PART 02: ខ្ញុំជូន Jimin ទៅក៏បានណា

1.7K 111 2
                                    

ឡានបានបើកបរទៅមិនឈប់ ដោយការស្ងប់ស្ងាត់ពេក minnie ក៏និយាយឡើងភ្លាម តែមិនមែននិយាយបង្ហាញការសប្បាយរីករាយទេ ។

" ពិតហើយយើងថាឯងគួរតែ យកប្តីឬក៏ប្រពន្ធទៅ បើឯងយកប្តីនោះគួតែយកអា Taehyung ទៅវាមានវណ្ណៈទាបដូចឯង បើឯងយកប្រពន្ធថាយើងណែនាំ នាង riya ព្រោះពួកវានិងណាធ្វើការហើយនៅជាមួយឯងទៀត"  minnie និយាយដំដៅទៅមិត្តភក្តិរបស់ jimin ភ្លាម ។

" បានហើយ ឆាប់ចុះពីលើឡានយើងទៅ " គេឈប់ចតឡានហើយ ដេញ jimin ឲ្យចុះពីលើឡានភ្លាម ។

" តែអ្នកប្រើសត្រូវចូលប្រលងឆមាសណា បាទ" jimin ស្ទាក់ស្ទើភ្លាម ។

" ឯងកុំមកចេះដឹង យើងមានការងារត្រូវធ្វើ ចុះដើរទៅសាលាទៅ ពិតជារឿងច្រើនមែន " សម្លេងកាចៗ បានស្រែកឡើងភ្លាម ដែលធ្វើឲ្យ jimin ដកដង្ហើម ធំជំនួស គេពិតជាមិនអាចគេចវេសបានទេ ។

" អ្នកប្រុស..."

" បើឯងមិនចុះទេ យើងនិងអូសកឯងទម្លាក់ពីលើឡានរបស់យើងភ្លាម "

  " ខ្ញុំចុះក៏បាន "  jimin គេបានដឹងហើយថាអ្នកប្រុសតូចរបស់គេ ប្រញាប់បើកឡានទៅណា គេតែងតែគេចម៉ោងរៀនបែបនេះ បើមិនទៅដើរលេងជាមួយនិងប្រុសស្នេហ៍គេទេ ក៏ទៅសុីជម្រៅនៅសណ្ធាគារដែរ ។ រឿងនេះគេលេងភ្ងាក់ផ្អើលហើយ បើតាំងពីគេបានរៀនទាន់មកណា វាបានរយះពេលជាង២ឆ្នាំហើយដែលគេឡើងទាន់ ។

" ខ្ញុំដើរទៅចំណតឡានក្រុងទៀតហើយមែនទេ " jimin ធ្វើទឹកមុខស្អុយភ្លាម គេដើរទៅរៀនសឹងតែរាល់ថ្ងៃទៅហើយ ។

  រូបភាពក្មេងប្រុសដែលបានតើតាមថ្នល់បែបនេះ ក៏មិនអាចគេចផុត ពីម្ចាស់ឡានទំនើបបានដែរ ។

  ទីត..ទីត...!

  សម្លេងសុីភ្លេឡានបានធ្វើឲ្យ jimin ងាកមកមើលទាំងញញឹមភ្លាម ។

" លោក..."

" នៅដើរទៅរៀនទៀតហើយមែនទេ jimin "

" បាទ លោក jungkook "

"  មិនបានទេ ហៅថាjung " គេនិយាយទាំងញញឹម ភ្លាម ដល់ថ្នាក់ស្នាមញញឹមនេះបានធ្វើឲ្យក្មេងប្រុស ដែលឈរនៅខាងក្រៅបេះដូងលោតញាប់មិនឈប់សោះ ។

🍃ប្រពន្ធបម្រើកំសត់របស់បង🍃ចប់🔞Where stories live. Discover now