PART 35: កូនលោកធំហើយណា jungkook

1.2K 99 4
                                    

បន្ទាប់ពីមានហេតុការណ៍ឃាតកម្មនោះមក ប៉ូលិសតែងតែធ្វើការស៊ើបនិងរកភស្តុតាងចោទប្រកាន់ ទៅលើ minnieយ៉ាងជាប់ ទោះបីជា leo មិនបានផ្តឹងក៏ដោយ ។ តែសម្រាប់ minnie វិញតាំងពីធ្លាក់ពីលើអគារមក គេមិនអាចងើបបានទៀតនោះទេ ពេលខ្លះគេមានអាការៈដូចខ្មោចចូលអ៊ីចឹង ឲ្យតែឃើញប៉ូលិសមកសួរសុខទុក្ខ ដឹងតែប្រកាច់លើសពីអ្វីដែររំពឹងទុក្ខទៅទៀត ។

  ចំណែកឯងម៉ាក់របស់ minnie វិញ គាត់បាននៅមើលថែកូនប្រុសសំណព្វចិត្តតែម្នាក់ឯង ដោយ jungkook បន្តការកោះហៅមេធាវីមកលេងលះឲ្យទាល់តែបាន ទោះ minnie ពាក់ព័ន្ធនិងរឿងក្តីក៏ដោយ ក៏គេមិនខ្វល់ដែរ ។

" អឺ....ចេញ...ចេញភ្លាម...អាឆ្កួត....អាយ...." Minnie ស្រែកកន្ត្រាក់នៅលើគ្រែតែម្នាក់ឯងខ្លាំងៗ ។

" កូនម៉ាក់...គ្មានអ្វីទេណា...កូនម៉ាក់" អ្នកស្រី Jang រត់ចូលមកមើលភ្លាម ប្រហែលគេភ័យខ្លាំងហើយ។

" ឯងជាប៉ូលីស...ចេញទៅ..អាយ..." គាត់ឃើញហើយយំភ្លាម ព្រោះតែអាណិតកូនខ្លាំងពេក។

" ម៉ាក់ថា..កូនសម្រួលអារម្មណ៍សិនណា នេះជាម៉ាក់កូនណា..."

  " យើង ..ថាឲ្យចេញភ្លាម...."

   " បាន..បាន ម៉ាក់ចេញក៏បានណាកូន...." អ្នកស្រី បើកទ្វារហើយដើរចេញ ទាំងស្រក់ទឹកភ្នែកយ៉ាងច្រើន មុននិងងាកមកមើលរូបថតគ្រួសារ ដែលដាក់តាំងនិងសាល។

" បងជាប្រុសចិត្តខ្មៅ បងទុកកូននិងខ្ញុំឲ្យលំបាក បងជាប្រុសចិត្តខ្មៅ " គាត់និយាយទាំងតវ៉ាភ្លាម ទោះបីនេះជាកំហុសគាត់ក៏គាត់មិនព្រមទទួលទេ ដោយទុកឲ្យស្វាមីជាអ្នកទទួលកំហុសជំនួសទៅវិញ។

  អាចចាត់ទុកថាវាជារឿងយូរណាស់ទៅហើយ កន្លងផុតទៅ4 ឆ្នាំទៅហើយ ដែលលោក park ស្នើរពាក្យសុំលែងលះ តាំងពី jimin ត្រូវបានទៅបារាំងមកម្លេះ ទើបគាត់រើចេញទៅនៅ busan ដើម្បីទៅនៅតាម ជីវិតអ្នកស្រែនៅទីនោះ ។

....
ទីក្រុង paris

  " ប៉ាៗ/ប៉ា" ក្មេងប្រុសតូចទាំងពីរ កំពុងរត់ហើយស្រែកហៅលោកប៉ា វ័យតូចច្រឡឹងមិនដាច់ ដោយមានទាំងស្នាមញញឹមញាប់ ។

🍃ប្រពន្ធបម្រើកំសត់របស់បង🍃ចប់🔞Where stories live. Discover now