PART 04: យើងមិនអាចតវ៉ាបានដែរ

1.2K 89 3
                                    

ភូមិគ្រឹះ Jeon

" សួរស្តី លោកប៉ា អ្នកម៉ាក់" jungkook ដើរហួចទាំងញញឹមមិនឈប់ ដល់ថ្នាក់អ្នកជាប៉ាចម្លែកមិនបាន។

" អរុណសួស្តីកូនប្រុសប៉ា " លោក jeon បង្វែរអារម្មណ៍ពីការមើលទូរទស្សន៍ មករាក់ទាក់ភ្លាម ។

" អីយ៉ា កូនប្រុសម៉ាក់នឿក ថ្ងៃនេះបានទៅហិតខ្យល់មែនទេ បានជាសប្បាយចិត្តខ្លាំងណាស់ " អ្នកស្រី jeon ដើរចេញពីរផ្ទះបាយ ។

" អត់ទេម៉ាក់ ថ្ងៃនេះណាកូនប្រុសប៉ានិងម៉ាក់ គឺញាំុបាយទៀងម៉ោងពេលព្រឹករហូតនិង "

" រាល់ដងម៉ាក់ឃើញកូនផឹកតែកាហ្វេខ្មៅរហូតសោះនិង  កុំមកកុហកម៉ាក់ " អ្នកស្រី គ្រវីក្បាលហួសចិត្តនិងកូនប្រុសតែមួយគ្រាប់របស់គាត់តែម្តង ។

" ម៉ាក់ កូននិយាយមែនណា កូនបានចតឡានតាមផ្លូវ ហើយក៏ចូលទៅញ៉ាំបាយទៀតផងណា "

" ប៉ាមិនជឿឯងទេកូនប្រុស តែកូននិងទៅកើតស្អីហាស់ ដើរហួចរហូតបែបនេះ"  លោក jeon ងាកមកសួរភ្លាមពេលឃើញ jungkook ញញឹមរហូតតាំងពីដើរចូលមករហូតដល់អង្គុយបែបនេះ ។

" កូនប្រុសម៉ាក់ ម៉ាក់មានរឿងនិយាយជាមួយ គឺរឿងរៀបការរវាងកូននិង ក្មួយ minnie " jungkook លឺហើយក៏ឈប់ញញឹមភ្លាម ។

" ម៉ាក់ ក្លែងប្រាប់ថាចាំអាក្មេងនិងរៀនចប់មែនទេ " jungkook និយាយគម្រោះគម្រើយដាក់ភ្លាម ។

" ម៉ាក់ចង់សួរកូនពីរឿងបណ្ណាការ និងណា"

" តាមចិត្តម៉ាក់ ចង់គិតយ៉ាងមិចក៏គិតទៅ ខ្ញុំគ្រាន់តែធ្វើតាមតួនាទីការសងគុណទេ បានហើយកូនសុំលាទៅធ្វើការវិញហើយ " jungkook និយាយចប់គេក៏ ងើបដើរចេញទៅភ្លាម ព្រោះគេគ្មានអារម្មណ៍មកសប្បាយអ៊ីចឹងទេ ។

" ល្ងាចនេះ កូនមានណាត់ញ៉ាំបាយជាមួយនិងគ្រួសាររបស់កូន minnie ណា "

" បាទ កូនដឹងហើយ " លោក jeon ស្តាប់បានតែគាត់ក៏មិននិយាយអីដែរ ព្រោះប្រពន្ធគាត់ចេះចាប់គូរឲ្យកូនតាំងពីអាយុ10 ឆ្នាំនិង ។

....

  " អ៎េ minnie យើងនៅខាងនេះណា" មិត្តភក្តិស្រីរបស់ minnie លើកដៃគ្រវីភ្លាម នៅពេលដែលឡានសេរីទំនើបចតភ្លាម ។

🍃ប្រពន្ធបម្រើកំសត់របស់បង🍃ចប់🔞Where stories live. Discover now