Minnie បានដើរចេញពីសណ្ឋាគារទាំងអារម្មណ៍មួម៉ៅ ព្រោះតែអ្នកជាស្វាមីមិនបានខ្វល់ខ្វាយជាមួយ ដោយនាយបានដើរទៅយកឡានមុន ។
" លោកប្តីចាំអូនយូរទេ អូនសុំទោសណា"
" គ្មានទេ ដាក់ខ្សែរក្រវាត់ផង " និយាយចប់រាងក្រាស់ ក៏ជាន់ហ្គែរឡានមួយទំហឹង បត់ចេញទៅភ្លាម ។
" នេះលោកប្តីប្រញាប់ប្រញាល់ទៅណាមែនទេ " ដោយឃើញស្វាមីគេ មានអាការៈប្លែកៗទើបសួរទៅភ្លាម។
" ខ្ញុំមានការងារធ្វើច្រើនណាស់ មិនចេះតែដេកសុីទេ ខ្ញុំមិនបានប្រញាប់អីទេ "
" ចុះលោកប្តី បានរកកន្លែងក្រេបទឹកឃ្មុំសម្រាប់ពួកយើងទាំងពីរហើយតើមែនទេ "
" ខ្ញុំមិនទាន់រកទេ " jungkook ឆ្លើយភ្លាម ព្រោះគេមិនបានខ្វល់និងអ្នកដែលអង្គុយស្តាប់ទេ វាជាចម្លើយ zin ដែលចេញពីខ្លួនផ្ទាល់តែម្តង។
" អូនដឹងហើយ ថាលោកប្តីបងច្បាស់ជារវល់និងការងារមិនខានទេ ចាំអូនអ្នករើសកន្លែងឲ្យពួកយើងទាំង២ទៅតើល្អទេ បងគិតដូចអូនអត់ "
" បើដឹងល្អហើយ ព្រោះខ្ញុំមិនសូវចូលចិត្តកន្លែងក្រេបទឹកឃ្មុំទេ " សម្លេងតានតឹងដែលបានបញ្ជាក់ប្រាប់យ៉ាងច្បាស់ ថាខ្លួនគេគឺពិតជាគ្មានអារម្មណ៍អីបន្តិច ។
Jungkook មិនបានខ្វល់រឿងអ្វីបន្តិច ក្រៅពីជាន់ហ្គែរឡានបើកបន្ថែម ទោះភ្លើងស្តុបលោតពណ៍ក្រហមក៏ដោយ ស្នានតែ jungkook ឈប់មែនទេ គ្មានផ្លូវជាដាច់ខាត់ ។ តែសម្រាប់ minnie វិញគេបានត្រឹមតែស្ងាត់មាត់ហើយសួរទាំងសង្ស័យទៅវិញ ក៏មិនហ៊ានដែរ ។
....
ងឺុត...!!សម្លេងជាហ្វ្រាំងបានបញ្ឈប់ jungkook បត់ឡានចូលហើយឈប់យ៉ាងទន់ហន់ ដោយស្ទុះស្ទាររត់ទៅភ្លាម គេមិនបានខ្វល់និងភរិយាដែលទើបតែរៀបការរួចនោះទេ តែអាការៈនេះបានធ្វើឲ្យ អ្នកជាភរិយាបានតែដើរតាមទាំង អារម្មណ៍ចង់ស្រែកខ្លាំងមែនទែន។
" មីឆ្កែឆ្មាណា វាបាត់មែនទេបានរហន់យ៉ាងនេះ " minnie ដើរទន្រ្តំជើង ហើយជេរភ្លាម តែនេះជាផ្ទាំងទស្សនីយភាពដល់ម៉ាក់គេទៅវិញ ដែលគាត់ផឹកកាហ្វេមើលពត៌មានពេលព្រឹកធ្វើមិនដឹង។
YOU ARE READING
🍃ប្រពន្ធបម្រើកំសត់របស់បង🍃ចប់🔞
Actionនាមជាកញ្ជះគេ ឯងត្រូវតែធ្វើជាអ្នកបម្រើគេ ដែលនៅក្រោមកូនប្រុសយើង ។ ក្នុងនាមយើងជាអ្នកមានគុណឯងណា ត្រូវតែសងគុណយើងលឺទេ ព្រោះឯងត្រូវតែប្រគល់ព្រហ្មចារីឲ្យទៅ គូរដណ្តឹងកូនប្រុសយើង ។ តួអង្គ្គ: PARK Jimin Jeon jungkook ប្រភេទ កំសត់ ...