Part6:ជីវិតខ្ញុំទៅជាបែបនេះក៏ព្រោះតែលោក

193 18 2
                                    

ជីបៗៗ
ចាបៗៗ
សម្លេងចាបយំមិនដឹងមកពីណាបានដាស់ស្មារតីខ្ញុំអោយដឹងខ្លួនឡើង។ត្របកភ្នែកខ្ញុំចាប់ផ្ដើមបើកឡើងហើយអ្វីដែលខ្ញុំឃើញដំបូងគេនោះគឺពិដាន បន្ទប់មិនមែនជារបស់ខ្ញុំទេ!!។ចុះបើមិនមែនបន្ទប់ខ្ញុំជាបន្ទប់អ្នកណា?ខ្ញុំចាប់ផ្ដើមភ័យឡើងទឹកភ្នែកក៏ច្រាលចេញមកនេះមានរឿងអីកើតឡើង?ល្ងាចមិញមានរឿងអី?ភាពបរិសុទ្ធខ្ញុំត្រូវអស់ ហើយហេស?ខ្ញុំចាំបានតែថាSunooយកខ្ញុំធ្វើជារបស់ភ្នាល់គេចឹងមានន័យថាគេចាញ់ហេស?ហ៊ឹក...ខួរខ្ញុំមិនចាំទេរឿងល្ងាចមិញដឹងត្រឹមពេលនេះជីវិតខ្ញុំទៅជាបែបនេះក៏ព្រោះតែលោកតែម្នាក់គត់Sunoo Kimsufa!!។ខ្ញុំងាកឆ្វេងងាកឆ្ដាំ ងាកឆ្វេងក៏មិនឃើញអីក្រៅពីជញ្ចាំងពណ៌ ខ្មៅលាយសរស្រាប់តែ ងាកស្ដាំភ្លាមព្រលឹងក៏អស់ពីខ្លួនភ្លាមខ្ញុំកាន់តែយំលើសដើមពេលដែលឃើញមនុស្សប្រុសសក់ពណ៌សរបែកទឹកដោះ គោដេកផ្កាប់មុខនឹងខ្នើយដោយអាក្រាតមួយកំណាត់លើឯកំណាត់ក្រោមខ្ញុំមិនដឹងទេព្រោះវានៅក្នុងភួយជាមួយខ្ញុំ។
«អាយយយ...ហ៊ឹក...ហ៊ឹក...មានរឿងអ្វីកើតឡើង?»ខ្ញុំច្របូកច្របល់ស្រែកយំតែម្ដងមិនដឹងគួរធ្វើយ៉ាងណាបន្ត ហើយការស្រែកយំរបស់ខ្ញុំក៏ធ្វើ អោយរាងកាយដែលពោពេញដោយសាច់ដុំកម្រើកឡើង(ក្នុងរឿងមានសាច់សុំ😭)
«អ៉ឺ.....»សម្លេងពត់ខ្លួនជាមួយដៃដែលសន្ធឹងទៅខាងមុខដូចមនុស្សខ្ជិលខ្ញុំក៏ចាប់ចាំសម្លេងនេះឡើងបន្ទាប់មកអាម្នាក់នោះក៏បែរមកខ្ញុំងាកមកដោយធ្វើភ្នែកភ្លឹសៗ មើលមកខ្ញុំដោយភាពអត់ងងុយគេម្នាក់នោះគឺជាSunooមិនមែនអ្នកផ្សេងខ្ញុំក៏រាងធូរទ្រូងតិចដែរព្រោះមិនមែនអ្នកផ្សេង។
«ដេលី...គេងតបន្តិចទៀតទៅណា៎មិនឃើញត្រូវប្រញាប់ទៅណាផងនឹង»
«ហ...ហាស?»គេង?គេងលក់?រឺមួយក៏យប់មិញខណៈដែលខ្ញុំកំពុងស្រឡាំងកាំងអាប៉ិឆ្កួតSunoo ក៏បន្ថែមសម្ពាតរាងកាយដាក់ខ្ញុំទៀតដោយការឱបចង្កេះខ្ញុំ។ផាច់!ៗៗៗមិននិយាយច្រើនខ្ញុំងើប ឡើងរួចចាត់ការវាយផងទាត់ផងទៅលើគេ តែមើលទៅក្រៅពីគេមិនឈឺហើយគេនៅបើក
ភ្នែកសម្លឹងមើលខ្ញុំយ៉ាងគួរអោយខ្លាចទៀត។
«ហាមធ្វើអីខ្ញុំណា...បើមិនអញ្ចឹងខ្ញុំនឹងខាំ អណ្ដាតសម្លាប់ខ្លួននៅលើគ្រែនាយ»Sunoo បើកភ្នែកមើលខ្ញុំរួចតបទាំងសម្លេងងងុយ។
«អញ្ចឹងហ៎?ចុះការដែលនាងទាត់ខ្ញុំដាល់ខ្ញុំ     អំបាញ់មិញនេះនាងគិតថាខ្លួនរួចផុតពីការស្លាប់ ហេស?»
«ខ...ខ្ញុំដឹងហើយថាទោះជាយ៉ាងណាក៏ខ្ញុំមិនរួចខ្លួន ដូច្នេះហើយទើបខ្ញុំដណ្ដើមស្លាប់មុនដោយការខាំអណ្ដាតខ្លួនឯងហ្នឹងណា»
«ហ៉ើយ...ខ្ញុំចង់សុំដេកបន្ត10នាទីទៀតមិនបាន រឺយ៉ាងមិច?នាងបញ្ញាអន់»មើលទៅក៏ដឹងថា Sunooគេចាត់ទុកពាក្យគំរាមរបស់ខ្ញុំគ្រាន់តែជារឿងអត់ប្រយោជន៍តែប៉ុណ្ណោះព្រោះគេដាក់ខ្លួនដេកយ៉ាងធុញទ្រាន់គេផ្អៀងខ្លួនរួចឈោង
ដៃទៅចុចកណ្ដឹងដែលនៅក្បែរគ្រែលឺ<ក្រឺង> រួចក៏ប្រុងទាញភួញក្រោកឈរខ្ញុំឃើញភ្លាម ក៏ស្ទុះលោតសង្រ្គប់ជើងគេតែម្ដងបេះដូងវិញភ័យខ្លាំងណាស់ឡើងបែកញើស។
«មិនបាច់ភ័យទេខ្ញុំពាក់ខោមិនបានស្រាតទេ» Sunooហាក់ដឹងអ្វីដែលខ្ញុំកំពុងគិតទើបនិយាយចេញមកមុននឹងយកដៃទាំង2ចាប់ទាញក្បាលខ្ញុំចេញពីជើងគេបន្ទាប់មកក៏ក្រោកឡើងស្របពេលនោះក៏មានស្រ្តីចំណាស់ម្នាក់ចូលមក។
«អ្នកប្រុសចង់ទទួនទានអាហារពេលព្រឹកនៅខាងលើរឺខាងក្រោមទាន?»
«ខាងលើ»
«ប៉ុន្តៃថ្ងៃនេះអ្នកស្រីអ្នកមិននៅផ្ទះទេទាន»
«បើអញ្ចឹងមិនបាច់ទេសខ្ញុំចេញទៅសាលាតែម្ដង»
«ចា៎ អ្នកប្រុស»អ៊ំស្រីនោះក៏បិទទ្វារចេញទៅ។មិនដែលគិតសោះថាមនុស្សសាហាវព្រៃផ្សៃដូចជាគេធ្វើដល់ទៅអ្នកប្រុស។
«មើលស្អី?»Sunooបែរមកសួរខ្ញុំហើយខ្ញុំនេះត្រូវឆ្លើយយ៉ាងមិចទៅបើមិញនេះ មើលគេឡើងភ្លឹកអញ្ចឹង។
«នាំខ្ញុំទៅផ្ទះឥឡូវនេះ»
«យើងនឹងទៅសាលា»
«តែខ្ញុំចង់ទៅផ្ទះ»
«ព្រឹកនេះខ្ញុំអារម្មណ៍មិនល្អទេដូច្នេះឈប់ឡូឡា មុនពេលដែលខ្ញុំនឹងចាត់ការនាងអោយក្លាយជាស្រីខ្ញុំពិតប្រាកដយល់ទេ?»ខ្ញុំស្រឡាំងកាំងពេលដែលSunooនិយាយចេញមកដោយទឹក មុខប្រាកដប្រជា បើគេនិយាយ គេធ្វើមែនវាកាន់តែធ្វើអោយជីវិតខ្ញុំធ្ងន់ធ្ងរជាងនេះទៀត។Sunoo បានដើរចូលទៅរៀបចំខ្លួនងូតទឹករួច។

My Bad boy Kim sunoo Where stories live. Discover now