមទោសខ្ញុំភ្លេចខ្លួន» គ្រាន់តែភ្ញាក់ខ្លួនមកភ្លាម ជីមីន ប្រញាប់ដកដៃចេញពីកញ្ជឹងករបស់រាងក្រាស់ហើយនិយាយដោយមិនហ៊ានសម្លឹងមើលមុខរបស់នាយចំទៀតផង។
«មិនអីទេខ្ញុំសុំទៅមុនហើយ» ថាហើយ ជុងហ្គុក ក៏រត់ចេញទៅយ៉ាងលឿនដើម្បីកុំឲរាងតូចបានឃើញថ្ពាល់ក្រហមព្រឿងៗដែរបានលិចឡើងមកពីការឪបអំបាញ់មិញនេះ។ កាយតូចមិនមាត់យកដៃអេសក្បាលថ្នមៗមុននឹងដើរចេញពីមាត់ទ្វាសាលាបន្តទៅមុខទៀតដូចគ្នា។
ជីមីន បានមកផ្ទះរបស់គេវិញជាមួយទឹកមុខសប្បាយរីករាយដែលខុសប្លែកពីរាល់ដងតែងតែត្រឡប់មកវិញជាមួយទឹកមុខស្មើ។គេតាំងចិត្តថាថ្ងៃនេះនឹងមិនបង្ករឿងឈ្លោះទាស់ទែងគ្នាជាមួយលោកយាយធំរបស់គេឡើយកុំឲខូចបរិយាកាស។
VOCÊ ESTÁ LENDO
ទ្រនុងជីវិត⛓️- 𝐂𝐚𝐠𝐞 𝐨𝐟 𝐋𝐢𝐟𝐞
Diversosការឃុំឃាំងបំបិទសិទ្ធ ទទួលបានការមើលថែយ៉ាងឌិតដល់ដើម្បីទទួលដំណែងយ៉ាងសាកសមនៃទាយាទតែមួយគត់តែក៏ត្រូវបានគៀបសង្កត់ដោយលោកយាយទី១របស់គេ មិត្តភក្តិ ចិត្តគំនិត ស្នេហា គ្មានសិទ្ធិសម្រេចដោយខ្លួនឯងនោះទេ។