Part16:ផ្ដាច់ពាក្យ

177 18 1
                                    

[Sunoo'Part]
{សាលារៀន}
«លែង...លែងខ្ញុំណាSunooខ្ញុំឈឺ!»ខ្ញុំអូសដៃជីននីចេញមកក្រៅថ្នាក់អំឡុងពេលដែលគ្រូជប៉ុនរបស់នាងកំពុងបង្រៀន។សម្លេងស្រែករបស់នាងមិនបានធ្វើឲខ្ញុំមានអារម្មណ៍អាណិតសូម្បីបន្តិចឡើយ។ជឿណាថាស្អែកនេះខ្ញុំនឹងត្រូវអញ្ជើញទៅបន្ទប់វិន័យអប់រំចេញរឺមិនអញ្ចឹងក៏អញ្ជើញអាណាព្យាបាលខ្ញុំមកជួបមិនខានតែរឿងនោះអ្នកណាខ្វល់?ខ្ញុំមិនខ្វល់អ្វីឡើយដែលសំខាន់ខ្ញុំត្រូវការដោះស្រាយរឿងជាមួយជីននីឲ្យរួចរាល់សិនឲ្យវាឆាប់ចប់។
«ខ្ញុំចង់ផ្ដាច់ពាក្យ»ខ្ញុំអូសនាងមកក្បែរបន្ទប់ទឹក ដែលស្ងាត់គ្មានសិស្សមករញ៉េរញ៉ៃរួចក៏ប្រកាសអ្វីដែលខ្ញុំចង់និយាយចេញមកឲ្យនាងស្ដាប់។ពាក្យដែលខ្ញុំប្រកាសអំបាញ់មិញនេះធ្វើឲ្យជីននី បើកភ្នែកធំ គឺប្រាកដហើយការដែលយើងភ្ជាប់ពាក្យគ្នាតាំងពីក្មេងរហូតដល់ពេលនេះក៏16ឆ្នាំហើយតែថ្ងៃនេះខ្ញុំមកសុំផ្ដាច់ពាក្យវាច្បាស់ណាស់ថានាងមិនពេញចិត្តតែក៏សុំទោស ខ្ញុំមិនខ្វល់ឡើយ។
«បងធ្វើបែបនេះបានយ៉ាងមិច?មិនបានទេណាខ្ញុំមិនព្រម កុំភ្លេចណាថាប៉ាខ្ញុំមានគុណលើគ្រួសារ នឹងម៉ាក់បងខ្លាំងប៉ុណ្ណាពួកគាត់ក៏មិនព្រមរឿង នេះងាយៗដូចគ្នា!»
«មិនបាច់បារម្ភរឿងនេះទេជីននីព្រោះខ្ញុំប្រាកដ ចិត្តថាខ្ញុំនឹងធ្វើគ្រប់យ៉ាងដើម្បីឲ្យរឿងនេះចប់ឆាប់ៗ»ទឹកភ្នែកជីននីក៏រលីងរលោងហូរចុះមកវាក៏ធ្វើឲ្យខ្ញុំត្រូវដកដង្ហើមធំភ្លាមៗ។តាមពិតទៅគឺខ្ញុំខ្លាំងគ្រប់យ៉ាងតែខ្ញុំបែរជាចាញ់ទឹកភ្នែកមនុស្សស្រី។
«ព្រោះស្រីម្នាក់នោះមែនទេទើបបងផ្លាស់ប្ដូរចិត្តឈប់ស្រឡាញ់ខ្ញុំបែបនេះ?»
«ចិត្តខ្ញុំមិនបានផ្លាស់ប្ដូរអ្វីឡើយជីននីតែតាមពិត ទៅគឺខ្ញុំមិនដែលស្រឡាញ់នាងនោះទេ»
«ហើយកាលដែលបងចាំការពារខ្ញុំ...ធ្វើល្អដាក់ខ្ញុំ...នៅក្នុងឋានៈជាគូរដណ្ដឹងនឹងខ្ញុំអស់ពេល16 ឆ្នាំនេះSunoo!!?»
«វាខុសមកពីខ្ញុំដែលធ្វើខ្លួនមិនច្បាស់បែបនេះ»
«Sunoo!!»
«ខ្ញុំនឹងនិយាយរឿងផ្ដាច់ពាក្យជាមួយលោកអ៊ំនឹងម៉ាក់ល្ងាចនេះ»ជីននីដើរសំដៅខិតមកជិតខ្ញុំវាយទ្រូងខ្ញុំខ្លាំង ខ្ញុំឈឺដែរតែយ៉ាងណាក៏ខ្ញុំយល់ព្រមឲ្យនាងបញ្ចេញកំហឹងចេញប្រសិនបើវាអាចជួយតបស្នងនឹងរឿងអាក្រក់ដែលខ្ញុំធ្វើដាក់នាងបាន។
«កុំធ្វើបែបនេះអីSunooហ៊ឹក...ខ្ញុំមិនព្រម      ហ៊ឹកៗ...ខ្ញុំមិនព្រមទេមិនព្រមផ្ដាច់ពាក្យដាច់ខាត ហ៊ឹកៗនាងនោះវាមានអីល្អទៅ?មិចបានបងដាច់ចិត្តបោះបង់ខ្ញុំចោលងាយបែបនេះ?»
«កុំប្រឹងយំទៀតអីជីននីព្រោះទឹកភ្នែកនាងពេលនេះវាប្រើមិនបានផលទៀតទេ»ខ្ញុំចាប់ករដៃនាង រួចក៏ច្រាននាងចេញ។
«Sunoo KimSufa!!!»
«ខ្ញុំតឿននាងឲ្យហើយកុំទៅរញ៉េរញ៉ៃជាមួយ នឹងដេលីជាលើកទី3ទៀត!»
«ចុះបើខ្ញុំពាក់ព័ន្ធនោះបងធ្វើស្អីខ្ញុំបាន?កុំភ្លេចណាថាទោះប៉ាខ្ញុំនឹងម៉ាក់បងជាមិត្តគ្នាតែឋានៈក្នុងសង្គមប៉ាខ្ញុំជាអ្នកឧបត្ថម្ភគាំទ្រគ្រួសារបងទាំងអស់ណា!»មែនហើយនេះជារឿងពិតដែលខ្ញុំប្រកែកមិនបានទើបខ្ញុំទ្រាំខាំមាត់គ្រឺតនឹងពាក្យគម្រាមស្រីម្នាក់នេះរហូតមក។
«...»
«ទោះប៉ាខ្ញុំគាត់មិនខ្វល់ពីកម្ទេចលុយដែលម៉ាក់បងខ្ចីទៅដាក់ទុនតែកុំភ្លេចថាផ្ទះបងជំពាក់គុណគ្រួសារខ្ញុំច្រើនណាស់តែមិនអីទេបើបងសុំទោសខ្ញុំនោះខ្ញុំនឹងចាត់ទុកថាបងមិនបាននិយាយរឿងផ្ដាច់ពាក្យទេណាហើយក្នុងឋានៈដែលបងជាគូរដណ្ដឹងរបស់ខ្ញុំ តទៅខ្ញុំសូមហាមមិនឲ្យបងមានស្រីទៀតទេ!»
«ហ៊ឹស...បើនាងធ្វើខ្លួនគួរឲ្យស្រឡាញ់បន្តិចខ្ញុំក៏ប្រហែលជាមិនសម្រេចងាយបែបនេះទេ»ខ្ញុំសើចដើមករ
«...»
«លាហើយជីននី BYE»ជីននីមុខចាប់ផ្ដើមស្លេកពេលលឺខ្ញុំនៅតែអះអាងពាក្យដើមមុននឹងស្រែក យំឡើង ហើយពេលដែលយំខ្លាំងនោះខ្ញុំក៏ដឹងស្រាប់ច្បាស់ណាស់ថាវានឹងធ្វើឲ្យអាការៈរោគ នាងរើឡើងតែខ្ញុំមិនខ្វល់ឡើយទុកឲ្យនាងដឹងអារម្មណ៍ដែលរស់មិនខុសពីស្លាប់ដូចខ្ញុំខ្លះទៅរហូតតតែ គ្នានាងដើរកាត់ហើយក៏នាំជីននីទៅពេទ្យខណៈដែលខ្ញុំក៏ត្រលប់ទៅផ្ទះដូចគ្នា។

«ឯងស្រឡាញ់ស្រីឡប់នោះពិតមែនហេសអាSunoo?»SunghoonនឹងJayដែលជាមិត្តនៅក្នុងក្រុមដែលខ្ញុំសេពគប់យូរជាងគេតាំងពីរៀនទី1សួរខ្ញុំដោយទឹកមុខបញ្ជាក់ថាខ្ញុំនេះភ្នែកអន់ខណៈដែលពួកវាជិះឡានមកជាមួយខ្ញុំគឺដើម្បីទៅមើលសកម្មភាពរវាងខ្ញុំនឹងម៉ាក់ឈ្លោះគ្នា។
«ស្រឡាញ់ស្អីពួកឯង?»
«បានន័យថាមិនស្រឡញ់?»Jay
«បើមិនស្រឡាញ់មិចក៏ឯងឆេវឆាវទៅផ្ដាច់ពាក្យជាមួយជីននីអញ្ចឹង?»Sunghoon
«ខ្ញុំចង់ផ្ដាច់ពក្យជាមួយនាងតាំងពីចូលរៀនចេះអក្សរម្លេះ ក្រែងពួកឯងដឹងហើយមែនទេថា ហេតុអីហលយ មិចក៏នៅតែសួរយើងដដែលៗបែបនេះ?»
«មិនឲ្យសួរយ៉ាងមិចបើពេលនេះឯងមុខក្រហម ហើយ»Jayកម្រើកខ្លួនងាកមកខ្ញុំ។
«ឯងអៀនហេស?»Sunghoonនេះក៏ម្នាក់ដែរ!
«កុំនិយាយច្រើនមិនកំប្លែងទេស!»
«លលេងទេ...ចុះឯងគិតយ៉ាងមិចបន្ត?»Jay ក៏ផ្អែកខ្លួនលើពូកឡានរបស់ខ្ញុំ។
«សរុបមកគឺឯងមិនបានគិតអីជាមួយដេលីទេប៉ុន្តែឯងប្រើគេជាឧបករណ៍ដើម្បីផ្ដាច់ពាក្យហេស?»Sunghoonកំពូលវិភាគក៏អង្គុយគិតវិភាគ។
«សម្រេចថាពួកឯងចង់ដឹងឲ្យបានមែនទេ?»
«ពួកយើងគ្រាន់តែចង់ដឹងថាឯងស្រឡាញ់នាងឡប់នោះពិតរឺក៏អត់មែនទេអាJay?»
«អឺមែនហើយ»ខ្ញុំកាន់តែធុញនឹងភាពចង់ដឹងចង់លឺរបស់ពួកវាពេញទំហឹងហើយទើបខ្ញុំលើកដៃ ហាមជាការបញ្ជាក់ថាឈប់ឲ្យពួកវាសួរទៀតតែថាពីរនាក់នេះក៏ល្អម្យ៉ាងដែលដឹងចិត្តខ្ញុំគ្រប់យ៉ាងទើបពួកវាបិទមាត់ស្ងៀមដោយវាមិនដឹងទេថាពេលដែលខ្ញុំនឹកដល់ដេលីខ្ញុំក៏យកដៃមកប៉ះបបូរ មាត់ហើយមុខខ្ញុំ ក៏ឡើងក្រហមតែម្ដង។
———————————————————
To be continue....🙏🏻❤️
05.12.2021
Post:12.12.2021
Edit:04.09.2022

My Bad boy Kim sunoo Where stories live. Discover now