PART 40: តាមចិត្តឯង Jimin

1.1K 80 0
                                    


" ខ្ញុំលាទៅសិនហើយបាទ" jungkook អ្នកស្រីjang ដែលត្រូវជាអតីតម៉ែក្មេកកាលពីមុន។

"  អគុណច្រើនណា jungkook ដែលឯងបានចូលរួម "

" បាទ មិនអីទេ ព្រោះកាលពីមុនគេនិងខ្ញុំជាប្តីប្រពន្ធនិងគ្នា ក៏មិនដាច់ចិត្តឈរមើលពេកដែរ " អ្នកស្រី Jang ញញឹមហើយ គាត់ក៏ងាកទៅមើល Jimin ភ្លាម។

" មែនហើយ ទោះជា jimin គេទៅនៅបារាំង ក៏គេអាចមកជួយបានដែរ"

" បាទ "

" ឯងបាននិយាយជាមួយហើយមែនទេ " jungkook លឺហើយក៏ងក់ក្បាល ទាំងញញឹមសោកសៅភ្លាម។

"  គេជាមនុស្សមានទឹកចិត្តណាស់ កាលពីមុនយើងធ្វើបាបខ្លាំងក៏គេមិនរអ៊ូ និងតវ៉ាដែរ "

" អឺ..បើអ៊ីចឹងខ្ញុំសុំលាសិនហើយ " jungkook អោនគោរពហើយ ដើរចេញភ្លាម គេមិនចង់ស្តាប់ទៀតទេ មនុស្សកំពុងតែចង់កាត់ចិត្ត ផងមកនិយាយ ទៅកើត។ jungkook បានដើរកាត់កន្លែង jimin កំពុងតែធ្វើការ តែ kiko គឺឈរលេងជាមួយនិងបងប្រុស រហូតទាល់តែគេបានងាកឃើញហើយរត់ទៅស្រវាអោបជើង Jung kook ជាប់ទ្រឹងមួយកន្លែងភ្លាម។

" លោកពូ បាទ "

" សឺត..អ៊ំទៅវិញហើយ"  jungkook អង្គុយចុះឲ្យស្មើរកំពស់របស់ក្មេងតូច ហើយនាយមិនភ្លេចអោនទៅថើបថ្ពាល់ក្រហមៗ ។

" ចុះថ្ងៃស្អែក...លោកពូមកទៀតទេ " kikoពេបមាត់ និយាយបែបសោកស្តាយ ។

" បើពូទំនេរពីធ្វើការ ក្មួយនិងអាចមកឃើញពូមិនខានណា "

" អូនមិនចង់ឲ្យពូៗ មិនមកទេ អូននឹក អូនចង់ឲ្យពូមកណា "

" បាទ ពូនិងមកណា សប្បាយចិត្តវិញទេ ពូសន្យាណា"  jungkookលួចឆ្ងល់ក្នុងចិត្ត ព្រោះតែគេមិនអាចចិត្តរឹងដាក់ក្មេងតូចនេះបាន ក្រៅពីងក់ក្បាលយល់ព្រម ដោយមិនរារែក។

" អូនសប្បាយចិត្តណាស់បាទ " ក្មេងតូច ញញឹមហើយគ្រវីខ្លួន តាមការសប្បាយចិត្តរបស់ខ្លួន ។

"  Kiko ក្មួយកុំមកលេងឆ្ងាយអីណា ប្រយ័ត្នប៉ាៗក្មួុយស្តីឲ្យ ហើយបងប្រុសក្មួយកំពុងតែសម្លឹងមើលហើយណា " jungkook អង្អែលក្បាលថ្នមៗ ហើយនិយាយទាំងញញឹម តែភ្នែករបស់គេ បានរេចំនិងខ្សែរភ្នែករបស់អាល្អិត miko ដោយចៃដន្យដល់ថ្នាក់គេ អត់ប៉ះរោមមិនបាន។

🍃ប្រពន្ធបម្រើកំសត់របស់បង🍃ចប់🔞Where stories live. Discover now