Part 22:ខ្មោចលង!!

113 14 1
                                    

«Daely ត្រលប់មកវិញហើយចាស៎» ខ្ញុំស្រែក ប្រកាសប្រាប់គ្រប់គ្នាក្នុងផ្ទះ ប៉ុន្តែដូចជាគ្មានសម្លេងតបវិញសោះ។ អ្នកផ្ទះខ្ញុំអត់ចិត្តខ្លាំងណាស់ខ្ញុំចេញពីពេទ្យមួយទាំងមូល សូម្បីទៅ ទទួលក៏អត់ដែរ!។

«ម៉ាក់?»
«...»
«Ethan??»
«...»
«ពួកគេទៅណាអស់ហើយ ហ្វី?»
«ឯងសួរខ្ញុំ ឲ្យខ្ញុំទៅព្រុសសួរឆ្កែឯងមែនទេ?ខ្ញុំនៅជាមួយឯង ខ្ញុំមិចនឹងដឹង!!» ខ្ញុំឈប់និយាយជាមួយវា ហើយក៏ដើរមើលក្នុងផ្ទះប្រទះឃើញក្រដាស Noteមួយ។

{ម៉ាក់នឹងEthan ត្រូវទៅមើលតារបស់ឯង 1 អាទិត្យ លុយម៉ាក់ទុកឲ្យនៅកន្លែងដើមប្រហែល 3 4ថ្ងៃទៀត Ethanឡើងមកវិញមុន}

«មានអីហ៎?» នាងហ្វីដើរចូលមកសួរ ខ្ញុំក៏ហុចឲ្យវាអាន។
«លោកតាដួលសន្លប់ ឡើងទៅមើលលោកតា ចឹងតើ បានទុកយើងឲ្យក្រាញនៅពេទ្យឡើងយូរ»
«ចុះអ្នកសម្អាតផ្ទះឯងថ្ងៃនេះមកទេ?»
«អត់ទេ»
«អញ្ចឹងចាំយើងគេងកំដរឯងចុះណា»
«ពិតមែនហេស?»
«អឹម ពិតប៉ុន្តែម៉ោង12 យប់បានយើងមកព្រោះថ្ងៃនេះយើងត្រូវទៅចូលរួមមង្គលការគេ»
«អញ្ចឹងមិនបាច់បារម្ភទេ យើងនៅម្នាក់ឯងក៏បាន»
«ប្រាកដហើយហ៌ ថានៅម្នាក់ឯងបាន?»
«អឺបាន!!»ខ្ញុំនិយាយទាំងគ្មានទំនុកចិត្ត ព្រោះផ្ទះធំអញ្ចឹងខ្ញុំទទួលថាខ្ញុំជាមនុស្សខ្លាច ប៉ុន្តែខ្ញុំក៏មិនអាចឃាត់មិត្តដែរ។
«ឯងច្បាស់ហើយ?»
«អឺ ច្បាស់!!សួរច្រើនមែន ហើយមិញឯងថាទៅការគេមិចមិនឆាប់ទៅរៀបចំខ្លួនទៅ ម៉ោង7 ឥឡូវហើយ» ជូហ្វីលើកដៃមើលនាឡិកាបន្តិច ហើយក៏ប្រញាប់រត់ចេញទៅវិញ។
«អញ្ចឹងយើងទៅសិនហើយ មានការអីទូរស័ព្ទរកយើងមក»
«អឺអរគុណ» ខ្ញុំជូនដំណើរមិត្តដល់មុខផ្ទះពេលវា ចេញទៅបាត់ភ្លាម អូនឆ្កែក៏លូយ៉ាងគ្រហួចភ្លាម ធ្វើឲ្យខ្ញុំរត់ទៅបើកភ្លើងឲ្យភ្លឺពេញផ្ទះ គ្រប់ជាន់ គ្រប់បន្ទប់។ ទើបរួចពីឈឺខ្លួន ឥឡូវត្រូវមកនៅផ្ទះម្នាក់ឯងទៀត ប្រហែលព្រះស្អប់ខ្ញុំខ្លាំងណាស់ហើយមើលទៅ។

តក់ តក់
សម្លេងទឹកស្រក់ ដែលជាធម្មតាខ្ញុំក៏មិនចាប់អារម្មណ៍ទេថាយ៉ាងមិច តែថ្ងៃនេះមិនដូចថ្ងៃ  ធម្មតាទេ សម្លេងទឹកស្រក់នេះធ្វើឲ្យខ្ញុំចង់សសៃប្រសាទស្លាប់ហើយ។ ដើម្បីបន្លប់ភាពខ្លាចខ្ញុំក៏ ទៅរៀបចំកាតាបនឹងខោអាវទុកសម្រាប់ថ្ងៃ ស្អែកវិញ។ តាមពិតទៅមនុស្សយើងមិនបាច់ងូតទឹកច្រើនដងក៏បានកុំឲ្យខាតទឹកច្រើន។ គិតរួចខ្ញុំក៏សម្រេចចិត្តរៀបចំកន្លែងសម្រាប់គេងតែចង់បិទភ្នែកដាក់កាវក៏គេងមិនលក់ដែរ!!។។

My Bad boy Kim sunoo Where stories live. Discover now