PART 08: ប៉ាសុំទោស ប៉ាជួយលេងបាន

954 83 4
                                    

" ខ្ញុំអគុណលោកប្រុសម្តងទៀត មិនអីទេណា ខ្ញុំទៅខ្លួនឯងបាន ជំរាបលា" jimin អោនគោរពម្តងទៀត ដោយលោក park ប្រុងលើកដៃស្ទាបក្បាល jimin តែត្រូវទម្លាក់ចុះវិញនៅពេលប្រពន្ធគាត់ឃើញ ។

" ឲ្យគេជូនទៅៗ " សម្លេង កាចៗបានធ្វើឲ្យ jimin ងាកមើលយ៉ាងលឿន តែខ្សែរភ្នែកកំណាចដែលសម្លឹងមើលធ្វើឲ្យ Jimin ងាកមុខចេញភ្លាម ។

" ខ្ញុំមិនហ៊ានទទួលទេ អ្នកស្រី "

" បើឯងមិនទទួលមិនបាច់ចេញទៅទេ យល់ទេ park Jimin " អ្នកស្រី jang ប្រើសម្លេងកាចភ្លាម ដល់ថ្នាក់ អ្នកជាប្តីកាន់តែឆ្ងល់ភ្លាម ។

" បាទ អគុណអ្នកស្រី ខ្ញុំសុំលាហើយបាទ " jimin ងក់ក្បាលទទួលយកភ្លាម ទោះជាចង់ប្រកែកក៏មិនអាចធ្វើបានដែរ ។

ក្រឹប...!!

  Jimin បិទទ្វារល្មមៗមុននិងដើរចេញទៅក្រៅផ្ទះភ្លាម ដោយមិនខាតពេលយូរលោក park ក៏ងាកសួរប្រពន្ធភ្លាម ទោះបី jimin ជាកូនដែលគាត់មិនដែលបានចិញ្ចឹមផ្ទាល់ដៃ ក៏គាត់នៅតែភ័យខ្លាចនិងគំនិតភរិយាគាត់ដែរ ។

" អូនចង់ធ្វើស្អី Jimin" លោក park ងាកសួរយ៉ាងរហ័ស ។

" គ្មានស្អីទេ " អ្នកស្រីដើរទៅអង្គុយនៅលើគ្រែ ទាំងញញឹមមិនឈប់ ។

" ឆាប់ប្រាប់ អូនមិនមែនជាស្រីដែលចិត្តល្អនោះទេ"

" វាមិនបានខាតលុយនិងចិញ្ចឹមវាទេដឹងទេ ហិស.." អ្នកស្រី សើចខ្លាំងៗភ្លាមគំនិតអាក្រក់របស់គាត់គឺមានជានិច្ច។

"   អូនកុំមកនិយាយបញ្ឆិតបញ្ឆៀងពេក និយាយឲ្យអស់មក ហើយបងក៏មិនដឹងចរឹកអាក្រក់អូនចូលចិត្តទៅកៀបសង្កត់គេដែរ " គាត់តែងតែខ្វល់ខ្វាយជានិច្ច ពិសេសមិនមែនជា jimin ទេ។

" អូនគិតថាមានមនុស្សដែលអាចជួយកូនប្រុសយើងបានហើយណា បងដឹងទេ "

" បងប្រមានម្តងទៀត jimin ត្រូវតែគ្មានចំណែកក្នុងរឿងនេះទេ"

" បងដឹងមែនទេ បងឆ្លាតមែន "

" អ្នកស្រី jang ខ្ញុំបានប្រាប់ហើយតើថាក្មេងនិងគេមិនពាក់ព័ន្ធ គិតថា jimin គេមិននៅបរិសុទ្ធទៀតដែរ អ្នកស្រីគួរតែទៅជួលក្មេងៗផ្សេងទៅ " លោក park ចាប់ផ្តើមនិយាយដោះស្រាយភ្លាម ព្រោះគាត់មិនចង់ធ្វើបាបក្មេងមិនដឹងស្អីទៀតទេ កាលមីមុនអាចជាម៉ាក់របស់ jimin ពេលដែលគាត់រំលោភ តែលើកនេះគាត់មិនចង់ឲ្យកូនទៅជាន់ដានចាស់ដូចម៉ាក់ Jimin ទៀតទេ។

🍃ប្រពន្ធបម្រើកំសត់របស់បង🍃ចប់🔞Where stories live. Discover now