PART 45: ក្មេងឆ្កួត ខ្ញុំនិយាយសារភាពហើយ

1.3K 107 2
                                    

"  jimin នេះជាចិញ្ចៀនរបស់ jimin មែនទេ "  jungkook លើកបង្ហាញនៅនិងមុខរបស់រាងតូចភ្លាម ដល់ថ្នាក់ jimin ជ្រួញចិញ្ចើមតើវានៅទីនោះបានយ៉ាងមិច។

" បាទ ..មែនហើយ លោក..រកឃើញនៅ..ទីណាទៅ..." Jimin សួរទាំងឈោងដៃទៅយកតិចៗ បើទឹកមុខវិញអាចស្លេកទៅហើយ។

" ចង់ដឹងមែនទេ "  jungkook ប្រើទឹកមុខកាចៗភ្លាម ដល់ថ្នាក់រាងតូច ងក់ក្បាលផងលេបទឹកមាត់ផង ។

" បាទ..មែនហើយ..ខ្ញុំចង់ដឹងណាស់..."

" នៅលើគ្រែ...ក្នុងបន្ទប់ផ្សំដំណេកររបស់ខ្ញុំ..តើ Jimin ដឹងទេ"  Jimin លឺហើយបើកភ្នែកធំៗភ្លាម គេចាប់ផ្តើមខ្លាចហើយ នៅពេលព្រោះតែសម្លេងកំណាចបានធ្វើឲ្យខ្លួនចាប់ផ្តើមព្រឺឆ្អឹងខ្នង។

" អឺ...."

" នេះមិនសួរទេហ៎េ ថានៅទីនោះបានយ៉ាងមិច ព្រោះខ្ញុំរើបាន នៅនិងក្រោមខ្នើយដេក របស់ខ្ញុំ"  jungkook ទាញរាងតូចឲ្យមកផ្អឹបនិងទ្វារបន្ទប់ដេកខ្លាំងៗ។

" មិន...មិនអាច...នោះទេ... "

"  Jimin និយាយត្រដិតណាស់ដឹងទេ នេះមានអីលាក់និងខ្ញុំទៀតទេ "  jungkook អោនមកខ្សឹបតិចៗ មុននិងដៃអូសមកចាប់ក្រសោបចង្កេះភ្លាម ។

" កុំគិតថាខ្ញុំល្ងង់ឲ្យសោះណា ព្រោះខ្ញុំមិនបានល្ងង់នោះទេ ហើយខ្ញុំក៏ដឹងដែរថាខ្លួនខ្ញុំគឺបានដេកជាមួយ និងក្មេងប្រុសណា"

" ក្មេង..ក្មេងម្នាក់នោះ..មិនមែនខ្ញុំនោះទេ... " សម្លេងរាងតូចចាប់ផ្តើមខ្សោយទៅៗ ។

" ហឹស! មនុស្សប្រុសដូចខ្ញុំជាប្រុសក្លិនច្រមុះល្អណាស់ ព្រោះមនុស្សតែងតែមានក្លិនក្រអូបខុសៗគ្នា តែប្រុសដែលខ្ញុំបានដេកជាមួយ មានក្លិន lavender ស្រាលៗមិនឈួលដូចថ្ងៃថ្មី ហើយខ្ញុំក៏បានដេកជាមួយនិងប្រុសម្នាក់ដែលកាលពីម្សិលមិញដូចគ្នា ក្លិនខ្លួនគឺដូចគ្នា និយាយមក "

" មិន..មិនបាន..ដូចលោកនិយាយទេ..."

" ឆ្លើយមក..កុំកុហកខ្ញុំថ្ងៃនោះ Jimin ដេកជាមួយខ្ញុំ"  jungkook ស្រែកភ្លាម ដល់ថ្នាក់អ្នកម្ខាងទៀតស្ងាត់មាត់។

" ហើយកូនប្រុសទាំង2 គឺដូចគ្នា miko និង kiko ក៏ជាកូនខ្ញុំ ដូចគ្នា "  jimin លឺហើយចាប់ផ្តើមរលីងរលោងចង់យំភ្លាម។

🍃ប្រពន្ធបម្រើកំសត់របស់បង🍃ចប់🔞Where stories live. Discover now