Cage of life (ភាគបញ្ចប់)

808 80 8
                                    

ភាគបញ្ចប់

     មិនអោយខាតពេលវេលានោះទេ ជីមីន បានសុំគ្រូពេទ្យចេញពីមន្ទីរពេទ្យតែម្តង។យប់ជាមួយគ្នានោះដែរគេក៏បានប្រាប់ទៅកាន់គ្រួសារដំបូង ជីហូ ប្រកែកខ្លាំងណាស់ប៉ុន្តែក្រោមការអង្វរកររបស់រាងតូចទើបនាយយល់ព្រមអោយអ្នកទាំងពីរមានពេលនៅជាមួយគ្នាតែពីរអ្នក។

     នៅព្រឹកថ្ងៃបន្ទាប់ ជុងហ្គុក នឹង ជីមីន សម្រេចចិត្តនាំគ្នាទៅ Gyeongbokgung palace ជាដំណើរកំសាន្តលើកដំបូងពួកគេ ថែមទាំងផ្លាស់ប្តូរដ្លៀកឈុតប្រពៃណីរបស់កូរ៉េផងដែរ។

     «អូនមិនដែលមកកន្លែងនេះទេ» ជីមីន ដើរបណ្តើរនិយាយបណ្តើរគេធ្លាប់តែឃើញតាមទូរស័ព្ទប៉ុណ្ណោះតែមិនដែលមានឪកាសមក នៅពេលឃើញផ្ទាល់ភ្នែកបែបនេះគ្រប់យ៉ាងសម្រាប់គេគឺអស្ចារ្យណាស់។

     «បងក៏ដូចគ្នា» ជុងហ្គុក ញញឹមស្រាលដើរកាន់ដៃរាងតូចដើរមើលគ្រប់កន្លែងដែរគេចង់។

     «តើអូនឃ្លានដែរទេ»

     « ជុងហ្គុក ហ្អា~~» ជីមីន លើកទូរស័ព្ទចេញមកបង្វែរកាំមេរ៉ាមករួចធ្វើស្ទាយនៅពេលរាងក្រាស់ងាកមកក៏ចុចថតតែម្តង។

     «បងឪន ហើយញញឹមបន្តិចមក»

     «អូខេ»

      «1,2,3...» ជុងហ្គុក បន្ទន់ជង្គង់ចុះឲ្យស្មើរកម្លោះតូចដាក់ដៃគៀក ក ហើយញញឹមស្រស់ដាក់កាំមេរ៉ា។

     «ហឹម!» នៅពេលដែរចុចប៊ូតុងថត ជីមីន បានងាកទៅរករាងក្រាស់ ថតហើយភ្លាមគេក៏មើលរូបភាពមួយនេះហើយញញឹមបិទមាត់មិនជិតឡើយ។

     «អូនញញឹមអ្វី?ពួកយើងទៅវិញទៅ បងនាំអូនទៅញ៊ាំអី»

     «ក៏បាន ហេស៎ជុង!!» ជីមីន ភ្ញាក់ផ្អើលថោយសារភ្លាមៗស្រាប់តែ ជុងហ្គុក លើកអៀវខ្លួនដើរបែបនេះគេសឹងតែទប់ខ្លួនមិនជាប់ទៅហើយ។

     «ដើរយូរហើយអូនម៉េចនឹងអាចហត់ជាងនេះទៅ» ស្នាមញញឹមមានពេញផ្ទៃមុខរបស់កម្លោះ គេឡើងជិះពីលើរាងក្រាស់រួចទើបបន្តដំណើរតទៀត។

     រយៈពេលពេញមួយថ្ងៃទោះជាហត់បន្តិចប៉ុន្តែវាមានសេចក្តីសុខខ្លាំងណាស់សម្រាប់ ជីមីន ។អ្នកទាំងពីរសម្រេចមកកោះតែម្តង ប៉ុន្តែវារៀងយប់ទៅហើយដូច្នេះពួកគេមិនអាចដើរលេងបន្តនោះទេតែជំនួសមកវិញនូវអាហារពេលយប់។ ជុងហ្គុក បានរៀបចំយ៉ាងពិសេសសម្រាប់រាងតូច អាហារក្រោមពន្លឺភ្លឺទានដែលមានតែពួកគេវាពិតជារ៉ូមែនទិចខ្លាំងណាស់។

Você leu todos os capítulos publicados.

⏰ Última atualização: Mar 04, 2022 ⏰

Adicione esta história à sua Biblioteca e seja notificado quando novos capítulos chegarem!

ទ្រនុងជីវិត⛓️- 𝐂𝐚𝐠𝐞 𝐨𝐟 𝐋𝐢𝐟𝐞Onde histórias criam vida. Descubra agora