Park minnie បានត្រឡប់មកផ្ទះវិញហើយគេក៏ចាប់ផ្តើម ធ្វើការទាក់ទាញអារម្មណ៍ឲ្យ jungkook ក្រហល់ក្រហាយជាច្រើនលើកនិងជាច្រើនសារ តែមិនអាចធ្វើអ្វីបាន ក្រៅពីផ្តល់ត្រឹមតែភាពអាម៉ាស់ និងការក្តៅក្រហាយដល់ខ្លួនឯងប៉ុណ្ណោះ។
" អាយ...!!ខ្ញុំអន់ណាស់មែនទេ...អាយ..." គេស្រែកខ្លាំងៗ ហើយដៃចាប់ផ្តើមខ្ញាំក្រដាសអេតាស៊ីវិលនិងដៃជាប់ ព្រោះក្នុងក្រដាសនោះមានការសុីញ្ញេនិងមានឈ្មោះគេជាមួយ jungkook យ៉ាងត្រឹមត្រូវ តែកាបើឈឺចិត្តស្អិតទ្រូងនិង គឺ jungkook មិនបានទៅខ្វល់ខ្វាយដូចស្វាមីភរិយាគូរផ្សេងសោះ។
ជាច្រើនរាត្រីក្រោយមក ពេលពួកគេទាំងពីដេកលើគ្រែជាមួយនិងគ្នា គឺ jungkook បានប្រើខ្នើយអោបធំនិង2 មិនឲ្យ minnie ចូលទៅដេកអោបបាន ដោយយូរៗទៅគេលេងខ្វល់ គឺធ្វើខ្លួនបន្តការសប្បាយដូចជានៅលីវដូចមុន សប្បាយ ចូល club និងដេកជាមួយប្រុសៗសង្ហារៗ ។
ចំណែកឯថ្ងៃនេះវិញក៏ដូចគ្នា minnie តែងខ្លួនផាត់មុខ sexy ដោយមិនភ្លេចសម្លឹងមើលកញ្ចក់ទាំងការសប្បាយចិត្ត ។
" បងស្មានតែអូននេះល្ងង់មែនទេ បងផ្តល់ក្តីសុខឲ្យអូនមិនបាន ចាំអូនទៅរកសុីនៅខាងក្រៅក៏បានណា"
Park minnie គេមិនដែលស្គាល់រសជាតិថាបរាជ័យទេ ក្នុងខ្លួនគេគឺឈ្នះហើយនិងឈ្នះមួយមុខគត់។
" ខ្ញុំទៅហើយ ខាតពេលអស់" និយាយចប់គេក៏យកសោរឡាន និងទូរស័ព្ទ card ដើរចេញទៅបាត់។
" យប់ជ្រៅហើយ បើកូនប្រសារចេញទៅណាទៀតហើយ " ម៉ាក់របស់ jungkook. ដែលប្រុងដើរឡើងទៅបន្ទប់ដេកគាត់ ដោយឃើញ minnie ចុះមកក្រោមគាត់ក៏រហ័សសួរភ្លាម ។
" កូន ទៅខួបកំណើតមិត្តភក្តិណាម៉ាក់ " គេឆ្លើយទាំងទឹកមុខធុញទ្រាន់។
" នេះយប់ជ្រៅហើយណា កូនមិនបាច់ចេញទៅទេ"
" ម៉ាក់ កូនសុំចេញទៅបើកភ្នែកបើកត្រចៀនខាងក្រៅខ្លះមើល កូនធុញ ម៉ាក់មិនមើលទេហ៎េលោកប្តីកូនមិនដែលខ្វល់ពីកូនអីបន្តិច " គេនិយាយខ្លាំងៗហើយដើរចេញទៅបាត់ ទុកឲ្យម្តាយក្មេកគាំងភ្លាម មិនមែនគាត់ទើបតែដឹងទេ តែឲ្យដល់ម៉ោងបែបនេះ គឺកូនប្រសាគាត់ចេញចរឹកបែបនេះហើយ។
YOU ARE READING
🍃ប្រពន្ធបម្រើកំសត់របស់បង🍃ចប់🔞
Actionនាមជាកញ្ជះគេ ឯងត្រូវតែធ្វើជាអ្នកបម្រើគេ ដែលនៅក្រោមកូនប្រុសយើង ។ ក្នុងនាមយើងជាអ្នកមានគុណឯងណា ត្រូវតែសងគុណយើងលឺទេ ព្រោះឯងត្រូវតែប្រគល់ព្រហ្មចារីឲ្យទៅ គូរដណ្តឹងកូនប្រុសយើង ។ តួអង្គ្គ: PARK Jimin Jeon jungkook ប្រភេទ កំសត់ ...