Part1:សារភាពស្នេហ៍ច្រលំទូរ

473 29 0
                                    

[Daely's Part]
ព្រះជាម្ចាស់នៅលើលោកអើយសូមជួយយកខ្ញុំចេញពីនរកនេះផងទៅបើលោកព្រមជួយខ្ញុំនឹងទិញដង្វាយទៅថ្វាយតែម្ដងសូមអង្វរចុះ!បើមិនជួយទេកូនចៅប្រហែលជាត្រូវឈានជើងចូលនរកនេះដោយខ្លួនឯងហើយ....!!!!
{កាលពី3ម៉ោងមុន}
«ឆ្វេងរឺស្ដាំទៅ?»ខ្ញុំកំពុងឈរនៅមុខទូរសម្រាប់ដាក់សម្ភារៈសិស្ស។
«នាងជូហ្វីប្រាប់ថាទូរលេង3តែមិនចាំសោះនៀកថាពីរាប់ឆ្វេងរឺពីស្ដាំមកទេនៀក»ខ្ញុំមិនដឹងត្រូវដាក់សំបុត្រស្នេហាអោយEunwoo Chatrasi(អ៊ុនវូ ឆាត្រាស៊ី)ម្ចាស់ស្នេហ៍Crushរបស់ខ្ញុំទៅទូរខាងណាទេ?ហ៊ើយ...ឆ្វេងរឺស្ដាំទៅ?សល់តែ1នាទីទៀតទេកណ្ដឹងរោទ៍ហើយ។បើសិស្សចេញមកខ្ញុំគ្មានឱកាសទៀតទេ។
ក្រឺងៗៗៗៗៗ
«ស្លាប់ហើយសម្លេងកណ្ដឹងរោទ៍ហើយហ៊ើយ...ឆ្វេងទៅ»មិនស្ទាក់ស្ទើទៀតទេខ្ញុំយកសំបុត្រស្នេហ៍ទៅដាក់នៅទូរLockerទី3រាប់ពីខាងឆ្វេងមក។
«ដេលីយ៉ាងមិចហើយ?»ជូហ្វីដើរចូលមកអោបករខ្ញុំរួចសួរ។
«យើង...ដាក់រួចហើយ»
«ពិតមែនហេស?ទូរទី3ណា»
«អឺ...យើងមិនល្ងង់ឆាប់ភ្លេចទេ»
«ទូរទី3ពីខាងស្ដាំត្រូវទេ?»ហាសខាងស្ដាំ?ស្លាប់ហើយ
ដាក់ខាងឆ្វេងបាត់ហើយនឹង!!!
«អឹស...យើងច្រលំទូរទី3ខាងឆ្វេង...ធ្វើយ៉ាងមិចទៅ?ចាំឈរមើលម្ចាស់គេមកចាំទៅសុំគេវិញទៅយ៉ាងមិចដែរ?»
«នាងដេលីអើយទូរណាមិនច្រលំទៅច្រលំទូរនឹងជីវិតឯងចប់មិនខានទេ!»យាយប៉ិជូហ្វីនាងទាំងធ្វើទឹកមុខដូចខ្លាច
រអារណាស់ចឹង។
«យ៉ាងមិច?វាជាទូររបស់អ្នកណាហេស?»
«គឺ...»
ព្រូស!!!
សម្លេងដួលរបស់សិស្សច្បងថ្នាក់ទី12បានបន្លឺឡើងទាក់ទាញចំណាប់អារម្មណ៍សិស្សគ្រប់គ្នាអោយបែរទៅមើលម្ដុំទូរlockerទី3ខាងឆ្វេងដៃ។សិស្សច្បងទី12ត្រូវម្នាក់ក្នុងចំណោមក្រុមE strong
វាយហើយម្នាក់នោះគឺ....។
«Sunoo Kimsufa(ស៊ុននូ គីមសូហ្វា)នោះហើយណា
ម្ចាស់ទូរដែលឯងយកសំបុត្រស្នេហារបស់ឯងទៅដាក់...អនាគតម្ចាស់កម្មពារឯងនឹងហើយនាងDaelyna Faryda(ដេលីណា ហ្វារីដា)»
«ឯងកុំហៅឈ្មោះយើងពេញបានទេនាងJufy Flarada(ជូហ្វី ផ្លារ៉ាដា)យើងវាភ័យ»ខ្ញុំលេបទឹកមាត់បន្តិចបន្ទាប់ពីដឹងថាអ្នកណាជាម្ចាស់ទូរLockerនោះ។ក្រុមE strongនេះល្បីពិតមែនតែខ្ញុំក៏មិនដែរមានចិត្តចង់រវីរវល់ជាមួយទេតែកម្មពារស្អីទៅ??
«ជីវិតឯងចប់មិនខានទេដេលី»
«ជូហ្វីឯងជាមិត្តល្អជាមិត្តស្លាប់របស់យើងឯងជួយយើងផងទៅយើងមិនទាន់ចង់ស្លាប់ទេ»ខ្ញុំងាកទៅរកមិត្តសម្លាញ់តែមួយរបស់ខ្ញុំអង្វរនាងជាមួយនឹងភ្នែកកូនឆ្កែ។
«អត់ទេយើងមិនលេងចូលទេណាដេលី»ហ្វីក្រវីក្បាលអោយញាប់តែម្ដង។
«សូមអង្វរជួយផងទៅ...ឯងមិនមែនចង់ឃើញមិត្តស្លាប់នៅនឹងមុខទេហេស?ណាជូហ្វីជួយយើងផងទៅចាំយើងPayឯងស៊ីអីឯងចង់បានអីក៏បានដែរណា»ខ្ញុំអង្វរនាងធ្វើយ៉ាងមិចក៏ដោយអោយតែនាងជួយខ្ញុំព្រោះថាពេលនេះត្រូវតែយកសំបុត្រនោះមកវិញសិនបើម្នាក់ស៊ុននូអីនោះបើកទូរឃើញជីវិតនេះចប់មិនខាន!!។
«ឯងអោយយើងធ្វើយ៉ាងមិចទៅហាសដេលី?»
«គឺឯងដើរលបៗចូលទៅយកតិចទៅ...ទាន់ពួកគេកំពុងរករឿងសិស្សច្បងឆ្លៀតឱកាសទៅ»
«ឯងនិយាយស្រួលណាស់...បានៗចាំយើងប្រថុយជីវិតជួយ»ថាហើយនាងជូហ្វីក៏ដើរលបៗទៅក្រោយពួកនោះឆ្លៀតឱកាសពួកគេមិនចាប់អារម្មណ៍នាងក៏លូកដៃយកសំបុត្រនោះចេញមកបានហើយស្រាប់តែម្នាក់Jay Parkkristean(ជេយ៍ ផាកគ្រីសស្ទាន)
ម្នាក់នៅក្នុងចំណោមក្រុមE strongអីនោះបានដើរថយ
ក្រោយធ្វើអោយខ្នងប៉ះនឹងជូហ្វីដែរកំពុងបិទទូររបស់ស៊ុននូលបៗរៀបចេញមកនោះធ្វើអោយគេងាកឃើញក៏ចាប់ដៃនាងហ្វីជាប់ហើយឈរនិយាយស្អីមិនដឹងស្រាប់តែជេយ៍នោះអូសដៃនាងហ្វីទៅរកស៊ុននូហើយនិយាយស្អីមិនដឹងទេស្រាប់តែនាងហ្វីចង្អុលមកខ្ញុំស៊ុននូកាន់សំបុត្រស្នេហ៍នោះដើរសំដៅមកខ្ញុំមុខគួអោយខ្លាច...មិនដឹងនាងជូហ្វីនិយាយស្អីទេ...ជូហ្វីនាងមិត្តអាក្រក់!!!
«នាងជាម្ចាស់សំបុត្រនេះមែនទេ?»មិនបាន10វិនាទីផងនាយSunooនេះក៏មកឈរនៅនឹងមុខខ្ញុំជាមួយនឹងដៃកាន់សំបុត្រខ្ញុំភ័យណាស់។
«ច...ចា...ចាស៎...តែ...តែលោក...ស្ដាប់ខ្ញុំសិន...គឺ....»
«បានខ្ញុំយល់ព្រមទាក់ទងនាង»ស្លាប់មិនខានទេ!!!អត់ទេ...មិនអាចដាច់ខាត។
«មិន...មែនចឹងទេលោក...គឺហ្អឹក...ហ្អឹក...»ពេលដែលខ្ញុំគិតអីមិនចេញគឺខ្ញុំតាអើកបែបនេះហើយដូចពេលនេះចឹងខ្ញុំចង់ប្រកែកតែខ្ញុំតាអើកពេកនិយាយមិនចេញ។
«និយាយអី?ហើយនាងឈ្មោះអី?»Sunooជ្រួញចញ្ចើមហើយសួរមកខ្ញុំទឹកមុខគេគួរអោយខ្លាចពិតមែន។
«ហ្អឹក...ហ្អឹក...ហ្អឹក»
«ខ្ញុំសួរមិចមិនឆ្លើយ?ឈប់តាអើកភ្លាម!»នាយSunooនោះស្រែកដាក់ខ្ញុំជាមួយទឹកមុខដ៏គួរអោយខ្លាចដាក់ខ្ញុំ»។
«ហ្អឹក...ហ្អឹក»
«នាងមិនលឺទេហេស?ខ្ញុំបញ្ជាអោយឈប់!»ហួចអាប៉ិនេះឡប់នឹងអំណចជ្រុលពេកទេដឹងអាណាចង់តាអើកហើយអាណាបញ្ជាតាអើកបាន?
«ហ៊ឹក...ហ្អឹក...»ខ្ញុំប្រឹងទប់សម្លេងតាអើកដល់ចេញទឹកភ្នែកមក។
«អូហូ...នេះរំភើបដល់ថ្នាក់យំផងហេស...អាលូវឈប់យំមិនបាច់រំភើបទេប្រាប់មកថានាងឈ្មោះអី?»ហួចអាមនុស្សឆ្កួតអ្នកណារំភើបរឿងនេះខ្ញុំមិនរំភើបជាមួយទេ!។
«ហ៊ឹក...ទឹក...»ខ្ញុំត្រូវការទឹក!!!
«ទឹក?នាងឈ្មោះទឹក?ឈ្មោះមិនពិរោះសោះ...តែមិនអីទេសម្រេចថាយើងទាក់ទងគ្នាហើយ!»
«យ៉ាងមិចហើយSunoo?»ម្នាក់JayនោះបានដឹកដៃនាងJufyមក។
«មានយ៉ាងមិចយើងសម្រេចថាទាក់ទងជាមួយនាងហើយ»នាយSunooនោះលែងខ្ញុំហើយឈរយកដៃដាក់
ហោប៉ៅខ្លួនយ៉ាងសង្ហារតែមិនសង្ហារក្នុងភ្នែកខ្ញុំទេ។គេញញឹមចុងមាត់បន្តិចហើយក៏ប្រែទឹកមុខដើមជាឃោឃៅគួរអោយខ្លាចវិញ។
«ហាស?ថាមិច?»នាយJayនៅក្បែរនោះធ្វើមុខរៀងភ្ញាក់ផ្អើលបែបស្រឡាំងកាំងបន្តិច។
«ដូចដែលលឺចឹង...ចេញទៅផ្ទះខ្ញុំនឹងមកទទួលនាងជូនទៅផ្ទះតែបើនាងគេចរឺនាងហ៊ានក្បត់ខ្ញុំជីវិតនាងនឹងស្គាល់
វេទនាមានន័យយ៉ាងមិចហើយ...តោះJayទៅថ្នាក់»ពួកគេក៏កៀកករគ្នាចេញទៅឯJufyដើរមកជិតព្រមទាំងលើកទឹកក្នុងកាតាបនាងអោយខ្ញុំផឹកសិនព្រោះតាអើកពេក។
«ជីវិតឯងចប់មិនខានទេដេលី»នាងហ្វីទះស្មារខ្ញុំ។
«ហ៊ឹក...ខ្ញុំធ្វើមិចទៅគេគួរអោយខ្លាចណាស់ហើយឃោឃៅទៀត»ពាក្យគម្រាមគេពេលនេះពេញខួរខ្ញុំតែម្ដង។មិនយូរកណ្ដឹងក៏រោទិ៍ឡើងពេលចប់ម៉ោងទៅផ្ទះភ្លាមខ្ញុំក៏រត់ទៅសង្ងំក្នុងបន្ទប់ភ្លាម។
{មកបច្ចុប្បន្នវិញ}
ខ្ញុំសង្ងំក្នុងនេះ2ម៉ោងហើយ។
ផាំងៗៗៗៗ
សម្លេងគោះទ្វារមួយនេះបំភ្លឺឡើងកន្លះម៉ោងហើយ។
«ដេលីយ៉ា ហ្វារីដាឆាប់ចេញមកភ្លាមមក!»សម្លេងស្រែករបស់ជូហ្វីនៅតែបំភ្លឺកន្លះម៉ោងហើយ។
«អត់ទេយើងអត់ចេញទេអត់ដាច់ខាត»
«សម្រេចថាឯងមិនចេញមកពិតទេដេលី?»
«ត្រូវហើយខ្ញុំមិនចេញទេ»អ្នកណាភ្លើចេញទៅនោះ។
«អញ្ចឹងខ្ញុំនឹងទៅប្រាប់Sunooថាឯងនៅទីនេះហើយណា»
«វាជារឿងស្អីរបស់ឯង?មិនជួយយើងហើយនៅរកនរកមកអោយយើងទៀតហេស?»ខ្ញុំដូចជាក្ដៅហើយវាមិត្តខ្ញុំរឺមិត្តគេអោយប្រាកដទៅ?
«Sunooអោយខ្ញុំមកតាមឯងបើមិនចេញទេខ្ញុំទៅប្រាប់គេថាឯងនៅទីនេះ!»គ្រាន់តែលឺភ្លាមខ្ញុំបើកគន្លឹះចេញភ្លាមតែម្ដង។
«ហេតុអីឯងចាំបាច់ធ្វើបែបនេះដាក់យើងហាសជូហ្វី ផ្លារ៉ាដា!?»ខ្ញុំសួរមិត្តជើងល្អរបស់ខ្ញុំទាំងមុខចង់យំ។
«Sunooអោយខ្ញុំមកតាមហើយគេគម្រាមខ្ញុំទៀតបើខ្ញុំរកឯងមិនឃើញទេខ្ញុំអាចនឹងមិនបានរៀននៅសាលានេះក៏ថាបាន...គិតទៅវាជារឿងរបស់ឯងសោះហេតុអីក៏អូសយើងមកពាក់ព័ន្ធដែរ?»
«ចាំបាច់ខ្លាចធ្វើស្អី...មានដៃមានជើងដូចគ្នាសោះ!»គ្រាន់តែលឺខ្ញុំនិយាយបែបនេះភ្លាមនាងហ្វីក៏ដៀងភ្នែកមកខ្ញុំ។
«បើឯងខ្លាំងណាស់រត់ពួនធ្វើអី?»
«គឺ...គឺមកពីយើងឈឺពោះវាទាន់ហន់ពេក!»
«បើចឹងក៏ឆាប់ទៅៗSunooកំពុងតែចាំស៊ីឯងនៅក្រៅ»នាងហ្វីលូកមកទាញដៃខ្ញុំតែខ្ញុំចាប់ទ្វរបន្ទប់ទឹកដៃម្ខាងទៀតជាប់។
«នាងហ្វី...ឯងក៏ដឹងបើខ្ញុំមិនខ្លាចខ្ញុំមកសង្ងំនៅទីនេះធ្វើអី?»ខ្ញុំធ្វើភ្នែកកូនឆ្កែដាក់នាងសង្ឃឹមចិត្តទន់ជួយខ្ញុំខ្លះ។
«ហើយឯងចង់អោយខ្ញុំគិតធ្វើម៉េច?កុំសង្ឃឹមអោយសោះណាដេលីយ៉ាខ្ញុំមិនចេញពីទីនេះដាច់ខាតបើមិនបានខ្លួន
របស់ឯងទៅ»
«ហ្វី...ខ្ញុំគួរតែជាអ្នកនិយាយពាក្យនេះទេខ្ញុំនឹងមិនចេញទេបើគ្មានឯងទៅជាមួយ...អ្វីដែលសំខាន់នោះឯងគួរតែជួយខ្ញុំណាហ្វីឯងក៏ដឹងថាខ្ញុំមិនបានតាំងចិត្តយកសំបុត្រស្នេហ៍ទៅដាក់នៅទូរlockerរបស់គេទេ...អ៊ុប!!»ជូហ្វីយកដៃមកខ្ទប់មាត់ខ្ញុំយ៉ាងលឿន។
«នាងឡឺកឺឯងនិយាយលឺរកស្លាប់ស្អីតិចគេលឺទៅយើង2នាក់ច្បាស់ជាមិនរស់ទេ!ហើយអាគាត់នឹងស្អប់បំផុតអ្នកដែរបំបាក់មុខគេរឺអ្នកដែលត្រូវអោយគេបាក់មុខ»ខ្ញុំងក់ក្បាលទើបនាងហ្វីដកដៃចេញពីមាត់របស់ខ្ញុំ។
«ខ្ញុំត្រូវធ្វើយ៉ាងមិចទៅហ្វី?»
«អ្វីដែលឯងគួរធ្វើនោះគឺរកវិធីអោយអាគាត់នោះឈប់មក
រវល់នឹងឯងទៀត»
«ធ្វើមិចទៅ?»
«គឺ...ឯងធ្វើខ្លួនស្រែៗទៅធ្វើយ៉ាងមិចអោយSunooឈប់ទាក់ទងឯង»
«ធ្វើខ្លួនស្រែ?»
«អឺ...ត្រូវហើយ»
«ចុះឯងប្រាកដដែរទេថាគេមិនសម្លាប់ខ្ញុំ?»
«រឿងនោះយើងមិនដឹងទេ»
«ឯងចង់អោយយើងប្រថុយស្លាប់ចឹងហេស?»
«គឺពេលនេះយើងគិតចេញតែប៉ុន្នឹងទេ...តែថាយើងគិតថាល្អជាជាងឯងទៅប្រាប់ការពិតដល់គេដែរ»
————————————————————————
To be continue...❤️🙏🏻
តើនឹងមានរឿងអ្វីកើតឡើងបន្តរទៀត?

My Bad boy Kim sunoo Where stories live. Discover now