PART22: ស្អីនិង!!

1.1K 91 4
                                    

" លោកអើយ យើងគិតមិនចេញទេ ឈាមយកទៅពិនិត្យឡូវហើយហ៎ា " jungkook សួរខ្លួនឯងឲ្យច្រើនដង ដើម្បីឲ្យឆាប់ចាំ នៅតែមិនអាចចាំបាន ឈាមកកនៅនិងកម្រាលពូក ធ្វើឲ្យខ្លួនពិតជាចង់យកទៅពិនិត្យdna ណាថាអ្នកណា ។

" ស្អីគេនិង " jungkook ទាញខ្នើយបោះមកក្រោមគ្រែ តែមិនបានប្រយ័ត្នធ្វើឲ្យជ្រុះរបស់អ្វីមួយភ្លាម ។

" ចិញ្ចៀនរបស់ jimin " jungkook រហ័សរត់មករើសភ្លាម ដោយមិនភ្លេចពោលពាក្យទាំងញញឹមតិចៗ ព្រោះចម្លើយដែលគេតាមរកនិងអង្គុយគិតគឺនៅនិងមុខហើយ។

" អូនងូចរួចហើយលោកប្តី " សម្លេងរបស់ minnie ដែលបានបន្លឺពីក្រោយខ្នង ធ្វើឲ្យអ្នកដែលឈរញញឹមរហ័សប្តូរកាយវិការភ្លាម ។

" ងូចលឿនដែរតើ "

" បាទ នេះបងមានរបស់អ្វីលាក់អូនមែនទេ "

" គ្មានទេ "

" តែបងក្តាប់នៅនិងដៃនោះជាអី " គេនិយាយទាំងខ្លួនស្លៀកនៅកន្សែងចងពុំ ព្រោះមិនបានយកខោអាវមកជាមួយ ។

" ហើយ បើវាមានណាឲ្យឯងមើល បានហើយខ្ញុំទៅងូតទឹកម្តង ចេញមើល " និយាយចប់ jungkook ដើរបុកស្មារ ភរិយាថ្មីថ្មោងដើរចូលបន្ទប់ទឹកភ្លាម ។

" បាទ " minnie បង្ខំចិត្តទាំងញញឹមភ្លាម តែមិនទាន់បានប៉ុន្មាន សម្លេងទូរស័ព្ទក៏រោទ៍មកភ្លាម។

" អាឡូអ្នកម៉ាក់ ខលមកមានការអ្វីមែនទេម៉ាក់ "

( គ្មានទេកូន នេះកូនប្រសារមានអីសង្ស័យទេ )

" គ្មានទេម៉ាក់ គាត់សង្ស័យខ្ញុំណាម៉ាក់ "

( អាចមកពីស្រវឹងខ្លាំងក៏បាន ណាកូនព្រោះយប់មិញគេប្រហែលជាឈឺក្បាលខ្លាំងហើយណា )

" បើវាអ៊ីចឹងក៏ល្អហើយម៉ាក់ ហើយវាចេញក្បាលពីផ្ទះហើយនៅម៉ាក់ "

(វារៀបចំខោអាវហើយកូន តិចទៀតអ្នកបើកឡាននាំវាទៅព្រលានយន្តហោះហើយ)


" ល្អណាស់ម៉ាក់ យកលុយបិទមាត់វាផង បើវាចង់បានលើសឲ្យថែមទៅម៉ាក់" ដោយលឺប្រយោគរបស់ម៉ាក់ហើយ ធ្វើឲ្យគេញញឹមមួយរំពេច ព្រោះអ្នកចំណែកលើសកំពុងតែចេញពីសេចក្តីសុខរបស់គេហើយ ។

🍃ប្រពន្ធបម្រើកំសត់របស់បង🍃ចប់🔞Where stories live. Discover now