PART 37: ខ្ញុំរកឃើញហើយ

1.1K 111 5
                                    


  ពីធីបុណ្យសពក៏បានចាប់ផ្តើមភ្លាម ដោយម៉ាក់របស់ minnie ត្រូវស្លៀកពាក់ឈុតប្រពៃពីពណ៍ខ្មៅលាយស ដើម្បីកាន់ទុក្ខរបស់កូនប្រុសគាត់។

" ហើយម៉ាក់ពិតជាអាណិតនាងណាស់ កូនដឹងទេ jungkook  នាងត្រូវនៅម្នាក់ឯងអស់មួយជីវិតហើយ" គាត់និយាយទាំងបង្ហាញ ការអាណិតអាសូរប្រាប់ទៅកូនប្រុសគាត់ភ្លាម។

" ហើយនេះអត់មានអ្នកខលទៅលោកពូទេមែនទេម៉ាក់"

" នាងនិយាយថា មិនចង់ឲ្យគាត់មកខ្វល់ទេ "

" នេះកូនប្រុសស្លាប់ទាំងមូល មកមិនខ្វល់ពីកូនទៀតហ៎េ "  jungkook ហួសចិត្តភ្លាម។

" កូនទៅខ្វល់អី រឿងគ្រួសារគេ គេចេះដោះស្រាយហើយ"

" ក៏បានម៉ាក់ ចឹងកូនសុំទៅក្រៅសិនហើយ ធុញធប់ណាស់ កូនមានការ" និយាយចប់ jungkook ក៏ដើរត្រុយទៅបាត់ភ្លាម គេមកកាន់ទុក្ខបែបនេះមិនមែនមានចិត្តអាណិតស្រឡាញ់អីទេ តែធ្លាប់ជាប្តីប្រពន្ធនិងគ្នា ទើបគេមកកាន់ទុក្ខខ្លះ។ នាយដើរមិនយូរប៉ុន្មាន ទូរស័ព្ទក៏បានរោទ៍ភ្លាម ទើបខ្លួនយកមកចុចទទួលភ្លាម។

( អាឡូ អ្នកប្រុស ខ្ញុំរកអ្នកប្រុស jimin ឃើញហើយ ពិសេសរឿងទិន្នន័យបាទ)

  Jimin!!

" ឯងដឹងថាគេនៅទីណាមែនទេ " អារម្មណ៍រំភើបចិត្ត បានធ្វើឲ្យខ្លួនសួរយ៉ាងរហ័សភ្លាម។

( អឺ..គឺតាមឃ្លាំមើលបាទ )

" ប្រាប់ពីកន្លែងស្នាក់នៅឲ្យច្បាស់មក ចង់យកលុយគុណនិង2 ក៏បាន "

(  បាទ លោកទុកចិត្តចុះ ការងារនេះខ្ញុំនិងបញ្ជូនទៅឲ្យលោកលឿនបំផុត )

  " ខ្ញុំសង្ឃឹមថាលោកនិងនិយាយពិតមែនចុះ ព្រោះថាវាជាពាក្យលើកទី80 ហើយ " jungkook និយាយហើយទុកឲ្យអ្នកម្ខាងទៀត សើចហេសៗភ្លាម។

( ហើយលោកនិងមកតាមដែរទេ)

" អត់ទេ តែត្រូវផ្តល់កន្លែងស្នាក់នៅគេឲ្យច្បាស់មកខ្ញុំ ទុកឲ្យខ្ញុំអ្នកតាមទៅខ្លួនឯង ត្រូវចាំមិនត្រូវឲ្យបាត់ពីខ្សែរភ្នែកទេ" jungkook និយាយទាំងញញឹមមិនឈប់ មុននិងចុចបិទទូរសព្ទ័។

🍃ប្រពន្ធបម្រើកំសត់របស់បង🍃ចប់🔞Where stories live. Discover now