PART25: គេចមុខ!!

1K 95 2
                                    

រយៈពេលជិតយប់បានមកដល់ jungkook នាយបើកឡានតាមរកមិនឈប់ វាឈឺចិត្តលើសជាងនេះទៅទៀតនិងគេមិនបានទៅសុំលេខទូរស័ព្ទអីបន្តិច ។

"  Jimin  នៅឯណាទៅ ខ្ញុំអស់កន្លែងដើររកហើយ " jungkook និយាយតិចៗ ទាំងអារម្មណ៍ឈឺចាប់មិនតិច ចាប់ពីពេលនេះទៅគេលេងបានញ៉ែ Jimin ទៀតហើយចាប់ពីពេលនេះទៅ។

" ហើយ Jimin ទៅណាទៅគ្មានអ្នកណាប្រាប់ខ្ញុំទេណា គេ"  jungkook ចតឡាននៅមួយកន្លែងហើយសួរទៅចិញ្ចៀនដែលគ្មានម្ចាស់ គ្មានសម្លេងឆ្លើយឆ្លងអីបន្តិច។

" បើមនុស្សដែលបានដេកជាមួយខ្ញុំជា jimin ខ្ញុំនិងសប្បាយចិត្តបំផុតលើសពីអ្វីទាំងអស់" jungkook វាយក្បាលខ្លួនឯងជាមួយនិងចង្កូតឡានខ្លាំងៗ ព្រោះខ្លួនគេពេលនេះសឹងតែដេកលេងលក់ទៅហើយ។

រីង..រីង..!!

សម្លេងទូរស័ព្ទរោទ៍ បានធ្វើឲ្យអ្នកដែលអស់សង្ឃឹម ងើបចេញពីចង្កូតឡានហើយចុចលើកភ្លាម។

" អាឡូ មានការអីមែនទេ"

( កូននៅឯណា កូនប្រសាឡូឡារកកូនខ្លាំងណាស់ណា )

" មិនបាច់ភ័យទេម៉ាក់ តិចទៀតទៅវិញហើយ " jungkook ឆ្លើយទាំងគម្រោះគម្រើយភ្លាម ច្បាស់ណាស់ថាម៉ាក់របស់ minnie ទេរំអុកទៀតហើយ ។

( លើកក្រោយខលទៅប្រាប់ប្រពន្ធកូនផង កុំឲ្យគេបារម្ភដឹងទេ)

  " បាទ..." និយាយចប់ jungkook ក៏ចុចបិទភ្លាម មុននិងរេឡានបើកទៅវិញទាំងអារម្មណ៍ធុញទ្រាន់ ។

" ចាំណា Jimin ខ្ញុំគ្មានថ្ងៃឈប់រក jimin ទេបើរកមិនឃើញក៏មិនមែនជា jeon jungkook ដែរ"  jungkook សម្បថសច្ចាម្នាក់ឯងតិចៗ ទោះបីជាខ្លួន មិនអាចដឹងថាទៅតាមរកទីណាទៀតក៏ដោយ។

....

" លោកប្តី បងពិតជាទៅយូរណាស់ដឹងទេ" សម្លេងទន់ភ្លន់របស់មនុស្សដែលព្យាយាមមិននិយាយស្រែកចេចចាច ក៏មិនប្រាកដថា jungkook នាយមិនចេះស្តាប់ដែរ។

" ខ្ញុំប្រាប់ហើយតើ ថាមានការងារសំខាន់ បានហើយចេញ គួរឲ្យធុញ " និយាយហើយ jungkook ក៏ដើរគេចទៅភ្លាម ដោយទុកឲ្យអ្នកអង្គុយសួរមានអារម្មណ៍មួម៉ៅក្តៅក្រហាយកាន់តែខ្លាំងចង់ស្រែកខ្លាំងណាស់ តែត្រូវអ្នកម្តាយខ្ទប់មាត់ឲ្យសម្រួលអារម្មណ៍សិន។

🍃ប្រពន្ធបម្រើកំសត់របស់បង🍃ចប់🔞Where stories live. Discover now