Part11:ថ្លង់ណាស់ចេញឲអស់ទៅ!

163 15 1
                                    

«Sunoo!!!»
«...»គេនៅតែដើរទៅមុខមិនឈប់តាមបញ្ជាររបស់ខ្ញុំសោះ ប្រាកដណាស់គេទៅចាប់អារម្មណ៍ស្អីនឹងមនុស្សស្រីដូចជាខ្ញុំនោះតែថ្ងៃនេះ...ថ្ងៃនេះខ្ញុំខឹងខ្លាំងណាស់ហើយនឹងមិនព្រមឲ្យគេគិតថាខ្ញុំគ្មានផ្លូវតស៊ូនឹងគេទៀតទេ!។ខ្ញុំរត់យ៉ាងលឿនទៅស្កាត់មុខគេហើយក៏....

ផាច់!!
ខ្ញុំទះគេមួយកំផ្លៀងយ៉ាងពេញទំហឹងតាមកំហឹងរបស់ខ្ញុំរហូតដល់មុខគេត្រូវខ្ទាតទៅម្ខាងមុនពេលដែលគេក្រលេកភ្នែកកំណាចមកមើលខ្ញុំតែខ្ញុំមិនញញើតនោះទេព្រោះចិត្តខ្ញុំពេលនេះវាឈឺណាស់ពេលនឹកដល់សភាពEunwoo!។
«នាយគិតថាជីវិតមនុស្សម្នាក់វាមានតម្លៃថោកណាស់មែនទេ?វាមានតម្លៃតិចជាងសេចក្ដីត្រូវការរបស់នាយចឹងហេស ហាស???»
«និយាយរឿងស្អី?»
«កុំមកធ្វើជាមិនដឹងការដែលEunwooធ្លាក់ក្នុងសភាពបែបនេះព្រោះតែនាយពិតទេ?វាជាស្នាដៃនាយមែនទេ?»
«ចិត្តត្រជាក់ណាដេលីឯងកំពុងតែចោទប្រកាន់ Sunooហើយណា»ជូហ្វីដើរមកពាំងនៅកណ្ដាលពួកយើងតែវាមិនបានធ្វើឲ្យសង្គ្រាម របស់ពួកយើងចប់ឡើយ។Sunooស្រាប់តែដើរចូលមកច្រានស្មារខ្ញុំអោយដួលនឹងដីរួចគេក៏ដើរចេញទៅដោយមិននិយាយអីទាំងអស់...ឃើញទេ?ឃើញដែរទេ?!
«ឯងយ៉ាងមិចហើយដេលីឈឺត្រង់ណាទេ?» ជូហ្វីប្រញាប់មកជួយលើកខ្ញុំ។
«ឈឺ ខ្ញុំឈឺណាស់ខ្លួនខ្ញុំឈឺ វាមិនសូវអីទេតែខ្ញុំឈឺត្រង់នេះជាងលឺទេខ្ញុំឈឺកន្លែងនេះ...ហ៊ឹកហ៊ឹក ...ខ្ញុំឈឺៗដែលខ្ញុំជាដើមហេតុធ្វើអោយ Eunwooត្រូវឈឺខ្លួនបែបនេះ»ខ្ញុំចង្អុលមកទ្រូងដែលឈឺស្ទើប្រេះខ្ញុំមិនព្រមងើបឈរទេគឺអង្គុយយំតែម្ដង...អ្នកដឹងទេ?វាឈឺខ្លាំងណាស់នៅ ពេលដែលយើងជាដើមហេតុធ្វើឲ្យមនុស្សម្នាក់ ដែលយើងស្រឡាញ់យ៉ាងខ្លាំងអស់ពីបេះដូងត្រូវមកឈឺចាប់ខ្លាំងព្រោះតែយើងគឺវាឈឺណាស់។អ្នកអាចនឹងគិតថាខ្ញុំឆ្កួត...មែនខ្ញុំឆ្កួតតែអ្នកនឹងយល់នៅពេលអ្នកស្រឡាញ់មនុស្សម្នាក់ខ្លាំងនោះ។
«បានហើយដេលីងើបឡើងមកណាឯងកំពុងតែចោទគេហើយណាដេលីឈប់យំទៅ»ខ្ញុំងើបតាមហ្វីអង្វរបោសដីចេញពីសំពត់ទាំងក្នុងចិត្តខ្ញុំគឺខឹងណាស់ព្រមទាំងនឹកឃើញដល់ហេតុការណ៍ ដែលកើតឡើងខ្ញុំច្បាស់ចិត្តណាស់ ថាSunoo ជាអ្នកធ្វើ។
«គ្រាន់តែស្នាមញញឹមឃោឃៅរបស់គេខ្ញុំដឹងបាត់ទៅហើយថាគេធ្វើរឿងព្រៃផ្សៃបានដោយ មិនបាច់ត្រូវនឹកដល់ផលដែលតាមមក»ជូហ្វីស្រាប់តែដកដង្ហើមធំហើយមើលមុខខ្ញុំធ្វើមើលតែខ្ញុំនេះខុសធ្ងន់អញ្ចឹង។
«ឈប់គិតទៅគ្រាន់តែឯងមិនត្រូវអាប៉ិនោះដាល់បែកមុខនៅចំពោះមនុស្សទាំងសាលាគឺសំណាងធំហើយខ្ញុំនេះក៏អរគុណទេវតាខ្លាំងណាស់ដឹងទេ?»
«តែខ្ញុំថាអ្វីដែលគួរអរគុណនោះគឺភាពអត់ធន់មិត្តភក្ដិខ្ញុំច្រើនជាងទេដឹង?»សម្លេង គ្រលប្រហែលៗក៏បន្លឺឡើងពីក្រោយខ្នងពួកយើងព្រមទាំងមានអារម្មណ៍ថាអាវខ្ញុំកំពុងត្រូវលើកឡើងបន្តិចម្ដងៗ ។
«ខ្ញុំឈឺ...លែងខ្ញុំណា!»ខ្ញុំក៏រហ័សស្រែកឡើងតែម្ដង។
«នាងនឹងឈឺជាងនេះរយពាន់បើសិននាងមិនឆាប់ទៅសុំទោសអាSunooទេនោះ!!»Jay និយាយឡើងទាំងគំហកតែម្ដង។
«លែងមិត្តខ្ញុំណាពួកឆ្កួត»ហ្វីស្រែកឡើងដើម្បី អោយគេលែងខ្ញុំ។
«ប្រាកដជាលែងហើយតែលែងនៅក្រោមជើងSunoo»និយាយចប់ខ្ញុំក៏ត្រូវពួកE strong អូសករយកទៅតែម្ដង។
«អួយយ!!»ខ្ញុំត្រូវJayច្រានឲ្យដួលនៅចំពោះ មុខរាងកាយដែលដេកសណ្ដូលខ្លួនដោយ មានសៀវភៅគ្របមុខដែលខ្ញុំមិនដឹងទេថាគេគេងលក់រឺក៏សង្ងំឲ្យច្បាស់នៅក្នុងជំរុំផ្ទាល់ខ្លួននៃក្រុម
ពួកគេនេះបើសិនជាខ្ញុំត្រូវគេសម្លាប់ក្នុងបន្ទប់នេះគឺថារាប់ខែឯណោះទើបអាចរកសាកសពខ្ញុំឃើញ។ពេលនេះបរិយាកាសក្នុងបន្ទាប់គឺពោរ ពេញទៅដល់ចំហាយបិសាច។
«ឆាប់សុំទោសភ្លាមទៅ»Sunghoonបានប្រើកម្លំងគាបសង្កត់ធ្វើឲ្យខ្ញុំភ័យដែ។
«ទេ»
«ប្រាកដហើយរឺ?ដឹងទេថាធ្វើសត្រូវជាមួយពួក យើងលទ្ធផលវាបែបណា?»Sunghoonចាប់ក្របួចកអាវខ្ញុំណែនឡើងដល់ថ្នាក់ខ្ញុំដកដង្ហើមមិនចេញហើយស្រាប់តែគេចាប់សង្កត់មុខខ្ញុំចុះព្រមទាំងក្រព័ទ្ធមកក្រោយទៀត។
«សូមទោសភ្លាមទៅ!»ខ្ញុំខាំធ្មេញជាមួយនឹងកំហឹង។
«ទេ!ខ្ញុំមិនសូមទោសមនុស្សកាចសាហាវដូចជាគេដាច់ខាត»

My Bad boy Kim sunoo Where stories live. Discover now