PART 29: ម្តងទៀត

987 87 2
                                    

" នេះកូនមកវិញហើយមែនទេ ចុះកូនប្រសារម៉ាក់និង គេនៅឯណទៅ " គាត់ចេញមកទទួលកូនប្រុស ដោយមិនភ្លេចសួររកកូនប្រសារគាត់ភ្លាម។

" ម៉ាក់វាមិនងាប់ទេ តិចទៀតវាបើកឡានមកហើយ" jungkook ទាញក្រវាត់កចេញ ហើយដើរចូលទៅក្នុងទាំងអារម្មណ៍ធុញទ្រាន់ភ្លាម ដល់ថ្នាក់អ្នកជាម្តាយ ងាកមកនិយាយស្តីបញ្ឈប់ភ្លាម ។

" ន៎ែ កូនម៉ាក់ កូនទៅនិយាយពាក្យអសុរសដាក់ប្រពន្ធកូនបានយ៉ាងមិច ឈប់នៅនិងហើយនិយាយជាមួយម៉ាក់ឲ្យដាច់ស្រេចសិន " jungkook លឺហើយឈប់ទាំងដកដង្ហើមធំភ្លាម វាមិនខុសអ្វីពីនិយាយរឿងដដែលទេ។

" ម៉ាក់មានការអីនិយាយទៀតហើយ កូនហត់ណាស់ ប្រាប់ឲ្យលឿនមក " នាយដើរចូលទៅអង្គុយនិងសាឡុងភ្លាម ដោយម្តាយរបស់នាយក៏ចូលទៅអង្គុយដែរ។

" ម៉ាក់ប្រកដនិងកូនណាស់ណា ថាកូនគ្រាន់តែបានបំពេញតួនាទីជាកូនល្អ តែនេះគឺមិនទាន់បានល្អទេកូនត្រូវធ្វើជាស្វាមីល្អមួយមុខទៀតណា "

" ហើុយ! ម៉ាក់មិនឃើញកូនព្យាយាមឲ្យច្រើនទេមែនទេ តែវាធ្វើមិនកើត"

" តែកូនមិនបានព្យាយាមទេដឹងទេ ថាកូនវាមើលមិនចូលភ្នែក បើម៉ាក់ចង់បានហើយកូនព្យាយាមឲ្យល្អ ហើយបើម៉ាក់ខាងគេដឹងរឿងនិងគិតយ៉ាងម៉េច កូនមិនចេះខ្មាស់គេទេហេស"

" ល្អនៅពីមុខប៉ាម៉ាក់ក្មេក វាសំណាងណាស់ហើយ"

" មិនត្រឹមត្រូវទេណាកូនប្រុសម៉ាក់ ចាត់ទុកថាកូនបំពេញបំណងឲ្យម៉ាក់ជាលើកចុងក្រោយទៅណា"

" តាមចិត្ត បើចង់បានហើយកូនជួយសងគុណក៏បាន"

" ក៏បានស្អែកនេះកូនត្រូវទៅចុះអេតាសុីវិលណា "

" បាទ បើអស់ការហើយកូនសុំទៅសិនហើយ កូនហត់ណាស់ " និយាយចប់ jungkook ក៏ដើរចេញភ្លាម បើនៅយូរទៀត ច្បាស់ជាអង្គុយស្តាប់ទេសនាគាត់មួយថ្ងៃវាស់ល្ងាចមិនខានទេ ។

" ម៉ាក់គ្រាន់តែចង់ឃើញកូនមានជីវិតក្តីសុខបំផុតណា jungkook" អ្នកស្រីនិយាយតិចៗភ្លាម គាត់ដឹងណាស់ថាកូនប្រុសគាត់រៀបការហើយ មិនអាចមានក្តីសុខទេព្រោះមនុស្សដែលកូនគាត់ស្រលាញ់គឺមិនមែនជាក្មេងប្រុសដែលគាត់មិនបានជួបផ្ទាល់។

🍃ប្រពន្ធបម្រើកំសត់របស់បង🍃ចប់🔞Where stories live. Discover now