" ឯងប្រាប់ហេតុផលមក Jimin ឯងខ្លាចគេដណ្ដើមកូនឯងមែនទេ" Taehyung សួរសំណួរភ្លាមព្រោះ4 ឆ្នាំមកនេះគេគុំយូរហើយ ត្រូវតែសួរឲ្យអស់សាច់ម្តង។
" អានិងក៏មិនមែនដែរ tae យើងគ្មានហេតុផលប្រាប់គេទេ..ហ្ហឹកៗ.." jimin និយាយផងយំផង ។
" បានហើយ jimin ឯងឈប់យំទៅ ក្មួយយើងគេតូចគេចង់ដឹងណាស់ បើឯងចង់ប្រាប់គេក៏ប្រាប់ទៅ "
" យើងអគុណណាសម្លាញ់ " គេនិយាយហើយស្រវ៉ាអោប Taehyung យ៉ាងណែន។
" អឺ...នៅយប់ហើយ ឆាប់ចូលដេកទៅ ឲ្យលឿនណា ព្រឹកនេះយើងត្រូវបើកហាងផង ហើយឯងក៏កុំភ្លេចទៅបានហើយ ថាព្រឹកឡើងព្រះអាទិត្យរះ ដល់យប់ឡើងព្រះចន្ទរះម្តង វាជារឿងធម្មជាតិទេណា "
" យើងដឹងហើយ ចឹង good night ណា" jimin ងាកមកញញឹមដាក់មិត្តបន្តិច មុននិងដើរទៅបន្ទប់គេងរបស់ខ្លួន ។
ពិតមែនហើយព្រះអាទិត្យ តែងតែរះនៅពេលព្រឹក ហើយព្រះចន្ទតែងតែរះនៅពេលរាត្រី តែរបស់ដែលធំធេងលើសគឺគេកំពុងតែ ផ្តល់ការស្រលាញ់ឲ្យទៅ jungkook និងកូនៗគេទាំង2 អ្នក អារម្មណ៍របស់គេគឺមិនប្រែប្រួលមួយវិនាទីឡើយ។
....
កុំថាឡើយអ្នកដែលនៅឆ្ងាយកំពុងនឹករលឹក ចុះប្រុស ដែលនៅម្ខាងទៀតនោះ គេក៏កំពុងតែនឹកដូចគ្នា ។" ខ្ញុំនឹក jimin ណាស់ដឹងទេ ខ្ញុំមានសេរីភាពហើយ នេះឯងរត់ចោលយើងលឿនជាងអ្វីដែលយើងគិតទៀត យើងធ្លាប់សន្យាហើយថាពេលលេងលះបាន យើងនិងដណ្តឹងឯងនោះ.... " Jungkook និយាយមិនទាន់បានប៉ុន្មានផង ម៉ាក់របស់គេមកនិយាយកាត់ភ្លាម។
" កូនមកឈរធ្វើអីនិង នេះមិចមិនបើកភ្លើងទៅ"
" ម៉ាក់មិនទាន់ចូលគេងទេមែនទេ "
" ម៉ាក់ទើបតែរៀបចំផ្ទះបាយហើយ ចឹងទើបតែប្រុងនិងចូលទៅ ហើយកូនវិញចង់ឈរយូរប៉ុណ្ណាទៀត ហឹស"
" បន្តិចទៀតណាម៉ាក់ "
" ហឹម.. jungkook" លោកស្រីដកដង្ហើមធំបន្តិច មុននិងហៅឈ្មោះរបស់កូនប្រុសគាត់។
" ម៉ាក់សុំទោសណា ចំពោះរឿងគ្រប់យ៉ាង ម៉ាក់មិនគួរបង្ខំកូនឲ្យទៅរៀបការនោះទេ ម៉ាក់សុំទោសណា Jung"
YOU ARE READING
🍃ប្រពន្ធបម្រើកំសត់របស់បង🍃ចប់🔞
Actionនាមជាកញ្ជះគេ ឯងត្រូវតែធ្វើជាអ្នកបម្រើគេ ដែលនៅក្រោមកូនប្រុសយើង ។ ក្នុងនាមយើងជាអ្នកមានគុណឯងណា ត្រូវតែសងគុណយើងលឺទេ ព្រោះឯងត្រូវតែប្រគល់ព្រហ្មចារីឲ្យទៅ គូរដណ្តឹងកូនប្រុសយើង ។ តួអង្គ្គ: PARK Jimin Jeon jungkook ប្រភេទ កំសត់ ...