Part12:ម្ចាស់បំណុល?

169 16 1
                                    

[បន្ទប់លេខ779 មន្ទីពេទ្យClaris Care]
«អាពួកE strongថ្ងៃណាមួយពួកវាត្រូវថ្នាំខ្លាំងមិនខានទេជាពិសេសអាប៉ិJayស្អីនោះ»ជូហ្វីនិយាយដោយក្ដៅក្រហាយជាខ្លាំងនៅពេលដែលដឹងថាពួកគេធ្វើយ៉ាងមិចដាក់ខ្ញុំ។ខ្ញុំនេះក៏គុំនឹងពួកគេដែរដែលធ្វើឲខ្ញុំត្រូវគេចរៀនព្រោះតែខ្លួនសើមជោគហើយដៃក៏ជាំទៀតតែខ្ញុំនេះក៏ បានតែគុំនឹងគេប៉ុណ្ណឹងឯងខ្ញុំគ្មានបញ្ញាទៅសងសឹកនឹងគេឡើយ។
«មិនអីទេហ្វី»
«តទៅនេះណាឯងមិនចាំបាច់ខ្លាចទេព្រោះខ្ញុំនឹងប្រាប់បងខ្ញុំហើយថាពួកនោះធ្វើបាបខ្ញុំ»
«ហាស..?»បងដែលវានិយាយនោះប្រាកដណាស់គឺអនុប្រធានក្រុមGang dនឹងឯងវាកាន់តែរឿងធំមិនខានទេ។
«មិនបាច់ភ្ញាក់ផ្អើលនោះទេខ្ញុំគ្រាន់តែប្រាប់បងខ្ញុំឲ្យប្រដៅម្នាក់ក្នុងចំណោមពួកគេឲ្យចេះស្គាល់មាយាទក្នុងការសំដែងដាក់មនុស្សស្រីខ្លះតែ     ប៉ុណ្ណឹងឯង»ហ្វីទះស្មារខ្ញុំបែបជឿជាក់។ខ្ញុំថាជីវិត នាយJayធ្លាក់ក្នុងគ្រោះថ្នាក់ធំហើយ តែអ្នកណា ទៅខ្វល់ទៅ?គេគួរតែត្រូវខ្លះហើយនឹងបានដឹងថាភ្នំមួយខ្ពស់នៅមានភ្នំមួយទៀតខ្ពស់ជាងនឹង ទៀត។
«មកមើលអ្នកជម្ងឺមែនទេចា៎?»អ្នកគ្រូពេទ្យក្នុងឈុតសរម្នាក់បានដើរមកសួរពីក្រោយពួកយើង។
«ចា៎...មែនហើយ»
«អញ្ជើញចូលបានតែមានពេលតែ15នាទី        ប៉ុណ្ណោះណាព្រោះអ្នកជម្ងឺត្រូវការសម្រាកឲ្យ បានច្រើន»15នាទី??តិចម្ល៉េះ??តែមិនអីទេយ៉ាងណាក៏គ្រាន់ជាងគេដេញមិនអោយចូលទៅដែល។ខ្ញុំក៏ប្រញាប់ងក់ក្បាលហើយដើរចូលទៅជាមួយជូហ្វី។

ក្រាក!!
Eunwooទើបតែពិនិត្យរាងកាយរួច។ខ្ញុំដើរចូលទៅគេក៏ងាកមុខដែលបិទក្រណាត់មើលមកខ្ញុំ...នេះសភាពគេដល់ថ្នាក់នេះហើយគេនៅតែសង្ហាក្នុងចិត្តខ្ញុំដដែលនៀក។
«នាយយ៉ាងម៉េចហើយEunwoo?»ខ្ញុំដើរចូលទៅឈរជិតគ្រែរបស់គេ។
«ពេលនេះក៏មិនធ្ងន់ធ្ងរណាស់ណាទេ...អរគុណហើយណាដែលមកមើលខ្ញុំ...លឺលោកគ្រូប្រាប់ថាពួកនាងជាអ្នកជួយខ្ញុំអរគុណច្រើនណា» និយាយចប់គេក៏ញញឹញតិចៗចេញមក។
«ហើយនាយទៅមានរឿងជាមួយអ្នកណាទៅ ទើបត្រូវគេវាយបែបនេះ?»ខ្ញុំងាកទៅសម្លក់ហ្វីជាមួយខ្សែរភ្នែកមិនពេញចិត្តដែលនាងលូកដៃ ទៅយកផ្លែប៉ោមអ្នកជម្ដឺមកញ៊ាំហើយឆ្លៀតសួរ សំនួរបែបនេះមកទៀត។
«ចាំពេលក្រោយចាំសួរមិនបានទេហេសហ្វី?Eunwooត្រូវការសម្រាកណា»
«នែ៎...ដេលីទោះខ្ញុំមិនសួរក៏ប៉ូលីសគេនៅតែសួរដដែលនឹងឯងពិតទេ?»
«គឺ...ខ្ញុំប្រាប់ប៉ូលីសដែលចូលមកសាកសួរមុនពួកអ្នកនាងចូលមក ថាអាពួកដែលវាយនោះជាម្ចាស់បំណុលអ៊ំខ្ញុំ ដែលគាត់ទៅខ្ចីយកមកបើក ហាងខារ៉ាអូខេ»
«ម្ចាស់បំណុល???»ខ្ញុំនឹងហ្វីស្រែកឡើងផ្ទួនគ្នាជាមួយនឹងចិញ្ចើមនឹងភ្នែកដែលបើកធំៗឡើងមើលមុខគ្នាបើបែបនេះមែនណាខ្ញុំច្បាស់ជាសយមិនខានទេធ្វើយ៉ាងម៉េចល្អទៅនេះ?
«បាទមែនហើយយ៉ាងណាក៏ត្រូវសុំទោសពួកអ្នកនាងផងណាដែលត្រូវអំពល់ទុក្ខជាមួយ... ដេលីអ្នកនាងកើតអីមែនទេ?»Eunwooងាកមកសួរខ្ញុំដោយទឹកមុខបារម្ភដែលឃើញខ្ញុំលែង និយាយស្ដីអិថែមទាំងមុខស្លេកទៀត។
«អ...អឺ...ខ...ខ្ញុំ....»
«ស្លាប់ហើយមិត្តខ្ញុំមានធុរៈត្រូវធ្វើ...លា សិនហើយណាEunwooនាយឆាប់សម្រាកទៅនឹងអាលឆាប់ជា»ជូហ្វីទាញដៃឲខ្ញុំក្រោកឡើងពីកៅអី។
«តែពួកយើងទើបតែមកទេណា»ហើយខ្ញុំក៏ក្រោកឡើងខ្សឹបដាក់ត្រចៀកជូហ្វីបន្តរ«ទោះបីជាខ្ញុំធ្វើខុសជាមួយSunooពិតមែនតែពេលនេះជាក្ដីសុខរបស់ខ្ញុំណា»
«ឯងមានក្ដីសុខលើគំនរទុក្ខអ្នកដទៃចឹងមែនទេ??»ជូហ្វីដកដង្ហើមធំដោយការមិនពេញចិត្ត។
«ក្ដីសុខលើគំនរទុក្ខអ្នកដទៃ?»Eunwoo និយាយដោយការឆ្ងល់នឹងសង្ស័យជាមួយសម្ដីជូហ្វី។
«គ្មានអីនោះទេ...មែនហើយខ្ញុំភ្លេចថាពួកយើងមានធុរៈបន្តអញ្ចឹងចាំពួកយើងមកសួរសុខទុក្ខម្ដង ទៀតណា»Eunwooក៏ងក់ក្បាលហើយរំកិលពូកគេចុះដើម្បីងាយស្រួលឲខ្លួនគេបានគេង។
«ខ្ញុំចាំនាងណា»
«ច...ចា៎»ខ្ញុំងក់ក្បាលហើយក៏ប្រញាប់ចេញទៅដោយក្ដីរំភើបជាខ្លាំង...តែក្ដីរំភើបក៏ត្រូវរលាយព្រោះខ្ញុំត្រូវត្រៀមខ្លួនស្អែកនេះទៅសុំទោសSunooដែលខ្ញុំយល់ច្រលំលើគេព្រមទាំងទះគេទៀត...ព្រះអើយ!!នរកកំពុងចាំខ្ញុំហើយតាសនៀក!!

My Bad boy Kim sunoo Where stories live. Discover now