PART 03: យើងមិនយកឯងធ្វើប្តីទេ

1.4K 101 7
                                    

ងឺត..!!
  សម្លេងឡានជាន់ហ្វ្រាំងត្រូវបានបញ្ឈប់ភ្លាម ដោយ jungkook បានបើកទ្វារចូលទៅភោជនីយដ្ឋាននោះ តែ jimin វិញបែរជាអល់អែកមិនចង់ចូលសោះ ។

" ឆាប់ចូលមក Jimin ចង់ញាំុអីក៏ហៅទៅ ទុកឲ្យខ្ញុំជាអ្នកចេញលុយណា ទុកជាការអគុណ" jungkook ប្រើសម្តីទន់ភ្លន់បែបផ្អែមល្ហែមភ្លាម ដល់ថ្នាក់អ្នកស្តាប់ ថ្ពាល់ចាប់ផ្តើមឡើងក្រហម ។

" ខ្ញុំឆ្អែតហើយ ខ្ញុំមិនឃ្លានទេ " jimin និយាយប្រកែកភ្លាម ។

"ឆាប់ឡើងណា យកតែមួយមុខក៏បាន កុំបំផ្លាញទឹកចិត្តខ្ញុំអីណា  Jiminណា" jungkook ធ្វើសម្លេងខកចិត្តភ្លាម ។

" ក៏បានដែរ ខ្ញុំយក kimchi fried rice មួយមកណាចុះលោកវិញទៅ " Jimin និយាយញ័រៗ ដោយ jungkook វិញនាយញញឹម ។

" បានខ្ញុំយក២ឈុតមក " jungkook ហុចមីនុយឲ្យទៅអ្នករត់តវិញទាំងញញឹមមិនឈប់ ។

" លោកញាំុទាំងអស់មែនទេ " បន្ទាប់ពីអ្នករត់តុ ចេញទៅផុត jimin ក៏ងាកមកសួរភ្លាម ។

" អត់ទេ ខ្ញុំចង់ឲ្យ jimin ញាំុជាមួយណា ហើយយកមកប្រើពាក្យដដែល "

" ខ្ញុំពិតជាឆ្អែតមែនណា " jimin នៅតែប្រកែកដដែល រហូតគេត្រូវលួចរអ៊ូរក្នុងចិត្តភ្លាម ' ឈប់ញញឹមទៅប្រុសឆ្កួត ' ដោយសារតែស្នាមញញឹមនេះហើយ បានធ្វើឲ្យគេដកចិត្តមិនរួចសោះ ។

" ចឹង ខ្ញុំញាំុមិនអស់ទេ jimin ក៏ដឹងហើយថាវាយូរប៉ុណ្ណា ណា jimin មិនអាចប្រកែកបានទេ"

" លោក Jung, តែខ្ញុំគឺត្រូវទៅរៀនណា "

" មិនបានទេ jiminត្រូវនៅកំដរខ្ញុំសិនណា "

" អឺ..ក៏បានណា " Jimin ដកដង្ហើមធំ ហើយក៏ងក់ក្បាលនិយាយភ្លាម ព្រោះគេគឺអស់ផ្លូវប្រកែកជាមួយហើយ ។

" ចឹង..ទើបវាគួរឲ្យស្រលាញ់ណា ញញឹមឡើងកុំមកធ្វើមុខស្អុយណា " jungkookញញឹមចេញធ្មេញភ្លាម ដល់ថ្នាក់អ្នកមើលគឺកំពុងតែភ្លើតភ្លើនទៅតាម ។

  ប្រុសម្នាក់នេះ ញញឹមស្អាតណាស់ដូចជាទន្សាយ ចុះបើគេបានលឺបេះដូងខ្ញុំលោតញាប់និងក៏គិតយ៉ាងមិចទៀត!!!

  បន្ទាប់ពីទទួលទាន អាហាពេលព្រឹករួចហើយ jungkook ក៏ព្រមជូន jimin ទៅសាលាភ្លាម ព្រោះគេក៏ជិតដល់ពេលទៅក្រុមហ៊ុនដូចគ្នា ។

🍃ប្រពន្ធបម្រើកំសត់របស់បង🍃ចប់🔞Where stories live. Discover now