Part8:សូម្បីតែទឹកភ្នែកនាងក៏ជារបស់ខ្ញុំ!

178 17 2
                                    

រូបភាពជីននីនៅដិតជាប់ក្នុងកាតគិតរបស់ខ្ញុំតែក៏ទុកជារឿងល្អមួយដែរដែលសុខៗជីននីក៏មានអាការៈថប់នោះឡើងមកធ្វើអោយទាំងមិត្តភក្ដិជីននីនឹងE strongងាកទៅចាប់អារម្មណ៍គ្រប់គ្នាហើយខ្ញុំក៏មិនបាច់ត្រូវទះអ្នកណា។តែក៏គួរអោយក្ដៅចិត្តដែរមនុស្សស្អីទាំងសាហាវព្រៃផ្សៃក្បត់
ចិត្តបានសូម្បីតែគូរដណ្ដឹងខ្លួនឯងព្រោះតែ   សំបុត្រមួយច្បាប់របស់ខ្ញុំ។ហើយយាយជីននីនឹងក៏ដូចគ្នាគិតថាខ្ញុំឃើញមនុស្សប្រុសអស់នោះមានតម្លៃរហូតចង់ចាប់ធ្វើជារបស់ខ្លួនទៅកើត។
«ចែ?»
«អីគេ?»
«លឺថាយប់មិញចែទៅដេកផ្ទះប្រុសមែនទេ?»
ព្រូត!!
ទឹកដែលខ្ញុំផឹកទាំងប៉ុន្មានត្រូវខ្ទាតចេញពីមាត់របស់ខ្ញុំខណៈដែលអាប្អូនជើងល្អសួរសំនួរអន្តរាយបែបនេះចេញមក។សំណាងហើយដែលគ្មានអ្នកនៅផ្ទះនៅតែ2នាក់បងប្អូន។
«អ៉ីដេនឯងយកស្អីមកនិយាយ?»
«កុំគិតថាខ្ញុំមិនឃើញថាអាម្នាក់នោះបីចែចូលឡានទៅឲ្យសោះ!ឈើស!ទៅធ្វើជារបស់ភ្នាល់ហើយចេះនិយាយទៅកើតថាមិនស្គាល់ក្រុម    E strongមនុស្សកុហក!»
«រឿងរបស់ភ្នាល់ចែមិនដឹងពិតមែនចែហ៊ាន  ស្បថ»
«តែរឿងស្គាល់ពួកអាឆ្កួតនោះចែកុហកខ្ញុំដដែល»
«ដេនឯងកុំហៅពួកគេចឹងអីឯងប្អូនគេច្រើន ណាស់...ហើយសម្រេចថាឯងត្រូវការអីមែនទេ?»ទោះខ្ញុំមិននៅជាមួយគ្នារហូតមក (ព្រោះខ្ញុំនៅតៃវ៉ាន់)តែខ្ញុំក៏អាចមើលដឹងចិត្តប្អូនខ្ញុំបានថាគេចង់បានអ្វី។
«ដេនប្រាប់ចែណា...ដេនដាច់ខាតមិនទទួលគេម្នាក់នោះជាបងថ្លៃឡើយទោះយ៉ាងណាក៏ ដោយ»
«ហេតុផល?»
«ព្រោះដេនស្អប់គេ»
«ព្រោះតែស្អប់?» ហេតុផលប៉ុណ្ណឹងសិអអាចធ្វើឲ្យមនុស្សស្អប់គ្នាបានតែកុំថាតែអ៉ីដេនអីសូម្បីតែខ្ញុំក៏ស្អប់មិនចង់ពាក់ព័ន្ធផង។
«មែនហើយ»
«អញ្ចឹងឯងក៏សប្បាយចិត្តចុះណា...ព្រោះថាគាត់នឹងមិនត្រូវចិត្តបងសូម្បីតែបន្តិច»
«អញ្ចឹងចែសន្យាមកថាមិនទាក់ទងជាមួយអា គាត់នឹងទៀតបើមិនអញ្ចឹងខ្ញុំប្រាប់ម៉ាក់រឿងយប់ មិញហើយ»អ៉ីដេនក៏ហុចកូនដៃមកហើយកូន ដៃយើងទាំង2ក៏ថ្ពក់គ្នា។សុខៗសម្លេងម៉ូតូស៊ីផ្លេផ្ទះខ្ញុំក៏បំន្លឺឡើង។ខ្ញុំនឹងប្អូនមើលមុខគ្នាដើម្បីថាអ្នកណាជាអ្នលទៅបើកទ្វារតែប្រាកដណាស់គឺខ្ញុំនេះហើយជាអ្នកទៅបើក...ខ្ញុំសង្ស័យរហូតមកថាខ្ញុំរឺវាអ្នកណាបងអ្នកណាប្អូនអោយប្រាកដទៅ។ខណៈដែលខ្ញុំបើកទ្វារចេញទៅក៏ត្រូវឈប់ឆ្ងក់ត្រៀមបែរចូលផ្ទះពេលដែលម្ចាស់ម៉ូតូធំពណ៌ក្រហមបើកគំរបមួកការពារបង្ហាញឲឃើញផ្ទៃមុខដែលខ្ញុំមិនចង់ជួបបំផុតក្នុងលោក។
«បើហ៊ានតែគេចចូលផ្ទះខ្ញុំនឹងតាមទៅអូសនាង ចេញមក!»
«បើធ្វើបែបនេះដដែលសម្លាប់ខ្ញុំតែម្ដងទៅ»
«ឡើងម៉ូតូមក»
«នេះមិនមែនជាម៉ោងរៀនទេនាយមិនគិតថាអោយខ្ញុំសម្រាកខ្លះទេហេស?»
«ធ្វើជាស្រីរបស់ខ្ញុំមិនឃើញលំបាកត្រង់ណាផងហេតុអីនាងត្រូវសម្រាកដែល?»មិនលំបាក?ខ្ញុំចង់តែស្រែកទេ!។
«នាយមិនមែនជាខ្ញុំនាយនិយាយបានអញ្ចឹងហើយ»
«ឡើងម៉ូតូមក»Sunooបញ្ជារមុននឹងបិទគំរបមួកការពាររួចឈប់ស្ងៀមជាការបញ្ជាក់ថាខ្ញុំគ្មានសិទ្ធិនឹងតវ៉ាបានទៀតឡើយ។ហ៉ើយ!!មនុស្សឆ្កួតអំណាចKim Sunoo!!!!។             (Sunoo KimSufaគឺជានាមត្រកូលរបស់គ្រួសារគេទាំងមូលចំណែកKim Sunooគឺជានាមពេញរបស់គេ)

My Bad boy Kim sunoo Where stories live. Discover now