Minnie បានដើរចេញពីបន្ទប់ផ្លាស់ខោអាវ ដោយឈៀងចូលទៅបន្ទប់ធ្វើការរបស់ jungkook ដោយត្រចៀករហ័សរបស់ខ្លួនបានផ្ទៀងស្តាប់សម្លេងរបស់ លោកប្តីគេកំពុងតែនិយាយពី តែកន្ទុយប្រយោគគឺបានលឺឈ្មោះរបស់ park Jiminទៅវិញ ។
" ឆាប់ឲ្យមកណេស" គេដើរចូលទៅកញ្ឆក់ទូរស័ព្ទចេញពីត្រចៀកេបស់ jungkook ភ្លាមដែលធ្វើឲ្យអ្នកដែលកំពុងតែនិយាយទូរស័ព្ទ ងាកមកសម្លឹងទាំងមួម៉ៅខឹងសម្បារយ៉ាងខ្លាំង។
" ឆាប់ឲ្យទូរស័ព្ទមកខ្ញុំភ្លាម ឲ្យលឿន "
" ខ្ញុំគ្មានផ្លូវឲ្យទេ " minnie និយាយដោយភាពទំនើងភ្លាម មុននិងបោះទូរស័ព្ទ jungkook ទៅការ៉ូភ្លាម ដែលធ្វើឲ្យទូរស័ព្ទនោះរបកអស់គ្រឿងភ្លាម ។
" ណ៎ែ ឯងឆ្កួតមែនទេ ឯងគ្មានសិទ្ធិមកបោះចោលទេ " jungkook សម្លក់សម្លឹងភ្លាម។
" អូនមានសិទ្ធិ អូនជាប្រពន្ធបងយ៉ាងមិច យើងរៀបការផ្សំដំណេករួចហើយ យ៉ាងមិចបងមិនអស់ចិត្តទៀតហ៎េ" ទម្លាប់ព្រហើនរបស់ minnieធ្វើឲ្យ jungkook កាន់តែខឹង។
" ឯងប្រកដទេថាបានដេកជាមួយយើង របស់ណាដែលយើងហាមឯងគ្មានសិទ្ធិទេ "
" លោកប្តី..!!"
" ឯងល្មមឈប់ស្រែកទៅយើងវាថ្លង់ បានហើយយើងស្អប់មុខឯង" jungkook ដកដង្ហើមធំទប់កំហឹងមិនឲ្យចាប់ទះអ្នកខាងមុខ សុខចិត្តវៀងផ្លូវទៅរើសប្រមូលសំបកទូរស័ព្ទ ហើយងាកមកសម្លឹង minnie ម្តងទៀត។
" បើចរឹកឯងមិនចេះកែ អារឿងឆ្កួតលីលាទេ ខ្ញុំថាត្រៀមទឹកប៊ិចទៅសុីញ្ញេលេងលះទៅ"
" បាន..នេះបងគំរាមអូនមែនទេ លោកប្តី អា....អាយ ..." Minnie ចង្អុលមុខខ្លួនឯងហើយស្រែកខ្លាំងៗភ្លាម។
" បើឯងចង់ណាស់ក៏ធ្វើទៅ យើងមិនបានទៅឃ្លានគំរាមទេ តែយើងនិយាយបែបប្រកដប្រជា ថាយើងមិនចេះនៅជាមួយមនុស្សដែលឆ្កួតហើយទំនើងនោះទេ ដឹងទេ"
Jungkook ស្រែកញ៉ែតៗទៅវិញរាងឆ្អែតឆ្អន់ហើយ គេដើរទៅបើកទ្វារប្រុងចេញ តែមានសម្លេងសួរនិងចាប់ដៃជាប់ភ្លាម។
" បងចង់ថាអូនឆ្កួតហើយទំនើងមែនទេ បង jungkook"
" អើរ..និងហើយមិនចេះមើលចរឹកខ្លួនឯងទេមែនទេ ឲ្យយើងទ្រាំជាមួយឯងយ៉ាងមិច បិទភ្នែកបិទត្រចៀកដូចប៉ាឯងមែនទេ យើងមិនចេះ" jungkook គ្រវាត់ដៃហើយរុញ minnie ឲ្យឃ្លាតបន្តិច។
YOU ARE READING
🍃ប្រពន្ធបម្រើកំសត់របស់បង🍃ចប់🔞
Actionនាមជាកញ្ជះគេ ឯងត្រូវតែធ្វើជាអ្នកបម្រើគេ ដែលនៅក្រោមកូនប្រុសយើង ។ ក្នុងនាមយើងជាអ្នកមានគុណឯងណា ត្រូវតែសងគុណយើងលឺទេ ព្រោះឯងត្រូវតែប្រគល់ព្រហ្មចារីឲ្យទៅ គូរដណ្តឹងកូនប្រុសយើង ។ តួអង្គ្គ: PARK Jimin Jeon jungkook ប្រភេទ កំសត់ ...