PART 43: លោកយកកូនទៅណា

1.3K 107 1
                                    

Jungkook នាយមិនបានដើរចេញទៅផុតនោះទេ គេបានដើរចេញពីបន្ទប់របស់ jimin ហើយដើរទៅបើកបន្ទប់ដេកផ្សេងៗទៀត រហូតដល់បន្ទប់របស់ Taehyung គេមកគឺមានគោលបំណងធំជាងនេះទៅទៀត។

" លោក jungkook អឺ..លោកមានការអីមែនទេ" ដោយសារតែសម្លេងគោះទ្វារ ទើបអ្នកនៅក្នុងបន្ទប់ បើកទ្វារភ្លាម តែគេត្រូវគាំងគឺប្រុសនៅនិងមុខទ្វាររបស់គេ។

" ស្គាល់ខ្ញុំដែលហ៎េ ខ្ញុំគឺជាអ្នកដែលបានចូលរួមនៅបុណ្យសព ហើយជាអ្នកស្គាល់គ្នាជាមួយនិង Jimin ដែរ "

" ខ្ញុំស្គាល់ហើយ លោកអង្គុយសិនមក " អ្នកស្តាប់លឺ ហើយញញឹមភ្លាម ។

" លោកមានការអីមែនទេ "

" មានច្រើនតែមិនលើសពេលដល់លោកសម្រាកទេ " Taehyung លឺហើយងក់ក្បាលភ្លាម ។

" តាមសប្បាយ លោកចង់សួររឿងអីទៅ បើខ្ញុំដឹងគឺនិងឆ្លើយបានល្អណាស់ ហើយនិងមិនបិទបាំងទេ "

" រឿងនិងគឺទាក់ទងនិង jimin "

" រឿងពាក់ព័ន្ធនិងមិត្តរបស់ខ្ញុំ ខ្ញុំណាវាគ្មានរឿងគួរឲ្យសង្ស័យអីទេ " Taehyung ឆ្លើយទាំងទឹកមុខមិនល្អភ្លាម ។

" ខ្ញុំ មានរឿងគួរឲ្យសង្ស័យបន្តិចបន្តួច "

" បើនិយាយឲ្យត្រង់ទៅ លោកចង់តាមស្រលាញ់ jimin មែនទេ សុំទោសណា ខ្ញុំមិនទាន់និងបាត់ខឹងចង់ដាល់អាប្រុសថោកទាប ឲ្យមិត្តខ្ញុំមានកូនផង " jungkook ស្តាប់លឺហើយ បេះដូងរបស់នាយសឹងតែលោតចេញមកក្រៅទៅហើយ តែខ្លួនសុខចិត្តក្តាប់ដៃទប់លំនឹងកុំឲ្យញ័រជើងភ្លាម ។

" ខ្ញុំមិនបានចង់ញ៉ែទេ គ្រាន់តែមិនសូវបានដំណឹងទើបចង់សួរនិងណា "

" អៅ..លោកមិនទៅសួរពី jiminទៅខ្ញុំជា jimin មែនទេ "

" Jimin មិនដែលប្រាប់ទេ ខ្ញុំសង្ឃឹមថាលោកនិងនិយាយលោក Taehyung "

" លោកចង់ដឹងមែនទេ ខ្ញុំប្រាប់ក៏បានថា jimin និងខ្ញុំគឺមានចរឹកសឹងតែដូចគ្នាទៅហើយ "

" Jimin គេមានផ្ទៃពោះតាំងពីសប្ដាហ៍ណាទៅ "
អ្នកស្តាប់លឺហើយ បានត្រឹមតែស្ងាត់មាត់ភ្លាម ចិត្តមួយចង់ឆ្លើយ ហើយចិត្តមួយទៀតគឺមិនចង់ឆ្លើយនោះទេ។

🍃ប្រពន្ធបម្រើកំសត់របស់បង🍃ចប់🔞Where stories live. Discover now