Part17:របួសក្រៅបេះដូងវាមិនស្លាប់ទេ

202 18 2
                                    

«ឯងគិតថាម៉ាក់ឯងព្រមផ្ដាច់ពាក្យឲ្យឯងដែលហេស?»ជិះមកដល់កន្លែងចតឡានបន្តិចមុខផ្ទះSunghoonស្រាប់តែសួរសំណួរដ៏គួរឲ្យក្ដុកក្ដួលចិត្តចេញមកតែក្ដុកក្ដួលតែវានឹងអាJayទេ ខ្ញុំមិនបានក្ដុកក្ដួលជាមួយទេវាគ្មានផ្លូវដាច់ខាត ព្រោះម៉ាក់នឹងខ្ញុំចែកទឹកដីគ្នារស់នៅយូរហើយ។
«មិនដឹងទេយើងគ្រាន់តែដឹងថា...បើគាត់មិន ព្រមយើងក៏មិនទ្រាំ»ខ្ញុំដឹងច្បាស់ដែរថាអ្វីដែរខ្ញុំនិយាយចេញមកជាការតាំងចិត្តតាំងពីដំបូងមកម្ល៉េះ ខ្ញុំមិនចង់ធ្លាក់នៅក្នុងសភាពបែបនេះទៀតទេ ហើយនិស្ស័យខ្ញុំបែបនេះណាគ្មានបានមកពីអ្នកណាក្រៅពីម៉ាក់ខ្ញុំទេព្រោះគ្រាន់តែចូល មកភ្លាមក៏ទទួលបាតដៃរបស់គាត់ជាការស្វាគមន៍ បាត់ទៅហើយ។

ផាច់!
«យើងមិនគិតថាឯងធ្វើបែបនេះដាក់ជីននីបានសោះអាកូនអាកតញ្ញូ!ឯងគិតថាម៉ាក់ព្រមអោយឯងផ្ដាច់ពាក្យហេស Sunoo Kimsufa!!?»
«ប្រហែលនាងប្ដឹងម៉ាក់រួចរាល់ហើយ...បើអញ្ចឹងខ្ញុំគ្មានអីត្រូវនិយាយទៀតទេក្រៅពីពាក្យថា...ខ្ញុំនឹងផ្ដាច់ពាក្យ!!»ខ្ញុំនិយាយដោយមុខនឹងសម្លេងស្មើព្រមជាមួយចិត្តត្រជាក់ទ្រាំមិនដើរចេញពីគាត់ដូចរាល់ដងព្រោះថាខ្ញុំតាំងចិត្តមកនិយាយ លើកនេះជាលើកចុងក្រោយហើយ!។
«ម៉ាក់មិនអោយឯងផ្ដាច់»ម៉ាក់ស្រែកបដិសេធ យ៉ាងដាច់ខាត។
«បើហេតុផលម៉ាក់គឺលក់ខ្ញុំដោះបំណុលនោះម៉ាក់ប្រាប់ផ្ទះនោះចុះថាមិនយូរទៀតទេខ្ញុំនឹងយកលុយទៅសងអោយគ្រប់ជំនួនមិនអោយខ្វះឡើយ»ហើយអ្វីដែលម៉ាក់ខ្ញុំផ្ដល់ឲនោះគឺមួយកំផ្លៀងទៀតនៅថ្ពាល់ខាងឆ្វេងម្ដង។
«ឯងសំដីថ្លោសណាស់!!»
«អ៊ំស្រីៗត្រជាក់ចិត្តសិនទៅបាទ»Jay
«មែនហើយអ៊ំស្រីបើសិនពួកខ្ញុំជាSunooពួក យើងក៏ប្រាកដជាធ្វើដូចSunooអញ្ចឹងដែរបាទព្រោះថា...»
«អត់មាយាទខ្លាំងណាស់Jay Sunghoonដែល
មកនិយាយកាត់បែបនេះ!!»ពាក្យម៉ាក់អំបាញ់មិញនេះធ្វើឲ្យJayនឹងSunghoonត្រូវប្រញាប់អោនមុខចុះបិទមាត់មួយរំពេច។
«ជីននី នាងជាក្មេងស្រីចូលចិត្តយកចិត្តខ្លួនឯង មែនហើយឯងអាចនឹងមិនសូវចូលចិត្តតែទង្វើរឯងថ្ងៃនេះវាមិនជ្រុលពេកទេហេស Sunoo??»
«....»
«បេះដូងឯងធ្វើចេញពីស្អីហាស?ទើបបានឯងឈរមើលនាងមិនព្រមជួយនាងបណ្ដោយឲ្យរោគហឺតនាងរើបែបនេះ?»
«តែក៏មានមនុស្សច្រើននៅមើលហើយតាសអ៊ំស្រី»
«Jay Parkkristean!!ហើយឯងប្រឹងទៅណាហាសSunoo?»ម៉ាក់ស្រែកដល់ភ្លេចភាពជាអ្នកស្រីថ្លៃថ្នូរអស់ ហើយពេលដែលខ្ញុំគិតថា យើងប្រហែលជានិយាយគ្នាមិនចុះទេទើបខ្ញុំសម្រេចចិត្តបែរក្រោយដើរទៅយកកាតាបស្ពាយញាត់សម្លៀកបំពាក់រួចក៏ស្ពាយទៅម៉ូតូសំណប់ចិត្តរបស់ខ្ញំបើកចេញទៅតែម្ដង ព្រោះថាពេលខ្លះ...បើយើងឃ្លាតគ្នាមួយរយៈខ្ញុំអាចនឹង យល់ចិត្តគាត់ច្រើនជាងនេះក៏ថាបាន។

My Bad boy Kim sunoo Where stories live. Discover now