PART 42: Jimin គួរឲ្យស្រលាញ់ណាស់ដឹងទេ!⚠️

1.3K 100 10
                                    

" នេះម៉ាក់ស្មានតែកូនភ្លេចក្បាលម៉ាក់ហើយ " ម៉ាក់របស់ jungkookចូលមកក្នុងឡានភ្លាម បានគាត់និយាយ ព្រោះតែគាត់រងចាំយូរពេក។

" កូនជូនមិត្តទៅផ្ទះតើម៉ាក់ "

"  Jimin មែនទេ " បន្ទាប់ពីគាត់បានស្តាប់ហើយ គាត់ក៏ធ្វើជាសួរភ្លាម។

" មិចក៏ម៉ាក់ដឹង "

" ម៉ាក់មិនបាន ខ្វាក់ជិតស្លាប់ឯណា ម៉ាក់ឃើញកូន នៀកចាប់គេថើបហើយដឹកដៃឡើងឡានទៀត ចង់បានអាច្បាស់ជាងនេះអត់ ម៉ាក់ឃើញច្រើនណាស់" បន្ទាប់ពីម៉ាក់គេនិយាយហើយ ខ្លួនក៏មិនបានតវ៉ាស្អីដែរ ក្រៅពីបើកឡានចេញទៅ ។

" កូននិង jimin មានទាក់ទងស្អីទេ មើលទៅវាចម្លែកណាស់"

" លេងមានហើយម៉ាក់ " jungkook ដកដង្ហើមធំធ្វើឲ្យម៉ាករបស់គេ ជ្រួញចិញ្ចើមទាំងឆ្ងល់ភ្លាម។

"មានរឿងអីលាក់ម៉ាក់មែនទេ ឆាប់និយាយមក" គាត់ជម្រិតសួរភ្លាម តែ jungkook មិនបានឆ្លើយអ្វីបន្តិច។

" ម៉ាក់បានដំណឹងពិសេសទៀតហើយ ដឹងទេពីរឿងផ្ទៃក្នុងរបស់ Jimin " គាត់រហ័សប្តូររឿងភ្លាម ដល់ថ្នាក់កូនប្រុសគាត់បានប្តូរកាយវិការ ដូចជាចង់ដឹងណាស់ ទើបគាត់លួចញញឹមភ្លាម។

" កូនមិនចង់ស្តាប់ទេហ៎េ "

" កូនមិនចង់ស្តាប់ទេ " នាយប្រើសម្តីតាមធម្មតា តែចិត្តខាងក្នុងវិញរហ័នចង់ដឹងជាងអីទៅទៀត។

" ម៉ាក់បានសួរ Taehyung ហើយគេនិយាយថា Jimin គឺមិនមានកូនជាមួយគេទេ គេបានភ្លាត់ជាមួយនិងប្រុសនៅទីក្រុងនិងឯង តែនៅក្នុងក្លឹប" jungkook ងាកមកមើលមុខម៉ាក់របស់នាយភ្លាម ក្នុងក្លឹប  jimin គេមិនដែលចូលទេ។

" ហើយយ៉ាងមិចទៀត ប្រាប់ទៀតមកម៉ាក់កូនចង់ស្តាប់"

" ម៉ាក់ឈប់ហើយ ម៉ាក់លឺថាកូនមិនចង់ស្តាប់នោះ នេះយ៉ាងមិចនិង" គាត់សើចតិចៗភ្លាម ។

"  Taehyung បានប្រាប់ទៀតថា ពេលគេមកនៅ Paris បានមួយអាទិត្យ គេក៏មានអាការៈចម្លែកៗ តែបុរសនៅបារាំង ក៏តាមញ៉ែច្រើនគួរសមដែរ កូនដឹងទេ  Taehyung  ក៏បានប្រាប់ទៀតថាក្នុងមួយថ្ងៃ ប្រុសកម្លោះអ្នកមានៗនៅទីនេះ ទិញបាច់ផ្កាឲ្យទាំងបាចៗទៀតផង តែ jimin មិនព្រមបើកចិត្តសោះទោះកូនប្រុសភ្លោះទាំង2 ធំហើយក៏ដោយ "

🍃ប្រពន្ធបម្រើកំសត់របស់បង🍃ចប់🔞Where stories live. Discover now