" jimin នេះជាចិញ្ចៀនរបស់ jimin មែនទេ " jungkook លើកបង្ហាញនៅនិងមុខរបស់រាងតូចភ្លាម ដល់ថ្នាក់ jimin ជ្រួញចិញ្ចើមតើវានៅទីនោះបានយ៉ាងមិច។
" បាទ ..មែនហើយ លោក..រកឃើញនៅ..ទីណាទៅ..." Jimin សួរទាំងឈោងដៃទៅយកតិចៗ បើទឹកមុខវិញអាចស្លេកទៅហើយ។
" ចង់ដឹងមែនទេ " jungkook ប្រើទឹកមុខកាចៗភ្លាម ដល់ថ្នាក់រាងតូច ងក់ក្បាលផងលេបទឹកមាត់ផង ។
" បាទ..មែនហើយ..ខ្ញុំចង់ដឹងណាស់..."
" នៅលើគ្រែ...ក្នុងបន្ទប់ផ្សំដំណេកររបស់ខ្ញុំ..តើ Jimin ដឹងទេ" Jimin លឺហើយបើកភ្នែកធំៗភ្លាម គេចាប់ផ្តើមខ្លាចហើយ នៅពេលព្រោះតែសម្លេងកំណាចបានធ្វើឲ្យខ្លួនចាប់ផ្តើមព្រឺឆ្អឹងខ្នង។
" អឺ...."
" នេះមិនសួរទេហ៎េ ថានៅទីនោះបានយ៉ាងមិច ព្រោះខ្ញុំរើបាន នៅនិងក្រោមខ្នើយដេក របស់ខ្ញុំ" jungkook ទាញរាងតូចឲ្យមកផ្អឹបនិងទ្វារបន្ទប់ដេកខ្លាំងៗ។
" មិន...មិនអាច...នោះទេ... "
" Jimin និយាយត្រដិតណាស់ដឹងទេ នេះមានអីលាក់និងខ្ញុំទៀតទេ " jungkook អោនមកខ្សឹបតិចៗ មុននិងដៃអូសមកចាប់ក្រសោបចង្កេះភ្លាម ។
" កុំគិតថាខ្ញុំល្ងង់ឲ្យសោះណា ព្រោះខ្ញុំមិនបានល្ងង់នោះទេ ហើយខ្ញុំក៏ដឹងដែរថាខ្លួនខ្ញុំគឺបានដេកជាមួយ និងក្មេងប្រុសណា"
" ក្មេង..ក្មេងម្នាក់នោះ..មិនមែនខ្ញុំនោះទេ... " សម្លេងរាងតូចចាប់ផ្តើមខ្សោយទៅៗ ។
" ហឹស! មនុស្សប្រុសដូចខ្ញុំជាប្រុសក្លិនច្រមុះល្អណាស់ ព្រោះមនុស្សតែងតែមានក្លិនក្រអូបខុសៗគ្នា តែប្រុសដែលខ្ញុំបានដេកជាមួយ មានក្លិន lavender ស្រាលៗមិនឈួលដូចថ្ងៃថ្មី ហើយខ្ញុំក៏បានដេកជាមួយនិងប្រុសម្នាក់ដែលកាលពីម្សិលមិញដូចគ្នា ក្លិនខ្លួនគឺដូចគ្នា និយាយមក "
" មិន..មិនបាន..ដូចលោកនិយាយទេ..."
" ឆ្លើយមក..កុំកុហកខ្ញុំថ្ងៃនោះ Jimin ដេកជាមួយខ្ញុំ" jungkook ស្រែកភ្លាម ដល់ថ្នាក់អ្នកម្ខាងទៀតស្ងាត់មាត់។
" ហើយកូនប្រុសទាំង2 គឺដូចគ្នា miko និង kiko ក៏ជាកូនខ្ញុំ ដូចគ្នា " jimin លឺហើយចាប់ផ្តើមរលីងរលោងចង់យំភ្លាម។
ការពិតគេជិតដឹងហើយ តើវគ្គប៉ុននមានទៅណ៎🤧?? ទាយមើល 43 ក៏44😂
YOU ARE READING
🍃ប្រពន្ធបម្រើកំសត់របស់បង🍃ចប់🔞
Actionនាមជាកញ្ជះគេ ឯងត្រូវតែធ្វើជាអ្នកបម្រើគេ ដែលនៅក្រោមកូនប្រុសយើង ។ ក្នុងនាមយើងជាអ្នកមានគុណឯងណា ត្រូវតែសងគុណយើងលឺទេ ព្រោះឯងត្រូវតែប្រគល់ព្រហ្មចារីឲ្យទៅ គូរដណ្តឹងកូនប្រុសយើង ។ តួអង្គ្គ: PARK Jimin Jeon jungkook ប្រភេទ កំសត់ ...