Part13
~មន្ទីរពេទ្យ~
«សូមជួយគាត់ផង» សម្លេងសម្រែករបស់ ជីហូ ឮឡើងយ៉ាងតក់ក្រហល់មានគ្រូពេទ្យប៉ុន្មានអ្នកមកជាមួយនឹងគ្រែអ្នកជំងឺដាក់ឲ ជីមីន នៅលើនោះហើយអូសគេចូលទៅបន្ទប់សង្រ្គោះបន្ទាន់ភ្លាមៗ។
ជីហូ ដាក់ខ្លួនអង្គុយលើកៅអីភ្នែកសម្លឹងមើលទៅទ្វាបន្ទប់ដែររាងតូចបានចូលទៅអំបាញ់មិញយ៉ាងជាប់ភ្នែកចាប់ផ្តើមរលីងរលោងម្តងទៀតតកាលដែរឃើញបងប្រុសខ្លួនស្ថិតក្នុងស្ថានភាពបែបនេះ។
*****
«លោកគ្រូពេទ្យបងប្រុសខ្ញុំយ៉ាងម៉េចហើយ?» បន្ទាប់ពីរងចាំយ៉ាងអន្ទះអន្ទែងគ្រាន់តែឃើញគ្រូពេទ្យធំបានដើរចេញមកភ្លាមគេស្ទុះមកសួរដោយការចង់ដឹងពីសុខភាពរាងតូច។«ពេលនេះអ្នកជំងឺលែងអីហើយដោយសារតែអ្នកជំងឺមានសុខភាពខ្សោយខ្លាំងពេកបូករួមនឹងខួរក្បាលទទួលនូវរឿងអ្វីមួយមិនបានទើបនឹងរបួសថែមទៀតបណ្តាលឲសន្លប់បែបនេះសំណាងហើយដែរលោកជូនអ្នកជំងឺមកមន្ទីរពេទ្យបានឆាប់រហ័សហើយមួយរយៈនេះគួរតែឲអ្នកជំងឺទទួលទានអាហារដែរមានជាតិវីតាមីនឲបានច្រើនដើម្បីបង្កើតថាមពលក្នុងរាងកាយសម្រាកនៅមន្ទីរពេទ្យប្រហែល៤ទៅ៥ថ្ងៃអាចត្រឡប់ទៅផ្ទះវិញបានពេទ្យត្រូវការនៅសង្កេតមើលអាការៈរបស់អ្នកជំងឺ» លោកគ្រូពេទ្យបានដោះម៉ាសរបស់ខ្លួនចេញហើយនិយាយមួយៗច្បាស់ៗទៅដល់ ជីហូ ឲបានដឹង។
«បាទអគុណលោកគ្រូពេទ្យ» គេបានឪនគោរពគាត់បន្តិចនឹងធូរចិត្តក្រោយពេលដឹងថារាងតូចមិនអី។
«បន្តិចទៀតពួកយើងនឹងផ្លាស់ប្តូរបន្ទប់ធម្មតាវិញហើយអាចចូលទៅមើលអ្នកជំងឺបានប៉ុន្តែសូមរក្សាភាពស្ងៀមស្ងាត់កុំរំខានអារម្មណ៍អ្នកជំងឺក្នុងពេលនេះ» មុននឹងដើរចេញលោកគ្រូពេទ្យបានឆ្លៀតផ្តែផ្តាំបន្តិចដែរដល់នាយកម្លោះ។
~គ្រាក~
«...» ជីហូ បើកទ្វាបន្ទប់ចូលមកថ្នមៗហើយដាក់ខ្លួនអង្គុយចុះនៅលើកៅអីដែរនៅជិតគ្រែអ្នកជំងឺគេបានឲគិលានុបដ្ឋាយិកាយករាងតូចមកបន្ទប់ VIP នឹងបង់ថ្លៃពេទ្យរួចជាស្រេចជាមួយកាតធនាគាររបស់គេ។
![](https://img.wattpad.com/cover/283411251-288-k299916.jpg)
ESTÁS LEYENDO
ទ្រនុងជីវិត⛓️- 𝐂𝐚𝐠𝐞 𝐨𝐟 𝐋𝐢𝐟𝐞
De Todoការឃុំឃាំងបំបិទសិទ្ធ ទទួលបានការមើលថែយ៉ាងឌិតដល់ដើម្បីទទួលដំណែងយ៉ាងសាកសមនៃទាយាទតែមួយគត់តែក៏ត្រូវបានគៀបសង្កត់ដោយលោកយាយទី១របស់គេ មិត្តភក្តិ ចិត្តគំនិត ស្នេហា គ្មានសិទ្ធិសម្រេចដោយខ្លួនឯងនោះទេ។