" ម៉ាក់ កូនមិនព្រមទេ ចង់ឲ្យអា jimin វាដេកជាមួយនិងបង jungkook ជាដាច់ខាត " សម្លេងស្រែកឡូឡា របស់ minnie ខ្លាំងៗព្រោះតែគេពេលនេះជិតទៅរៀនហើយ តែម៉ាក់របស់គេមានរឿងចង់និយាយ ទើបត្រូវអង្គុយចាំស្តាប់ ។" កូនម៉ាក់ ផែនការនេះល្អបំផុត យប់មិញម៉ាក់ប្រុងដើរមកប្រាប់កូន តែឃើញកូនទៅដើរលេងបាត់ក៏ទៅដេកវិញទៅ"
" ហើយបើបង jungkookជាប់ចិត្តស្អិតទ្រូងជាមួយអា jimin និងគិតយ៉ាងមិចម៉ាក់ " minnie នៅតែប្រកែក អ្នកណាទៅទ្ឃើញប្តីយើងទៅដេកជាមួយនិង ប្រុសផ្សេង ដែលមិនមែនគេនិង ។
" គេមិនដឹងថាយើងយកអ្នកណាមកដេកទេ ពេលជិតផ្សំដំណេកម៉ាក់និងបញ្ចុកស្រាហើយនិងដាក់ថ្នាំ វាអាចដេកជាមួយនិង លោក jungkook តែម្តងគត់ណា"
" តែកូនមិនឲ្យបង jungkook ដេកជាមួយវាទេ"
" ចុះកូនគិតយ៉ាងមិចចង់ឲ្យ កូនដេកជាមួយគេទាំងគ្មានឈាមដំបូងបង្ហាញការឈឺចាប់ទេមែនទេ"
" ម៉ាក់ និយាយស្អីនិង " សម្តីត្រង់ៗ របស់ម៉ាក់គេ បានធ្វើឲ្យគេរហ័សប្រកែកភ្លាម។
" ម៉ាក់និយាយតាមត្រង់កូនដឹងទេ ចុះបើអនាគតប្តីឯងនិងវាដឹងថាឯងគ្មានឈាមបរិសុទ្ធឲ្យ គេគិតយ៉ាងមិច ហើយកូនក៏លេងមានហើយ"
"ក៏បានម៉ាក់ ហើយដឹងយ៉ាងមិចថាអា jimin វាមានរបស់ដំបូង" ទោះបីគេមិនចូលចិត្តផែនការនេះ ក៏ត្រូវតែសម្របតាមដែរ ។
" វាស្រួលទេ កូនដឹងហើយតើ ថាវាមិនដែលទៅដេកជាមួយនិងប្រុសសិស្សសាលាណា " ម៉ាក់របស់ minnie ញញឹមចុងមាត់ភ្លាម ។
" មែនហើយ វាមិនដែលបណ្តើរប្រុសឯណាទេ តែម៉ាក់ចង់ធ្វើយ៉ាងមិច បើវាមិនព្រម "
" ដេញវាចេញពីរផ្ទះទៅ វាមិនហ៊ានប្រកែកទេ កូនដឹងហើយមែនទេ ថាវាខ្លាចម៉ាក់យ៉ាងមិច" គាត់រហ័សនិយាយលួងលោមភ្លាម ។
" បាទម៉ាក់ កូនទៅរៀនហើយណា "
" ឆាប់ទៅៗកូន យកវាទៅផងដើម្បីគុណបំណាច់យើងវាកាន់តែច្រើនណាស់ កូន"
" បាទ ម៉ាក់ កូនដឹងហើយ" minnie ញញឹមភ្លាម បង្ហាញពីការស្ងើចនិងគំនិតរបស់ម៉ាក់គេ ។
" រឿងថោកទាបនេះណាមានតែម៉ាក់ខ្ញុំទេ កូនសរសើតើម៉ាក់ សឺុត...កូនទៅហើយ " minnie ញញឹមហើយក៏ដើរទៅថើបថ្ពាល់យកចិត្តភ្លាម ដោយស្នាមញញឹមមិនដាច់ ។
អ្នកស្រី Jangពេលឃើញកូនប្រុសសំណព្វ ដើរចេញទៅបាត់ ក៏យកទូរស័ព្ទតេទៅម៉ាក់របស់ jungkook ភ្លាម។
.....
សភាពខាងក្នុងឡាន មានការស្ងប់ស្ងាត់បន្តិច ទើបធ្វើឲ្យ minnieរហ័សលើកសំណួរពញ្ឈឺរភ្លាម។
" ឯងដឹងទេ យើងជិតរៀបការជាមួយបង jungkook ហើយណា ហើយប្រហែលជាសប្តាហ៍ក្រោយហើយ " គេនិយាយបង្ហាញពីភាពជាអ្នកឈ្នះ ទៅកាន់ jimin ភ្លាម ។
" ខ្ញុំមិនដឹងសោះ អ្នកប្រុសតូច សូមជូនពរហើយរីករាយផងណាបាទ " jimin ញញឹមតិចៗភ្លាម អារម្មណ៍ទុក្ខសោកក្នុងទ្រូង ចាប់ផ្តើមចូលមកទាំងមិនដឹងមូលហេតុភ្លាម ដោយប្រយោគនេះគេសឹងតែយំហើយ។
" ឯងជូនពរយើងដោយអស់ពីចិត្ត មែនទេ park Jimin"
" បា..បាទ..ខ្ញុំពិតជាជូនពរអស់ពីចិត្តមែន ណាបាទ "
" កុំឲ្យយើងដឹងឲ្យសោះថាឯងមានចិត្តលើ បង jungkook ឲ្យសោះ "
" ខ្ញុំមិនមានគំនិត ....."
" ព្រោះឯងវាជាជន្លៀនដឹងទេ បង jungkook ជាព្រះចន្ទ ហើយយើងជាតារា ព្រោះទាបៗដូចឯងណា គាត់មិនយកភ្នែកមើលទេ ព្រោះតែឋានះឯងនិងយើងវាខុសគ្នាណាដឹងទេ "
" ខ្ញុំដឹងហើយអ្នកប្រុសតូច " jimin ឈ្ងោកមុខចុះ ហើយដៃក្តាប់ខោយ៉ាងណែន ។
" ប្រុសដែលសមនិងឯងណា មានតែអ្នកបម្រើដូចគ្នាទេ ព្រោះបុណ្យឯងវាដល់តែត្រឹមនិង "
" ខ្ញុំដឹងដែរតើអ្នកប្រុសតូច " jimin ស្តីតិចៗ មានអារម្មណ៍ថាខ្លួនគឺមានជីវិតបែបនិង តែមិនយូរប៉ុន្មានឡានក៏ចតភ្លាម ។
" ឆាប់ចុះទៅ... "
"បាទ " jiminងាកមកមើលទាំងឆ្ងល់ភ្លាម ។
" ចុះទៅបើមិនចង់យើងធាក់ឯងយក" សម្លេងកាចៗបានធ្វើឲ្យ Jimin គេមិនមាត់ក៏បើកទ្វារចុះមកភ្លាម ដោយឡានបើកចេញទៅបាត់ បន្សល់ទុកត្រឹមតែក្មេងកំសត់ដើរទៅកន្លែងចតឡានក្រុងដូចមុនៗ ។
អគុណសំរាប់ការអាន🙏🙏
Anny 🍁♒🍁
YOU ARE READING
🍃ប្រពន្ធបម្រើកំសត់របស់បង🍃ចប់🔞
Actionនាមជាកញ្ជះគេ ឯងត្រូវតែធ្វើជាអ្នកបម្រើគេ ដែលនៅក្រោមកូនប្រុសយើង ។ ក្នុងនាមយើងជាអ្នកមានគុណឯងណា ត្រូវតែសងគុណយើងលឺទេ ព្រោះឯងត្រូវតែប្រគល់ព្រហ្មចារីឲ្យទៅ គូរដណ្តឹងកូនប្រុសយើង ។ តួអង្គ្គ: PARK Jimin Jeon jungkook ប្រភេទ កំសត់ ...