ព្រឹកនេះ បុណ្យសពនៅតែបន្តឡើង ដោយ jimin ឈរចាំនៅទទួលភ្ងៀវដូចដើម តែអារម្មណ៍របស់គេ គឺចាប់ផ្តើមហេងហោង ព្រោះតែមិនបានឃើញមុខបុរសដែរខ្លួនបានដេញចេញមិនឲ្យជួបមុខ។ គេគួរតែសប្បាយចិត្តពេលដែរមិនបាច់ជួបមុខគ្នាបែបនេះ តែអារម្មណ៍មួយគឺឈឺចាប់ តើ jungkook ស្អប់គេដល់ថ្នាក់មិនចង់ជួបមុខមែនទេ។
" នេះមិនទៅធ្វើការទេមែនទេ បានជាគេចមកឈរបែបនេះ ហឹម!!" សម្លេងគ្រលរមាំបានលឺធ្វើឲ្យ អ្នកស្តាប់ញញឹមទាំងសប្បាយចិត្ត តែគេក៏រហ័សដូរឥរិយាបថមកវិញភ្លាម។
" បើអ៊ីចឹង ថយចេញទៅ ខ្ញុំទៅទទួលភ្ញៀវវិញ" jimin រុញទ្រូង jungkook ចេញបន្តិចមុននិងដើរចេញ តែដៃមាំរហ័សស្រវ៉ាអោបយ៉ាងជាប់ ព្រោះតែបាតដៃកក់ក្តៅបានអោប ធ្វើឲ្យគេភ្លេចខ្លួនឆេងតែម្តងថា រាងក្រាស់កំពុងតែអោប។
" យើងនិយាយគ្នាសិនមកណា " jungkook រឆតអោបលើសដើម ដោយនិយាយខ្សឹបៗជិតកញ្ចឹងករបស់ jimin ។
" 2 នាទីក៏បានណា Jimin ណា"
" Jung...លោក" ខ្យល់ដង្ហើមដ៏ក្រអូបរបស់រាងក្រាស់បានបង្ហើបចូលទៅជិតខ្លួនរាងតូច កាន់តែជិតខ្លាំង គឺដូចនឹងក្បាលទល់គ្នាទៅហើយ។
" ខ្ញុំ. នឹក jimin ណាស់ដឹងទេ នឹកក្លិនខ្លួន ហើយមានទាំងនឹកស្នាមថើបទៀត " កែវភ្នែកខ្មៅនិលងាកទៅមើលរាងក្រាស់ ដោយបេះដូងលោតញាប់សឹងតែចេញមកក្រៅទៅហើយ។
" លោក.. Jung..គឺ..អឹម!!" នាយអោនទៅថើបភ្លាម ដោយបបូរមាត់អ្នកម្ខាងទៀត កំពុងតែនៅចាំឲ្យថើប jungkook អោនទៅសូកអណ្តាតថ្មមៗ រហូតដល់រាងតូចលើកដៃខ្ញាំជាយអាវ jungkook យ៉ាងជាប់។ រយះពេលជាង20 វិនាទីហើយ ដែល jungkook ព្រមដកបបូរមាត់ចេញពី jimin ដោយភាពអាឡោះអាល័យ ពួកគេនឹកគ្នាទៅវិញទៅមក តែមិនហ៊ាននិយាយទេ។
" Jimin... កុំរត់គេចពីខ្ញុំទៀតណា "
" លេង..ខ្លួនខ្ញុំសិនទៅ"
" អត់លេង" jungkook អោបណែនលើសដើម ហើយប្រើសម្លេងផ្តាច់ការបែបកូនក្មេងភ្លាម ដល់ថ្នាក់ jimin ដកដង្ហើមធំបែបធុញទ្រាន់ភ្លាម។
" លោក នេះជាពិធីបុណ្យសពទាំងមូល មិនមែនកន្លែងដើរលេងទេ "
" អត់ទេ មិនបានខ្វល់ទេ សំខាន់ខ្ញុំនឹក jimin រត់គេចខ្ញុំនិង5 ឆ្នាំហើយសុំអោបឲ្យយូរសិនណា" jungkook ពេបមាត់ប្រើសម្លេងខ្សឹបខ្សួលភ្លាម។
YOU ARE READING
🍃ប្រពន្ធបម្រើកំសត់របស់បង🍃ចប់🔞
Actionនាមជាកញ្ជះគេ ឯងត្រូវតែធ្វើជាអ្នកបម្រើគេ ដែលនៅក្រោមកូនប្រុសយើង ។ ក្នុងនាមយើងជាអ្នកមានគុណឯងណា ត្រូវតែសងគុណយើងលឺទេ ព្រោះឯងត្រូវតែប្រគល់ព្រហ្មចារីឲ្យទៅ គូរដណ្តឹងកូនប្រុសយើង ។ តួអង្គ្គ: PARK Jimin Jeon jungkook ប្រភេទ កំសត់ ...