Part2:កុំចង់លេងសើចជាមួយអារម្មណ៍ខ្ញុំអោយសោះ

243 39 2
                                    

ខ្ញុំនឹងជូហ្វីកំពុងឈរនៅទ្វារបង្គន់ប្រកែកគ្នាពេលនេះខ្ញុំខ្វល់ខ្វាយចិត្តណាស់...ខ្លាចសព្វគ្រប់យ៉ាងតែម្ដង...ជាពិសេស
រឿងរបស់Eunwooបើសិនជាគេដឹងថាខ្ញុំមានសង្សារនោះគេច្បាស់ជាមិនទទួលសំបុត្រស្នេហារបស់ខ្ញុំដាច់ខាត។ខ្ញុំក៏សម្រាប់ធ្វើតាមនាងហ្វីម្ដងទៀតចុះយ៉ាងណាក៏គួរតែប្រថុយដែរ។
«ដេលីឯងគិតយ៉ាងម៉េច?»ជូហ្វីសួរខ្ញុំបញ្ជាក់។
«ឯងគិងថាខ្ញុំមានផ្លូវផ្សេងរើសដែរហេសហ្វី?»
«អញ្ចឹងសម្រេចតាមនេះហើយណាត្រៀមហើយមែនទេ?»
«ហាស?ត្រ....ត្រៀមស្អី?»
ក្រាក
ផាំង!
«អួយ!!!»សម្លេងទ្វារនៃបន្ទប់ទឹកក៏បើកឡើងដោយដៃម្សៀតមុខកាចនោះឯនាងហ្វីឆ្លើយសំនួរខ្ញុំដោយការច្រានខ្ញុំជាមួយនឹងកំលាំងដំរីសាររបស់នាងទៅបុកនឹងធុងស្អីមិនដឹងនៅក្នុងបន្ទប់ទឹក។
«ក្លិនស្អីនឹងស្អុយណាស់!»
«ក្លិនស្អីនេះ?ស្អុយឡើងពេញបន្ទប់ទឹក»Sunooដើរចូលមកព្រមទាំងបិទច្រមុះហើយក៏ងាកមកមើលខ្ញុំដែលអង្គុយស្ងៀមចង់ក្អួតខ្លាំងណាស់តែខ្ញុំទ្រាំព្រោះខ្ញុំសម្លឹងទៅខ្សែរភ្នែកជូហ្វីនាងបញ្ចូនចម្លើយមកថាធ្វើបែបនេះដើម្បីអោយប្រុសម្នាក់នេះខ្ពើមខ្ញុំ។
«ទឹកអ៉ីអនាម័យមិនទាន់សម្អាតហើយមើលទៅ»ជូហ្វីនិយាយឡើង
«ហើយហេតុអីបាននាងម្នាក់នេះទៅនៅទីនោះហើយទឹកកំពប់ពីលើទៀតស្អុយដូចបង្គន់!»Sunooនិយាយទាំងបិទច្រមុះ។
«គឺ...គឺខ្ញុំលឺទ្វារបើកខ្ញុំភ្ញាក់ក៏ជ្រុលដៃរុញដេលីទៅបុកនឹងធុងនឹងទៅ»
«នាងនេះចំជាមួយខួរឡប់ពិតមែន»Sunooបានប្រើទឹកមុខកំណាចសម្លក់Jufyសមចិត្តខឹងខ្ញុំណាស់រុញមិញនេះចង់ថ្លោះចង្កេះទៅហើយ។
«អឹប...អាយយយ...»ខ្ញុំព្យាយាមងើបឡើងតែក៏ត្រូវរអិលដួលទៅវិញធ្វើអោយខ្ញុំស្ទើតែផ្គាប់មុខទៅហើយខ្ញុំបិទភ្នែកជាប់ត្រៀមទទួលការដួលក្រិចចង្កេះម្ដងទៀតតែស្រាប់តែមានដៃមួយគូរអោបចង្កេះខ្ញុំជាប់ពេលខ្ញុំបើកភ្នែកមើលគឺខ្ញុំឃើញស៊ុននូទប់ចង្កេះខ្ញុំជាប់។នេះគេមិនខ្ពើមទេហី?ខ្ញុំខំចំណាយទុនប៉ុណ្ណោះ!។
«ខ្លួននាងគ្មានឆ្អឹងទេហីហាសបានដួលងើបៗនៅហ្នឹង!»សម្លេងរបស់ស៊ុននូអោយពេញត្រចៀកនៅក្បែរមាត់គេនឹងតែម្ដងជ្រុលជួយហើយមិននិយាយអោយពិរោះផងទៅសម្ដីដូចស្អីអញ្ចឹងតែថាពេលខ្ញុំនៅក្បែរគេជិតៗ
ចឹងទៅខ្ញុំមានអារម្មណ៍ដូចជារៀងប្លែកៗដែរមុននឹងមាន
អារម្មណ៍ថា<<ឈឺ>>!!!!! នាយស៊ុននូច្របាច់
ដៃខ្ញុំស្ទើរប្រេះឆ្អឹងទៅហើយតាមកម្លាំងយក្សរបស់គេ។
«លែងខ្ញុំ!»ខ្ញុំក៏និយាយ2មាត់ហើយក៏ក្រលាស់ដៃគេចេញមួយទំហឹង   ស៊ុននូមុខក្រម៉ូវភ្លាមៗមុខដែលកាចស្រាប់នោះស្រាប់តែកាចឡើងទ្វេរដងទៀតហើយប្រឹងសម្លក់ខ្ញុំគួរអោយខ្លាច។
«ខ្ពើមខ្ញុំខ្លាំងដល់ថ្នាក់រលាស់ដៃខ្ញុំចេញផងហេស?ខ្លាចមាន
ដង្ហូវរឺយ៉ាថមិច?»
«....»សម្លេងសម្លុតស្រែកខ្លាំងៗរបស់គេធ្វើអោយខ្ញុំភ័យហើយសំឡឹងគេពីក្បាលដល់ចុងជើងតាមពិតទៅមើល
យូរទៅគេក៏សង្ហារដែលកែវភ្នែកកញ្ច្រោងដល់មុតស្រួច
ពណ៌ត្នោតសមជាមួយនឹងពណ៌សក់របស់គេតែនៅតែចាញ់SunghoonនឹងJakeទេ។
«នែ!...គររឺយ៉ាងម៉េចបានសួរមិនឆ្លើយ??»អាពាក្យនែរបស់គេនឹងសូមអង្វរកុំនិយាយបានទេខ្ញុំមានអារម្មណ៍ថាគេដូចចង់ទះខ្ញុំអញ្ចឹង។
«មិន...មិនមែនទេSunooគឺDaelyមិត្តខ្ញុំនេះណាគេប៉ិនខ្មាស់អៀនខ្លាំងណាស់!»ជូហ្វីឃើញសភាពការមិនស្រួលក៏មកជួយនិយាយជំនួសខ្ញុំចំណែកស៊ុននូក៏ងក់ក្បាលបន្តិចរួចងាកមកខ្ញុំបែបទឹកមុខឆ្ងល់តែគួរអោយខ្លាចដដែលនឹង!។
«នាងមិនមែនឈ្មោះទឹកទេ??»ខ្ញុំរត់ទៅពួននៅក្រោយខ្នងជូហ្វីនិយាយអីមិនចេញ។តាមពិតទៅខ្ញុំចង់និយាយឆ្លើយបឹងគេខ្លះដែរតែថាមុខអាប៉ិនេះគួរអោយខ្លាចជាងកញ្ជ្រោងបិសាចទៅទៀត។
«ហើយលោកទៅបានឈ្មោះនេះមកពីណាហាស?នាង
នេះឈ្មោះថាDaelyna FarydaហៅថាDaely សោះនឹងហាស»នាងជូហ្វីឆ្លើយជំនួសខ្ញុំម្ដងទៀតមុនពេលដែរខ្ញុំកាន់តែស្លេកមុខខ្លាំងនៅពេលដែរខ្សែរភ្នែកកំណាចរបស់Sunooសំលឹងមកខ្ញុំ។
«ខ្ញុំមិនបានសួរនាងទេខ្ញុំកំពុងសួរនាង!»SunooងាកទៅJufyបន្តិចបន្ទាប់មកខ្សែរភ្នែកកញ្ជ្រោងរបស់គេក៏បែរមកខ្ញុំ។
«អឺឯងឆ្លើយខ្លះទៅDaelyយ៉ាងហោចណាស់ក៏អរគុណគេមួយម៉ាត់អីទៅ»ជូហ្វីងាកមកខ្សឹបដាក់ខ្ញុំបន្តិចបន្ទាប់ពីSunooបញ្ចូនក្រសែរភ្នែកពិឃាតមកពួកយើង។
«អឺ...អរគុណហើយណាដែរលោកបានជួយខ្ញុំ»
«នាងមិនស្រឡាញ់ខ្ញុំទេពិតទេ?»នៅសុខៗSunooក៏និយាយមកធ្វើអោយខ្ញុំនឹងJufyមើលមុខគ្នាទាំងឆ្ងល់។
«នាយនិយាយអីនឹងSunoo?»Jufyក៏សួរជំនួសខ្ញុំ។
«នាងមិនចង់និយាយជាមួយខ្ញុំថែមទាំងមិនចង់មើលមុខខ្ញុំទៀត»គេនិយាយធម្មតាទេប៉ុន្តែសម្លេងនៅបំពង់កររបស់គេដូចជាកំពុងគំរាមខ្ញុំរហូតដល់ខ្ញុំស្ទើតែអត់ដង្ហើមទៅហើយ។ខ្ញុំបិទភ្នែករួចក៏ដកដង្ហើមបញ្ចេញខ្យល់បន្តិចដើម្បីបន្ថយភាពភ័យខ្លាចមុននឹងនិយាយឡើង។តែពេលបើកភ្នែកភ្លាមខ្ញុំស្រាប់តែឃើញគេឈរនៅមុខខ្ញុំជាមួយទឹកមុខកាចសាហាវរបស់គេហើយក៏លើកដៃច្របាច់ចង្ការរបស់ខ្ញុំ។
«នាងគិតហ៊ានចង់លេងសើចជាមួយអារម្មណ៍ខ្ញុំផងហេស?»
«អត់...អត់ទេ...ខ្ញុំមិនបានចង់លេងជាមួយផ្លូវអារម្មណ៍លោកទេ»ខ្ញុំប្រឹងឆ្លើយទាំងទប់ទឹកភ្នែក។
«មានន័យយ៉ាងម៉េច?»
«ហ៊ឹក...គឺខ្ញុំស្រឡាញ់លោកនោះអី!ខ្ញុំស្រឡាញ់លោកណាSunooទើបខ្ញុំយកសំបុត្រស្នេហ៍ទៅដាក់ក្នុងទូរលោក...ហ៊ឹក...ពេញចិត្តរឺនៅ?»ពុទ្ធោព្រះជាម្ចាស់ខ្ញុំភ័យឡើងចង់លិចនោមដាក់ខោហើយហេតុអីប្រុសម្នាក់នេះគួរអោយខ្លាចជាងតោទៀត។
«ពិតមែនទេ?»សុខៗSunooក៏ប្ដូរទៅជាញញឹមហើយក៏ចាប់ដៃខ្ញុំថ្នមៗ។
«ចា៎»ខ្ញុំអស់ជម្រើសហើយក៏ងក់ក្បាលទទួលយ៉ាងលឿន។
«ល្អហើយចឹងនាងកុំគិតចង់លេងសើចជាមួយអារម្មណ៍ខ្ញុំអោយសោះ»
«ចា៎ខ្ញុំមិនគិតទេ»
«អញ្ចឹងចាំខ្ញុំជូននាងទៅផ្ទះចុះOkayណាDaely?»Sunoo
និយាយដោយអារម្មណ៍ល្អតែខ្ញុំនេះមិនល្អជាមួយទេខ្ញុំចំហរ
នៅអ្វីដែលខ្ញុំបានលឺ។ខ្ញុំងាកទៅសុំជំនួយពីនាងជូហ្វីភ្លាមៗ។
«គឺ...ខ្ញុំគិតថាដេលីគួរតែទៅប្ដូខោអាវនៅផ្ទះរបស់ខ្ញុំសិនទើបទៅផ្ទះ»មិត្តល្អពិតមែន។
«មែនហើយខ្ញុំមិនចង់ទៅផ្ទះដោយសម្លៀកបំពាក់ប្រលាក់
ទេណា»
«តែខ្ញុំពិតជាចង់ជូននាងទៅពិតមែន»សុខៗគេស្រាប់តែប្ដូរសម្លេងនឹងទៅមុខ190ដឺក្រេតែម្ដងតែថាពេលគេធ្វើគួរអោយស្រឡាញ់ដល់ហើយ។
«ចាំលើកក្រោយទៅចុះណាSunooខ្ញុំមិនចង់អោយសង្សារខ្ញុំត្រូវអាម៉ាសព្រោះខ្ញុំទេ»ខ្ញុំក៏ប្រឹងធ្វើជាសម្ដែងខ្លាចថាតោចូលខ្លួនគេទៀត។
«ស្នាមប្រលាក់ប៉ិននឹងវាមិនធ្វើអោយខ្ញុំបាក់មុខស្លាប់ទេ!ខ្ញុំមិនប្រកាន់ផងនាងកុំរឿងច្រើនបានទេរំខានណាស់!!»ខំសរសើរក្នុងចិត្តមិនទាន់ដឹងអីផងសម្លេងគំហកនោះមកទៀតហើយ។
«តែ...ខ្ញុំប្រកាន់ណាថ្ងៃដំបូងដែលយើងបានទៅផ្ទះជាមួយគ្នាវាគួរណាស់តែមានអនុស្សាវរីយ៍ល្អមិនមែនខ្លួនប្រលាក់ដូចឆ្កែធ្លាក់លូបែបនេះទេណា»នាងជូហ្វីរៀងស្រឡាំងកាំងពាក្យរបស់យ៉ាងខ្លាំងសូម្បីតែស៊ុននូក៏ដូចគ្នាម្ដងនេះខ្ញុំរួចខ្លួន។
«ចាំខ្ញុំដោះអាវអោយនាងពាក់សិនក៏បាន!»
———————————————————————
To be continue...🙏🏻❤️

សំទោសណាដែលអោយចាំយូរ🙏🏻❤️
17.10.2021(1:00am)

Sunoo:ចាំបងដោះអាវជូនអូនទៅផ្ទះតែអាលូវVoteសិនមក

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Sunoo:ចាំបងដោះអាវជូនអូនទៅផ្ទះតែអាលូវVoteសិនមក

My Bad boy Kim sunoo Where stories live. Discover now