" លោកស្រីមានការអ្វីហៅខ្ញុំមែនទេ " jimin ដើរឈ្ងោកមុខ ហើយសួរទៅវិញភ្លាម ។
" មកហើយហេ៎ស " អ្នកស្រី jang ពេបមាត់បន្តិច មុននិងបោះលុយ៣ដុំឲ្យទៅភ្លាម ។
" លុយនេះយើងឲ្យឯងទៅរៀនតនៅបារាំង ហើយឯងគ្មានក្បាលមកទីនេះទៀតទេ " jimin ស្ងាត់មាត់ នៅពេលដែលភ្នែកទាំងថ្វេរដក់ជាប់នោងទឹកភ្នែកមិនហ៊ានហូរអ្វីបន្តិច ។
" ខ្ញុំ..មិនយកទេលោកស្រី "
" គួរតែយកទៅ ចាត់ទុកថាការងារឯងនេះណាវាល្អពិតមែន បើឯងមិនយកវាអាចធ្វើទុកដល់យើងហើយនិងកូនយើងទៀត "
" ខ្ញុំសូមស្បថថានិងមិនមកជាន់ទីនេះទៀតទេលោកស្រី "
" យើងមិនត្រូវការទេ ព្រោះឯងនិងគ្មានផ្លូវចេញទៅណាបានទេ បើចង់រស់ឲ្យគង់ឆាប់យកទៅ ហើយចេញពីទីនេះឲ្យលឿនបំផុត "
" ខ្ញុំ..មិនទទួលទេលោកស្រី" jimin នៅប្រើសម្តីប្រកែកដូចដើម។
" ឯងចង់ងាប់មែនទេ អា jimin យើងនិយាយស្រួលៗហើយ នៅប្រកែកទៀតហ៎េ" សម្លេងគម្រាមខ្លាំងៗ បានធ្វើឲ្យ jimin យល់ព្រមមិនរារែកភ្លាម ។
" ខ្ញុំ..ទទួល..លោកស្រី"
" ដកក្បាលចេញទៅ ខ្ញុំឲ្យអ្នកបើកឡានចាំ ឆាប់ទៅឯងគួរតែដល់ពេលឡើងយន្តហោះហើយ "
" ខ្ញុំ..ទៅខ្លួនឯងបាន"
" ឯងកុំមកចេះប្រកែកជាមួយយើង ក្បាលឯងវាចេះឡើងទ្រើងហើយហ៎េ ហ៎ាអាកូនអ្នកបម្រើ យើងមិនចង់ឲ្យកូនយើងនៀកមករងទុក្ខទេ "
" ចាស..លោកស្រី..ហ្ហឹក..ខ្ញុំលាហើយ ជំរាបលា" jimin ដើរទៅអូសវ៉ាលី ហើយអោនគោរពលា ទាំងទឹកភ្នែកលួចហូរមកមិនដាច់ ។
" ឆាប់ទៅៗ មនុស្សថ្នាក់ទាបដូចឯង និងគ្មានកិត្តិយសមកជាន់ទីនេះទៀតទេ "
" បាទ " jimin និយាយតិចៗ ហើយដើរចេញទៅតិចៗភ្លាម នៅទីនេះវាអាចជាឋាននរកសម្រាប់គេ តែវាជាកន្លែងមួយដែលអាចឲ្យគេជ្រកកោនបាន វាពិតជាឈឺចាប់ជាងអ្វីទាំងអស់ ។
" Jimin...." សម្លេងគ្រលរៗ បានបន្លឺចេញពីមុខទ្វារផ្ទះ ដែលអាចឲ្យ jimin ឈប់ហើយងាកមើលភ្លាម នោះគឺជាប៉ាដែលមិនទទួលស្គាល់គេ។
YOU ARE READING
🍃ប្រពន្ធបម្រើកំសត់របស់បង🍃ចប់🔞
Actionនាមជាកញ្ជះគេ ឯងត្រូវតែធ្វើជាអ្នកបម្រើគេ ដែលនៅក្រោមកូនប្រុសយើង ។ ក្នុងនាមយើងជាអ្នកមានគុណឯងណា ត្រូវតែសងគុណយើងលឺទេ ព្រោះឯងត្រូវតែប្រគល់ព្រហ្មចារីឲ្យទៅ គូរដណ្តឹងកូនប្រុសយើង ។ តួអង្គ្គ: PARK Jimin Jeon jungkook ប្រភេទ កំសត់ ...