Part17
«ជីមីន ឈប់សិន» រាងក្រាស់មិនហ៊ានស្រែកឮតែប្រញាប់រត់ទៅតាមព្រោះចិត្តនាយបារម្ភមិនចង់ឲរាងតូចទៅទាំងបែបនេះ។
ជីមីន រត់ចេញមកខាងក្រោយសាលាដែរគ្មានសូម្បីតែមនុស្សម្នាក់នៅនាយបានដាក់ខ្លួនអង្គុយចុះទៅលើដីកន្លែងហាត់កីឡាម្នាក់ឯងហើយយកដៃមកជូតទឹកភ្នែកខ្លួនឯងតែពេលនោះក៏មានដៃមាំហុចក្រណាត់មកឲខ្លួន។ ជីមីន ងាកភ្នែកបន្តិចឃើញថាម្នាក់នោះជា ជុងហ្គុក ទើបយកវាមកជូតទឹកភ្នែកខ្លួន។
«ឯង...ស្តាប់ឮអស់ហើយមែនទេ?» បន្ទាប់ពីសម្រួលអារម្មណ៍របស់ខ្លួនបានហើយក៏ចាប់ផ្តើមសួរទៅរាងក្រាស់ដែរអង្គុយនៅជិតនោះ។
«ហឹម» រាងក្រាស់ក្រហឹមហើយងក់ក្បាលជាសញ្ញាដល់រាងតូច។
«សូមកុំនិយាយប្រាប់គេពីរឿងនេះអី»
«គ្មានហេតុផលអ្វីដែរខ្ញុំត្រូវនិយាយប្រាប់គេទេ»
«អគុណហើយ»
«បើមានអ្វីដែរថប់ក្នុងទ្រូង...អាចនិយាយប្រាប់ខ្ញុំបានខ្ញុំពេញចិត្តនឹងស្តាប់» កម្លោះតូចពេលដែរបានឮបែបនេះងាកទៅសម្លឹងមើលទៅរាងក្រាស់ដែរកំពុងញញឹមមកខ្លួនធ្វើឲក្នុងចិត្តកាន់តែរំជួលចិត្តពិបាកនឹងទប់នឹងវាទៀតព្រោះថាកន្លងមកមិនដែលមានគេនិយាយពាក្យបែបនេះដាក់គេឡើយ។
«...វាជាអ្វីដែរឯងស្តាប់ឮនឹងហើយមិនគិតអវិជ្ជមានលើខ្ញុំទេហ្អេសដែរប្រើកាយវិការមិនសមរម្យជាមួយមនុស្សដែរបានផ្តល់កំណើតឲខ្ញុំនោះ» រាងតូចលើកចិញ្ចើមសួរដោយការងឿនឆ្ងល់នៅចំណុចមួយនេះ។
«ខ្ញុំមិនមែនមនុស្សដែរបែងចែកចរិតលក្ខណៈគេដោយមើលតែសំបកក្រៅទេ»
«...វាដោយសារតែលោកប៉ាស្លាប់ទៅលឿនពេកធ្វើឲខ្ញុំជួបរឿងបែបនេះហើយពីដើមមកក៏ខ្ញុំមិនចូលចិត្តម៉ាក់របស់ខ្ញុំដែរ ខ្ញុំមិនចង់គិតច្រើនទេព្រោះវាជាពេលដែរត្រូវបញ្ចប់ថ្នាក់ខ្ញុំមិនចង់គិតអំពីបញ្ហានេះឡើយប៉ុន្តែលោកយាយខ្ញុំនៅតែបន្តរករឿងខ្ញុំនេះមិនដឹងថាគាត់និយាយអ្វីខ្លះជាមួយម៉ាក់ឡើយទើបគាត់ខំហោះពីរុស្សីមកបែបនេះដើម្បីទះកំផ្លៀងខ្ញុំបែបនេះ» ជីមីន និយាយដល់ត្រឹមនេះក៏សើចបន្តិចត្រឹមមួយយប់សោះក៏អាចអូសទាញស្រ្តីដែរមាននាមជាម្តាយគេឲមកប្រៀនប្រដៅគេដល់សាលាតែម្តង។
«វាមើលទៅដូចជាឯងទម្លាប់នឹងវាហើយខ្ញុំមានការភ្ញាក់ផ្អើលណាស់ ជីមីន» ជុងហ្គុក ទម្លាក់ទឹកមុខចុះនៅពេលដែរគេឃើញទឹកមុខរបស់រាងតូចបែបនេះទើបគេដឹងថាមានរឿងជាច្រើនណាស់ដែររាងតូចបានលាក់បាំងទុកក្នុងចិត្តម្នាក់ឯង។
«វាជាទម្លាប់ព្រោះវាកើតឡើងលើខ្ញុំ៣ឆ្នាំហើយគ្មានអ្វីគួរឲភ្ញាក់ផ្អើលសម្រាប់ខ្ញុំទៀតឡើយដូច្នេះឯងជាមនុស្សដំបូងដែរខ្ញុំបាននិយាយរឿងក្នុងចិត្តជាមួយតើឯងគិតថាខ្ញុំអាក្រក់ទេដែលធ្វើរឹកពាមិនសមរម្យដាក់ម្តាយខ្លួនឯង» កាយតូចសម្លឹងមើលទៅរាងក្រាស់ជាមួយស្នាមញញឹមរងចាំការឆ្លើយតបរបស់នាយ។
«...អត់ទេវាដោយសារតែឯងគ្មានជម្រើសខ្ញុំជឿថាឯងក៏មិនចង់និយាយពាក្យទាំងនោះដែរព្រោះមនុស្សគ្រប់គ្នាតែងតែចង់បានក្តីស្រឡាញ់យកចិត្តទុកដាក់ពីឪពុកម្តាយ ហើយមកពីម្តាយឯងមិនបានយល់ពីចិត្តរបស់ឯងច្បាស់ទើបគាត់និយាយបែបនេះដែរ...ឯងចង់ដឹងថាហេតុអ្វីទើបខ្ញុំនៅតែពាក់កន្សែងបង់កមួយនេះឬ!?ទោះជាពេលនេះវាជិតផុតរដូវរងាក៏ដោយ...វាដោយសារតែឯងជាក្មេងដំបូងដែរនិយាយជាមួយខ្ញុំដោយស្នាមញញឹមនោះ៨ឆ្នាំមកនេះខ្ញុំមិនបានឃើញពីភាពលូតលាស់ពេញវ័យរបស់ឯងទេប៉ុន្តែអ្វីដែរខ្ញុំចាំបានគ្រាន់តែជាមុខក្មេងម្នាក់បានឲកន្សែងបង់កមកខ្ញុំក្នុងពេលដែរខ្ញុំកំពុងស្ថិតនៅក្នុងស្ថានភាពលំបាកបំផុតដូច្នេះហើយទើបខ្ញុំថែរក្សាវាមកដល់ពេលនេះ» រាងក្រាស់ក្រវីក្បាលព្រមទាំងនិយាយនូវរឿងដែរជីមីនតែងតែចង់ដឹងប្រាប់ដល់គេទៀតផង។
«វាមើលទៅពួកយើងដូចជាមាននិស្ស័យទើបបានមករៀនសាលាជាមួយគ្នា»
«មែនហើយ...ដូច្នេះតើឯងត្រឡប់ទៅវិញទេ?»
«ប្រាកដណាស់ថាទៅវាមិនមែនដោយសារតែរឿងបន្តិចបន្តួចនេះឲខ្ញុំត្រូវឈប់រៀនទេមួយល្ងាចទេ» ជុងហ្គុក ងក់ក្បាលបន្ទាប់មកអ្នកទាំងពីរងើបខ្លួនដើរចេញទៅជាមួយគ្នាវាក៏ជាពេលមួយដែរគួរឲចងចាំរវាងអ្នកទាំងពីរដែរបានចែករំលែករឿងក្នុងចិត្តរបស់ខ្លួនឲគ្នាស្តាប់បែបនេះវាធ្វើឲសម័្ពន្ធភាពរវាងអ្នកទាំងពីរកាន់តែរឹងមាំមួយកម្រិតទៀតចាប់ពីពេលនេះទៅហើយ។
...៣ ខែក្រោយ...
រដូវរងាបានកន្លងផុតទៅរដូវផ្ការីកក៏មកដល់ថ្មិចបើកៗ ជីមីន នឹង ជុងហ្គុក បានរៀនជាមួយគ្នា៤ខែហើយៗក៏កាន់តែដឹងចិត្តគ្នាជាងមុនទៅទៀត។នៅពេលនេះ ជីមីន លែងជាមនុស្សដែរឯការលាក់រឿងគ្រប់យ៉ាងពីអ្នកដទៃរងនូវសម្ពាធម្នាក់ឯងទៀតហើយព្រោះថាគេបានរកឃើញមនុស្សម្នាក់ដែរអាចឲគេចែករំលែករាល់ទុក្ខលំបាកនឹងលើកទឹកចិត្តគេរាល់ពេលហើយវាក៏ធ្វើឲចិត្តគំនិតរបស់គេស្រស់ស្រាយជាមុនផងដែរ។
នៅទីលានកីឡាសិស្សថ្នាក់12-EនឹងFរបស់ពួកគេបានមកលេងបាល់នឹងធ្វើលំហាត់ប្រាណផ្សេងៗ។កម្លោះសង្ហារប្រចាំថ្នាក់ ជុងហ្គុក នឹងមិត្តថ្នាក់របស់គេកំពុងធ្វើការប្រកួតគ្នាបែបកំដរអារម្មណ៍ចំណែកកម្លោះតូចនឹងមិត្តរបស់គេពីរអ្នកទៀតក៏បានត្រឹមអង្គុយមើលរាងក្រាស់លេងយ៉ាងជក់ចិត្តស្លុងអារម្មណ៍មើលមិនដាក់ភ្នែកសោះព្រោះពេលដែរ ជុងហ្គុក ផ្ចិតផ្ចង់អារម្មណ៍បែបនេះគឺសង្ហារណាស់។
«ហេ៎នៅភ្លឹករឿងអីហុចទឹកឲមក» កំពុងតែភ្លឹកក៏មិនបានចាប់អារម្មណ៍ថា ជុងហ្គុក បានដើរមកដែរឃើញបែបនេះនាយក៏យកបាតដៃទះក្បាលកម្លោះតូចបន្តិចឲភ្ញាក់ខ្លួនមកវិញ។
«យី...មានដៃដែរសោះមិនចេះយកខ្លួនឯងទេនៅមកវាយក្បាលគេទៀត» រាងតូចភ្ញាក់ពីការភាំងអំបាញ់ហុចទឹកមួយដបឲទៅនាយតែក៏មិនភ្លេចសម្លក់សម្លឹងដោយការគ្រឺតខ្នាញ់ដែរ។
«វាមកពីឃើញឯងភ្លឹកមិនដឹងនឹកស្រមៃដល់ស្រីណាទេ»
«នឹកស្រីក្បាលឯងអាប្លោក»
«គេនិយាយតិចតួចសោះជេរគេសុទ្ធអាប្លោកប្រុសណាក៏មានដែរប្លោកហ៎ហើយនឹកស្រីមែន?» រាងក្រាស់ពេបមាត់ពេបកតបទៅវិញលក្ខណៈបែបលេងសើចនឹងគ្នា។
«...» ភ្លាមៗ ជីមីន ស្រាប់តែប្រែទៅជាស្ងាត់ភ្លាមៗមួយស្របកធ្វើឲ ជុងហ្គុក ជ្រួញចិញ្ចើមចូលគ្នាដោយការងឿនឆ្ងល់។
«ឯងម៉េចធ្វើមុខអ៊ីចឹង?»
«យ៉ាងម៉េចនឹងសុខៗក៏ស្ងាត់ដូចចោរលួចសេះបែបនេះ?» ហ្វីយ៉ាណា ដែរអង្គុយជិតនាយកាលដែរឃើញមិត្តបែបនេះក៏សួរ។
«...ពួកឯងសាកប៉ះមុខខ្ញុំបន្តិចមក»
«ឡប់ទេហ្អី?»
«ប៉ះតែតិចមកក៏បានដែរគេអង្វរទៅ» រាងតូចដូចជាចង់បញ្ជាក់អ្វីម្យ៉ាងប៉ុន្តែ ជុងហ្គុក មិនទាន់ទាំងបានធ្វើផងសម្លេងគ្រូបន្ទុកថ្នាក់របស់ពួកគេបន្លឺឡើង។
«អ្នកទាំងអស់គ្នាមកជុំគ្នាបន្តិចគ្រូមានរឿងចង់ប្រកាសឲបានដឹង» គ្រប់គ្នាបានដើរមកផ្តុំគ្នាមួយកន្លែងបន្ទាប់ពីបានឮសម្លេងប្រកាសរបស់គ្រូបន្ទុកថ្នាក់ហើយ។
«មានរឿងអីទៅលើគ្រូ?»
«ដោយសារតែពេលនេះឈានដល់និទាយរដូវដូច្នេះគឺថា២ថ្ងៃទៀតខាងសាលារៀនរបស់យើងមានដំណើរកំសាន្តនៅភូមិ Naganeupseong Folk រយៈពេល៣ថ្ងៃ៤យប់ដូច្នេះសូមប្អូនយករឿងនេះទៅជម្រាបដល់គ្រួសារព្រមទាំងរៀបចំរបស់របរសម្រាប់ត្រៀមទៅទីនោះផង»
«បាទ/ចាសលោកគ្រូ»
«បំបែកគ្នាវិញចុះជួបគ្នានៅម៉ោងក្រោយ» លោកគ្រូបន្ទុកថ្នាក់និយាយហើយក៏ដើរចេញទៅបាត់ហើយគ្រប់គ្នាបំបែកគ្នាលេងធម្មតាវិញ។
«ដំណើរកំសាន្តបែបនេះគួរឲធុញទ្រាន់ដែរទេ?» ហ្វីយ៉ាណា ពេបមាត់ធ្វើមុខស្អុយងាកទៅកាន់មិត្តសួរឡើងដោយមិនចង់ទៅ។
«ចុះអ្នកណាទៅដឹងបើមិនដែលដឹងផងមិនបាច់ធ្វើមុខស្អុយទេមុខដូចឆ្គួតយ៉ាងណាគង់តែទៅដដែលនឹង» កម្លោះតូច ឌីកៃ យកដៃដាក់ចូលហោប៉ៅថាឲនាងតូចជាមួយសម្តីគំរោះគំរើយតាមទម្លាប់ពីកំណើតរបស់នាយ។
«ហើយប្រូឯងយ៉ាងម៉េចខ្ញុំអត់មានបានសួរយើងទេខ្ញុំសួរអាមីនវើយកុំចេះលូកមាត់» ក្រមុំឆ្នាស់ឆ្នើមខាំមាត់ស្រែកថាឲនាយកម្លោះវិញទាំងខឹងចិត្តដែរចូលចិត្តតែបង្អាប់ថាឲនាងមករហូត។
«...» រាងតូចបានត្រឹមតែក្រវីក្បាលហត់នឿយនឹងអ្នកទាំងពីរជាមិត្តនឹងគ្នាមករាប់ឆ្នាំហើយនៅតែឈ្មោះគ្នាដូចសត្រូវមកពីជាតិណាទៀត។
*****
ដំណើរកំសាន្តបានមកដល់សិស្សនាំគ្នាមកជុំនៅសាលារៀនដោយមានឡានក្រុងសាលាជួលជូនទៅស្រាប់លោកគ្រូនឹងអ្នកបើកឡានកំពុងតែស្វះស្វែងយកឥវ៉ាន់ណាដែរមិនចាំបាច់ដាក់នៅក្នុងស្តុកឡានហើយគ្រូម្នាក់ទៀតក៏បានហៅឈ្មោះសិស្សឲចូលឡានបន្ទាប់ពីដាក់ឥវ៉ាន់រួចរាល់ផងដែរ។កម្លោះតូចនឹងកម្លោះសង្ហា ជុងហ្គុក បានឡើងមកលើឡានជាមួយគ្នាដោយរាងក្រាស់ជាអ្នកនាំផ្លូវមុខ។
«ឯងអង្គុយទីនេះទៅ» រាងក្រាស់ចាប់លើកវ៉ាលីដាក់នៅលើធ្នើរហើយឲរាងតូចចូលទៅអង្គុយខាងក្នុងចំណែកខ្លួននៅខាងក្រៅ។
ឡានក្រុងទាំងពីរបានចំណាយពេល៣ម៉ោងកន្លះទើបធ្វើដំណើរទៅដល់គោលដៅដោយខាងសាលាបាននាំសិស្សទាំងអស់គ្នាមកកន្លែងស្នាក់នៅជាមុនសិនដែរជាផ្ទះសាងសង់បែបបុរាណនឹងបន្សល់ទុកមកតាំងពីបុរាណមក។
«អាយ៎...ទីបំផុតមកដល់ហើយ» អាម៉ូចុះពីលើឡានមកពត់ដៃពត់ខ្លួនឲស្រួលឡើងវិញអង្គុយក្នុងឡានយូរពេកឈឺចង្កេះ។
«គ្រប់គ្នាតម្រង់ជួរគ្រូនឹងឲពួកប្អូនចាប់យកលេខបន្ទប់ក្នុងមួយបន្ទប់មាន២អ្នកស្រីៗជួរខាងនេះចំណែកប្រុសៗជួរខាងស្តាំ» លោកគ្រូបន្ទុកថ្នាក់ចុះមកពីលើឡានជាមួយប្រអប់តូចមួយហើយហៅសិស្សប្រុសមកខាងគាត់ចំណែកស្រីក៏មួយលែកដោយមានគ្រូស្រីមើលការខុសត្រូវដូចគ្នា។
សិស្សប្រុសម្តងម្នាក់ៗតម្រង់ជួរគ្នាយកក្រដាសម្នាក់មួយសន្លឹកៗហើយក៏ដើរចេញបើកមើលលេខបន្ទប់របស់ខ្លួន។
«គ្រូចាប់ផ្តើមលេខបន្ទប់ហើយ...លេខ១៤» បន្ទាប់ពីចាប់យកក្រដាសម្នាក់មួយរួចរាល់អស់ហើយគាត់ក៏លើកសោរបន្ទប់នីមួយៗចេញមកហៅ។
«ខុំ/ខ្ញុំ»
«ចូលទៅរៀបចំមុនចុះ» សិស្សដែរចាប់បានលេខដូចគ្នាងក់ក្បាលហើយប្រញាប់ដើរចូលទៅខាងក្នុងរកបន្ទប់នៅខាងក្នុងមុន។
«លេខ២១»
«ខ្ញុំ/ខ្ញុំ»
«លេខ១៩»
«ខ្ញុំ/ខ្ញុំ» ជីមីន នឹងកម្លោះ ឌីកៃ ឆ្លើយយ៉ាងស្របៗគ្នាបន្ទាប់មកក៏សម្លឹងមើលមុខគ្នាបន្តិចតែក៏ដើរចូលទៅខាងក្នុង។ ជុងហ្គុក ឯនេះវិញកាលដែរឃើញរាងតូចបានគេងបន្ទប់ជាមួយអ្នកដទៃបែបនេះកើតចិត្តភ័យព្រួយជាខ្លាំង។
«ចុងក្រោយ ជុងហ្គុក នឹង ហេស៉ុង ទៅបន្ទប់ពួកឯងចុះ»
*****
បន្ទាប់ពីបានរៀបចំរបស់របរហើយដោយមិនចាំយូរសិស្សទាំងអស់គ្នានាំគ្នាដើរមើលជុំវិញកន្លែងមួយនេះជាមួយមុនសិនដែរមានទីធ្លាធំទូលាយថែមទាំងមានចម្ការផ្កាយ៉ាងធំមួយទៀតផងហើយសម្រាប់មនុស្សដែរចូលចិត្តផ្កាដូចជា ជីមីន កាលដែរឃើញបែបនេះធ្វើឲចិត្តរបស់គេមិនរំភើបមិនបានទេព្រោះតែទេសភាពស្រស់ត្រកាលមួយនេះ។
« ជីមីន ហ្អាយើងមានរឿងចង់សារភាពប្រាប់ឯងណា» កម្លោះសង្ហារ ឌីកៃ ដែរបានដើរមកជាមួយរាងតូចភ្លាមៗស្រាបតែបញ្ឈប់ដំណើររបស់គេ។
«អឹម និយាយមករឿងអ្វី?» ជីមីន ឈប់ដើរទៅមើលទៀតសម្លឹងមើលទៅក្រសែខ្សែភ្នែកមិត្តដោយការងឿនឆ្ងល់។
«យើងជាមិត្តភក្តិនឹងគ្នាយូរហើយពេលនេះទើបសម្រេចចិត្តប្រាប់វាដល់ឯងសង្ឃឹមថាឯងមិនស្អប់ខ្ពើមយើងណា»
«ឲតែមិនមែនអំពីស្អីមិនល្អយើងមិនខឹងទេឯងក៏ដឹងចិត្តយើងហើយតើថាមិនមែនចេះតែខឹងអត់មូលហេតុទេ»
«...គឺថាយើងស្រឡាញ់ប្រុសណាជាហ្គេយ៍» មួយប្រយោគរបស់ ឌីកាំ ធ្វើឲកាយតូចគាំងនៅស្ងៀមមួយកន្លែងមិនមែនថាគេស្អប់ខ្ពើមស្អីទេតែភ្លាមៗមកនិយាយបែបនេះដូចជាពិបាកទទួលយកណាស់។
«ឯងនិយាយពិតមែនហី!?មិនមែននិយាយលេងសើចទេ?» ដោយខ្លាចថាវាជាការលេងសើចរបស់ ឌីកៃ ទើបរាងតូចសាកសួរម្តងទៀតដើម្បីឲប្រាកដចិត្ត។
«យើងមិនបាននិយាយលេងទេយើងក៏ទើបតែដឹងពីខ្លួនឯងមួយរយៈមុនដែរ...ឯងស្អប់ខ្ពើមយើងទេ?ឯងក៏ស្អប់ការស្រឡាញ់ភេទដូចគ្នាដែរមែនទេឬយើងធ្វើឲឯងលំបាក...» ឌីកៃ ទម្លាក់ទឹកមុខហើយឪនមុខចុះតែនៅតែបន្តសួររាងតូចដដែរគេមិនចង់បាត់បង់មិត្តភាពរវាងគេនឹងរាងតូចហើយរឹតតែមិនចង់កុហកនៅធាតុពិតរបស់ខ្លួនទៀតទើបសម្រេចចិត្តប្រាប់ឲបានដឹង។
«អត់ទេៗ ឌីកៃ ហ្អាកុំធ្វើមុខបែបនេះទៅមើលយើងមិនទាន់បាននិយាយអ្វីឯងណាកុំធ្វើមុខមិនសប្បាយចិត្តបែបនេះទៅមើលយើងមានអារម្មណ៍មិនស្រួលទេ» ជីមីន ប្រញាប់ចាប់ក្តោបមុខមិត្តឲងើយមកមើលខ្លួនវិញ។
«ឯងខឹងស្អប់យើងដែរទេ?»
«មិនខឹងស្អប់អីទេយើងនិយាយហើយតើថាបើមិនមែនរឿងអាក្រក់យើងអូខេហើយឯងស្រឡាញ់ប្រុសក៏ជាចិត្តរបស់ឯងឲអ្នកណាទៅឃាត់បានទៅកុំធ្វើមុខបែបនេះទៅមើលញញឹមឡើងមកវិញភ្លាមមក» កម្លោះតូចបូញមាត់ធ្វើមុខគួរឲស្រឡាញ់ដាក់មិត្តមិនចង់ឃើញមិត្តពិបាកចិត្តចំពោះមុខខ្លួន។
«អគុណហើយណាសុំអោបមួយមក»
«អូហូយអ្នកណាគេគួរខ្នាញ់យ៉ាងនេះ...ឈប់ៗហើយអ្នកណាដែរឯងស្រឡាញ់ប្រាប់តិចមកណាៗ» រាងតូចអោបមិត្តបានបន្តិចស្រាប់តែនឹកឃើញបែបនេះកញ្ជ្រោលសួរដោយការចង់ដឹង។
«អត់ប្រាប់ទេ»
«ម៉េចក៏អត់ប្រាប់»
«មកពីអត់ចង់ប្រាប់នឹងហើយកុំសួរយើងទៅយើងទៅហើយ» ដោយការអៀនខ្មាស់ ឌីកៃ រត់ចេញពីរាងតូចទៅយ៉ាងលឿន។
«អេ៎ កៃ ប្រាប់ភ្លាមៗមកអ្នកណាគេ» រាងតូចមិនអស់ចិត្តនៅតែរត់ដេញទៅតាមសួរឲខានតែបានប៉ុន្តែសកម្មភាពលេងសើចសប្បាយរបស់អ្នកទាំងពីរត្រូវបាន ជុងហ្គុក ដែរឈរនៅពីចម្ងាយនោះមើលឃើញនឹងស្តាប់ឮតែចិត្តរបស់នាយបែរជាបែកឆ្វេងគិតឯណាផ្សេងទៅវិញ។
«គេនិយាយសារភាពបែបនេះព្រោះស្រឡាញ់ជីមីនឬ!?» នៅពេលនេះសំណួរជាច្រើនបានហោះចូលមកខួរក្បាលរបស់នាយក្នុងចិត្តដូចជាមានភ្លើងប្រច័ណ្ឌកាន់តែខ្លាំងៗទៅយ៉ាងម៉េចទេ...។
«ខ្ញុំ...» ជុងហ្គុក ដឹងពីអារម្មណ៍របស់ខ្លួនបែបនេះយកដៃដាក់លើដើមទ្រូងខាងឆ្វេងខ្លួនឯង គេកើតអ្វីរឿងអ្វីត្រូវប្រច័ណ្ឌបើមិនជាប់ទាក់ទងគ្នាក្រៅពីមិត្តផងនោះ!
To be continued!!!
YOU ARE READING
ទ្រនុងជីវិត⛓️- 𝐂𝐚𝐠𝐞 𝐨𝐟 𝐋𝐢𝐟𝐞
Randomការឃុំឃាំងបំបិទសិទ្ធ ទទួលបានការមើលថែយ៉ាងឌិតដល់ដើម្បីទទួលដំណែងយ៉ាងសាកសមនៃទាយាទតែមួយគត់តែក៏ត្រូវបានគៀបសង្កត់ដោយលោកយាយទី១របស់គេ មិត្តភក្តិ ចិត្តគំនិត ស្នេហា គ្មានសិទ្ធិសម្រេចដោយខ្លួនឯងនោះទេ។
