PART 28: ខ្ញុំគ្មានពេលទេ

959 86 1
                                    

#បន្ទប់ធ្វើការរបស់jungkook

"  យើងឆ្ងល់ឯងណាស់ រូបថតហើយនិងប្រវត្តិរូបគ្រប់អស់ហើយ ឯងនៅរកមិនឃើញទៀតមែនទេ យើងទុកពេលឲ្យឯង6 ថ្ងៃទៀតបើរកមិនឃើញលុយថ្លៃឈ្នួលក៏មិនបាច់មកទារយើងដែរ " jungkook និយាយទូរស័ព្ទទាំងអារម្មណ៍មកភ្លាម នេះលុយគេជួលតិចពេកទេដឹង បានជាតាមរកមិនឃើញ។

( លោកខ្ញុំតាមសើុបអស់ហើយ ពេញទីក្រុងគឺគ្មានតម្រុយពីមនុស្សរបស់លោកទេ វាពិបាកជាងការស្មានទៅទៀត)

" បើរកមិនឃើញយើង និយាយម្តងទៀតគឺដឹងគ្នាច្បាស់ហើយមែនទេ" jungkook បិទទូរស័ព្ទហើយ នោះទូរស័ព្ទទៅនិងតុធ្វើការភ្លាម មុននបែរកៅអីមើលទៅមុខរបស់ minnie ដោយបង្ហាញការគ្មានអារម្មណ៍អ្វីទាំងអស់ តែសម្រាប់ minnie វិញគឺគេស្តាប់ទាំងទឹកមុខស្អុយបែរ ព្រោះតែមួម៉ៅនិងអ្នកម្ខាងទៀតដែលមិនរវីរវល់និងខ្លួន។

" បង Jung..តាមរកអ្នកណាមែនទេ..." គេដើរទៅអោបករាងក្រាស់ភ្លាម ។

" ឯងគ្មានសិទ្ធិមកហៅឈ្មោះយើងថា jung ទេ ទៅឯងជាប្រពន្ធយើងក៏ដោយ បើចង់សួរថាយើងរកអ្នកណាមែនទេ យើងថាឯងមិនដឹងហើយល្ងើរលើសទៅទៀត"  jungkook និយាយប្រាប់ពីដំណួរគ្មានបានការទាំងនេះ។

" បងប្រកត់ទេ លោកប្តីថាអូនមិនស្គាល់នោះ "

" យើងថាឯងល្ងង់គឺល្ងង់ហើយ  នេះញ័រចង់បានប្តីណាស់ហ៎េ បើមិនចេះគិតឲ្យជ្រោះសោះ" សម្លេងដៀមដាមនេះគ្មានអ្នកណាទេ គឺ jeon jungkook និងហើយ ដែលប្រើភ្នែកមើលឯកសារបណ្តើរ ប្រើសម្តីចាក់ដោតបណ្តើរ។

" បងចង់ថាអូនល្ងង់ណាស់មែនទេ "

" មើលទៅមិនបានពិបាកទេ ឯងទទួលវាហើយយើងថា ឯងចេញទៅបានហើយយើងធ្វើការ"

" អូនមិនព្រម វាសំខានណាស់ហ៎េស ឲ្យមកណេស បងនិយាឲ្យអូនចប់សិន " គេទាញឯកសារចេញពីដៃរបស់ jungkook ហើយបោះចូលទៅក្នុងធុងសម្រាបភ្លាម។

" Park minnie ឯងឆ្កួតលើសពីឆ្កែមិនបានចាក់ថ្មទៀត"  jungkook ប្រើសម្លេងកាចៗភ្លាម ដោយអ្នកស្តាប់ដល់ថ្នាក់ភ័យញ័រខ្លួនភ្លាម ដោយមិនភ្លេចនិយាយសុំទោសទៅកាន់រាងក្រាស់។

🍃ប្រពន្ធបម្រើកំសត់របស់បង🍃ចប់🔞Where stories live. Discover now