ទីត..ទីត...!! សម្លេងសុីផ្លេឡាន បានធ្វើឲ្យអ្នកដែលដើរឈប់ងាកមើលភ្លាម មុននិងប្រញាប់ដើរឲ្យលឿនបំផុត គេត្រូវតែគេចហើយ។" សុំទោសលោក jung ខ្ញុំមិនជិះឡានលោកទៀតទេ" jimin និយាយខ្សឹបៗ មុននិងបន្ថែមល្បឿនជើងកាន់តែលឿន តែឡានមកពាំងមុខបាត់ហើយ។
ងឺុត ...!!
" Jimin រត់ទៅណាមែនទេ ចង់គេចមុខខ្ញុំមែនទេ jimin "
" អត់ទេ លោក jung គឺខ្ញុំប្រញាប់ទៅរៀនពិតមែនណា" jimin ឈ្ងោកមុខចេញភ្លាម ព្រោះតែមិនចង់ឃើញមុខប្រុសកម្លោះដែលជិតរៀបការ ហើយ។
" តែទឹកមុខ jiminកំពុងតែគេចហើយណា"
" មិនមែនទេ លោក jung អាយ ..." Jimin ស្រែកភ្លាម នៅពេលដែលដៃមាំកំពុងតែចាប់ទាញដៃគេ ឲ្យមកជិត។
" ខ្ញុំនាំ jimin ទៅរៀនណា ណាjimin ណា "
" ខ្ញុំទៅបាន លោក Jung អគុណច្រើនណាទឹកចិត្តលោក តែខ្ញុំមិនត្រូវការទេ "
" Jimin អសីលធម៌ណាដឹងទេ មកបំផ្លិចបំផ្លាញទឹកចិត្តមនុស្សចាស់បែបនេះ"
" មិនមែនទេលោក Jung គឺអឺ...ខ្ញុំមិនចង់រំខានលោកទេណា " Jimin ដកដង្ហើមចូលពេញសួតឲ្យអស់ព្រោះគេពេលនេះគឺបេះដូងលូតញាប់ណាស់ ហើយបុរនៅនិងមុខគេគឺគួរឲ្យគ្រោះថ្នាក់ណាស់ ។
" ខ្ញុំពេញចិត្ត ជូន jimin ទៅពិតមែនណា"
" តែបើអ្នកផ្សេងមើលមកវាមិនល្អទេ លោកដឹងហើយមែនទេ ថាលោកនិងអ្នកប្រុសខ្ញុំគឺជិតរៀបការហើយ ខ្ញុំអគុណនិងទឹកចិត្ត ខ្ញុំថាមិនបាច់ទេខ្ញុំនិងដើរទៅខ្លួនឯង" jimin ទាញដៃក្រាស់ចេញ មុននិងនិយាយតាមអារម្មណ៍មិនពេញចិត្តរបស់គេ ។
" មកពីខ្ញុំដឹងហើយតើ ថាត្រូវរៀបការជាមួយអ្នកប្រុសរបស់ Jimin ទើបខ្ញុំរៀនយកចិត្តនិងណា" jungkookញញឹមហើយអោនមុខទៅជិតភ្លាម ដល់ថ្នាក់ jimin ត្រូវបើកភ្នែកធំៗភ្លាម។
" លោកកុំអោនមុខមកជិតពេក តែលោកមិនបាច់រៀនយល់ចិត្តទេ ខ្ញុំជាក្មេងបម្រើ ហើយអ្នកដែលលោកត្រូវយល់ចិត្ត គឺប៉ាម៉ាក់និងគូរដណ្តឹងលោកតែបីអ្នកគង់ លោកត្រូវដឹង" អារម្មណ៍ឈឺចាប់ ក៏កាន់តែខ្លាំងភ្លាម ដល់ថ្នាក់ jimin ត្រូវចាំរកពាក្យនិយាយបង្វែរភ្លាម ។
" ខ្ញុំមិនចង់ឲ្យអ្នកប្រុសខ្ញុំឃើញថា ខ្ញុំទៅជិតស្និទ្ធនិងរបស់គេ ពិសេសគឺលោក jung និងហើយ "
" ខ្ញុំមិនយល់ទេណា តែឡើងឡានសិនមកឲ្យលឿន" និយាយចប់ jungkook ក៏ចាប់ដឹកដៃ jimin ឲ្យឡើងដោយឡានភ្លាម ។
" ខ្ញុំនិយាយដដែល មិនឡើងទេលេងដៃទៅ " jimin ប្រើពាក្យដដែលៗ ។
" ខ្ញុំសន្យាណា ថានិងនាំ jimin ឲ្យទៅដល់សាកលវិទ្យាល័យណា jimin ណា" សម្លេងមិនរាកថយរបស់ jungkook បានធ្វើឲ្យ jimin ត្រូវងាកមើលមុខយ៉ាងលឿន។
" មិនបានទេលោក jung ខ្ញុំពិតជាប្រញាប់មែនណា "
" តោះឡើងឡានទៅ បើប្រកែកនិងខ្ញុំគឺខាតពេលវេលាហើយណា " jungkook លួងលោមហើយរុញ jimin ឲ្យចូលក្នុងឡានរបស់គេយ៉ាងរហ័ស មិនឪ្យពិបាកនិងរកម៉ោង ។
" ខ្ញុំឃ្លានហើយណា jimin " jungkook ចាប់ផ្ដើម និយាយបំបែកភាពស្ងប់ស្ងាត់ភ្លាម ។
" ឆាប់ចតឡានទៅ ខ្ញុំញរួចហើយណា
" កំដរខ្ញុំមកណា ខ្ញុំអាចញ៉ាំយូរក៏ថាបានដែលណា "
" លោក Jung kook អាចទៅញាំុនៅអ្នកឯងបានណា នៅអាហារដ្ឋានក៏បានដែរតើ។
" ម្ហូបដដែលៗពេក ខ្ញុំមិនចង់ញាំុទៀតទេណាដឹងទេ ចង់ញ៉ាំតាមចិញ្ចើមថ្នល់ ដូចតាមញាំុជាមួយ jiminណាដឹងទេ" jungkook. និយាយបណ្តើរ បើកឡានចូលទៅចតបណ្តើ ដល់ថ្នាក់ jimin ត្រូវបានភ័យខ្លាចឡើងមកភ្លាម នេះហាងអាហារដែលគេមកញាំុពីម្សិលមិញតើ ។
" ចាប់ចុះមកណា jimin " jungkook រហ័សបើកទ្វារឡានឲ្យភ្លាម តែ jimin ក្រឡេកឃើញតាក់ស៊ី ក៏រហ័សបកដៃមុននិងរត់ទៅឡើងឡានភ្លាម។
" ខ្ញុំសុំទោសផងលោកjungkook ខ្ញុំមានការងារសំខាន់ពិតមែនណា "
" អ៎ jimin នេះយ៉ាងមិចនិង បានជារត់គេចពីខ្ញុំបែបនេះ យ៉ាប់មែន ខំធ្វើជាឃ្លានហើយ " jungkook រអ៊ូតិចៗភ្លាម ព្រោះគេក៏មានអារម្មណ៍ ថាអន់ចិត្តភ្លាមតម្តង ។
" មុខយើងអាក្រក់មែនទេ អត់ទេ ចង្កូមស្អីគ្មានផង មិចក៏ jimin រត់អ៊ីចឹង " jungkook ដើរមកឆ្លុះកញ្ចក់ឡានភ្លាម មុននិងដកដង្ហើមធំ បើកទ្វារឡានជិះទៅកន្លែងធ្វើការវិញ។
អគុណសំរាប់ការអាន❤️❤️
Anny 🍁♒🍁
YOU ARE READING
🍃ប្រពន្ធបម្រើកំសត់របស់បង🍃ចប់🔞
Actionនាមជាកញ្ជះគេ ឯងត្រូវតែធ្វើជាអ្នកបម្រើគេ ដែលនៅក្រោមកូនប្រុសយើង ។ ក្នុងនាមយើងជាអ្នកមានគុណឯងណា ត្រូវតែសងគុណយើងលឺទេ ព្រោះឯងត្រូវតែប្រគល់ព្រហ្មចារីឲ្យទៅ គូរដណ្តឹងកូនប្រុសយើង ។ តួអង្គ្គ: PARK Jimin Jeon jungkook ប្រភេទ កំសត់ ...