នេះពេលរសៀលទៅហើយ PARK minnie ត្រូវដើរចូលមកក្នុងផ្ទះទាំងទឹកមុខធុញទ្រាន់ ។
" មកហើយមែនទេ កូន minnie " សម្លេងគ្រលោៗ និយាយភ្លាម ដែលធ្វើឲ្យ minnie ដកដង្ហើមធំហើយងាកមកសួរភ្លាម ។
" អា park Jimin និងវាមកផ្តឹងប៉ាទៀតហើយទេ "
" Jimin គេមិនបានមកផ្តឹងទេ តែកូនគិតថាប៉ាខ្វាក់មែនទេ ថាកូនមិនបានវាយគេ" លោក Park ចាប់ផ្តើមតម្លើងសម្លេង ដោយការខឹង។
" ហើយវាស្អី ប៉ាទៅការពារវាម្ល៉េះ ស្មានតែខ្ញុំខ្វល់ហ៎េ" minnie ស្រែកសួរដោយការមិនពេញចិត្តវិញ ។
" ប៉ាគ្មានសិទ្ធិមកការពារទេ បើឯងវាអត់ចេះអត់ទ្រាំណា ប៉ានិងដេកចាំមើលថ្ងៃដែលកូនរៀបការជាមួយ កូន Jung ត្រៀមមើលមុខគ្នាលេងយល់ បើកាន់តែលែងលះ កាន់តែល្អ ក្មេងដូចឯងវាមិនសាកសមនិងមានសុភមង្គលទេ "
" ប៉ាហ៊ានដាក់បណ្តាសាផងហ៎េ បានហើយ មកពីលោកប៉ាតែទាំងអស់និង បើគ្មានម៉ែវាទេ ក៏គ្មានក្បាលអា jimin វាអើតមកដែរ " និយាយចប់ minnie ក៏ដើរទៅបន្ទប់ខ្លួនទាំងខឹង នេះមកពីម៉ាក់របស់គេបង្រៀនឲ្យស្អប់ jimin រហូតតាំងពីអាយុ6 ឆ្នាំ ថា jimin ជាក្មេងដែលបំផ្លិចបំផ្លាញក្តីសុខគ្រួសារគេ។
" កូនឈប់ភ្លាម park minnie ប៉ានិយាយមិនទាន់ចប់ទេ " លោក Park ស្រែកហាមភ្លាម។
" មែនហើយ! លោកប៉ាចាំមើលទៅ ថាខ្លួនខ្ញុំអាចទាញបង jungkook ឲ្យស្រលាញ់ខ្ញុំងើបក្បាលរួចអត់" លោក Park ឃើញចរឹកកូនប្រុសរបស់ខ្លួនទាំងពិបាកចិត្ត បើទាញពេលមកក្រោយបានគាត់ច្បាស់ជាធ្វើហើយ ។
" Jimin ប៉ាសុំទោស វាជាកម្មរបស់ខ្ញុំដែលបង្កើតរឿងឡើងខ្លួនឯងហើយ " អ្នកជាប៉ាបានស្រម៉ៃឃើញក្មេងតូច Jimin កំពុងតែយំមិនដាច់ ដែលធ្វើឲ្យគាត់កាន់តែគ្រាំចិត្ត ។
.....
ក្រាក...!!គ្រាំង...!!
សម្លេងបើកទ្វារ និងបិទទ្វារ លឺខ្លាំងៗដល់ថ្នាក់អ្នកជាម្តាយ ងាកមកមើលយ៉ាងលឿន ។
" ម៉ាកត្រូវតែ ប្រញាប់ឲ្យការរៀបការរបស់កូនឲ្យឆាប់បំផុតណាម៉ាក់ " គេនិយាយខ្លាំងៗភ្លាម ដល់ថ្នាក់អ្នកជាម្តាយបើកភ្នែកធំៗភ្លាម ។
YOU ARE READING
🍃ប្រពន្ធបម្រើកំសត់របស់បង🍃ចប់🔞
Actionនាមជាកញ្ជះគេ ឯងត្រូវតែធ្វើជាអ្នកបម្រើគេ ដែលនៅក្រោមកូនប្រុសយើង ។ ក្នុងនាមយើងជាអ្នកមានគុណឯងណា ត្រូវតែសងគុណយើងលឺទេ ព្រោះឯងត្រូវតែប្រគល់ព្រហ្មចារីឲ្យទៅ គូរដណ្តឹងកូនប្រុសយើង ។ តួអង្គ្គ: PARK Jimin Jeon jungkook ប្រភេទ កំសត់ ...