Cage of Life (6) {គេបានថើបខ្ញុំ!}

369 37 0
                                    

Part6

...បន្ទប់ ជីហូ...

ជីមីន បានឲប្អូនអង្គុយលើពូកថ្នមៗហើយខ្លួនដើរទៅយកប្រអប់ថ្នាំមកលាបឲ។គេយកថ្នាំលាបលើរបួសរបស់ប្អូនស្រាលជាមួយចិត្តអាណិតដែរមកត្រូវជួបរឿងបែបនេះ។

«ឈឺខ្លាំងទេ?»

«អឹមឈឺ...»

«លើកក្រោយកុំឲគាត់វាយទៀតអីឮទេ»

«បងប្រុសលុយសំខាន់ណាស់ឬទើបលោកយាយគាត់ធ្វើដល់ថ្នាក់នេះហ៊ឹក...ខ្ញុំពិបាករស់នៅជាមួយគាត់ណាស់បើលោកប៉ានៅពួកយើងក៏មិនជួបរឿងបែបនេះដែរត្រូវទេ?» បន្ទាប់ពីបានលាបថ្នាំហើយកម្លោះតូច ជីហូ សួរទៅអ្នកជាបងជាមួយទឹកភ្នែកហូរមកម៉ាត់ៗធ្វើឲរាងតូចអួលដើមកនិយាយមិនចង់ចេញបានត្រឹមតែងក់ក្បាលហើយយកដៃអង្អែលក្បាលប្អូន។

«ទ្រាំបន្តិចណាបងមិនឲឯងលំបាកជាងនេះទេធ្វើអ្វីដែរឯងចង់ធ្វើទៅគ្មានលោកប៉ាក៏ដោយក៏ឯងនៅមានបងណា ជីហូ »

«បងប្រុសខ្ញុំមិនដែរឃើញបងយំទេបងមិនឈឺខ្លះទេហ្អេស?»

«...គ្មានរឿងអ្វីដែរបងគួរយំទេគេងសិនទៅឲថ្នាំស្ងួតសិនបងទៅបន្ទប់ប្តូរខោអាវបន្តិច» ជីមីន មិនបានឆ្លើយនឹងសំណួរនេះឡើយនាយក៏ប្តូរប្រធានបទហើយងើបដើរចេញទៅបន្ទប់របស់ខ្លួនបាត់។



មកដល់បន្ទប់របស់ខ្លួនភ្លាម ជីមីន ទម្លាក់ខ្លួនទល់ខ្នងនឹងមាត់ទ្វាភាពទន់ជ្រាយដែរគេបានលាក់បាំងអំបាញ់មិញក៏ទម្លាយមកគ្មានសល់គេបានខ្ទប់មាត់យំដោយគ្មានសម្លេងខ្លាចមានអ្នកបានឮពីភាពទន់ខ្សោយរបស់គេ។

«តើបងអាចបង្ហាញភាពទន់ខ្សោយឲឯងបានឃើញម៉េចនឹងបាន ព្រោះបងមិនចង់ឲគេមើលមកបងដោយខ្សែភ្នែកគួរអោយអាណិតឡើយប៉ុន្តែតាមពិតបងឈឺខ្លាំងណាស់...ហ៊ឹកឈឺយ៉ាងស្ងាត់ស្ងៀមម្នាក់ឯងដោយគ្មានអ្នកណាដឹងគ្មានអ្នកណាយល់ពីទុក្ខលំបាករបស់បងនោះទេថាវាលំបាកយ៉ាងណាដែរខំធ្វើឲខ្លួនឯងរឹងមាំនោះ» រាងតូចពោលឡើងតិចៗម្នាក់ឯងដោយភ្នែកសម្លឹងមើលទីពិដានខាងលើចំណែកទឹកភ្នែកក៏ចេះតែហូរមកមិនឈប់។គ្មានណាបានដឹងឮឡើងដោយក្រោយភាពសប្បាយរីករាយចំពោះមុខអ្នកដទៃនឹងភាពរឹងមាំចំពោះមុខគ្រួសារគេត្រូវរងសម្ពាធម្នាក់ឯងខ្លាំងប៉ុនណាត្រូវលាក់ទុកក្នុងទ្រូងម្នាក់ឯងស្រែកយំម្នាក់ឯងបន្ទាប់មកក៏ពាក់ស្រោមមុខដូចជាគ្មានរឿងអ្វីកើតឡើងមកលើខ្លួនសោះរាល់ពេល...។

ទ្រនុងជីវិត⛓️- 𝐂𝐚𝐠𝐞 𝐨𝐟 𝐋𝐢𝐟𝐞Donde viven las historias. Descúbrelo ahora