Part10:ស្នាដៃSunooច្បាស់ណាស់!!

150 18 0
                                    

ប្រយោគអំបាញ់មិញនេអរបស់Sunooអាចុង ក្រោយគឺស្រាលទៅ ដូចជាគេចង់លេបវាទៅបំពង់ករវិញ ដើម្បីកុំឲ្យខ្ញុំបានលឺមុននឹងផ្អែកខ្លួនទៅកៅអីរួចក៏បិទភ្នែកវិញ។
«ស្អែកនេះពេលល្ងាចកុំភ្លេចឈៀងចូលទៅទី លានបាល់បោះផងណាដេលីខ្ញុំមានអីសប្បាយៗ ឲ្យនាងមើល»សម្ដីប្រហើរៗរបស់គេធ្វើឲ្យខ្ញុំមិនស្រួលចិត្តឡើងមកហើយមិនទាន់សួរអីផងអ្នកបម្រើក្នុងផ្ទះSunooក៏បង្ហាញមុខចូលមកទទួលពួកយើងភ្លាម។ ហើយយប់នេះឯងដែលខ្ញុំបិទភ្នែកដេកមិនលក់ព្រោះតែរឿងសប្បាយៗរបស់Sunooច្បាស់ជារឿងដែលគ្មានអ្នកណាថាសប្បាយជាមិនខានក្រៅពីគ្នាគេ។

[សាលារៀន]
«ហមម»ខ្ញុំស្ងាបជាលើកទី17ហើយព្រោះមិន បានគេងកាលពីយប់មិញរហូតដល់ថ្នាក់ជូហ្វីក៏ស្ងាបតាមខ្ញុំដែរព្រោះកាលពីយប់មិញខ្ញុំCall ទៅនិយាយជាមួយគេគ្មានបានដេកពួនស្អីទេស
«ហ៊ើយមិនបានទេ!!ថ្ងៃនេះក្រុមSunooច្បាស់ជាបង្កររឿងជាមិនខាន»
«កុំទៅយកចិត្តទុកដាក់ពេកអី ពួកនោះបង្កររឿង រាល់តែថ្ងៃនឹងណា»
«នាងហ្វី!ឯងក៏ដឹងថាវាពាក់ព័ន្ធជាមួយEunwoo ឯងកុំធ្វើជាមិនដឹងបានទេ?»
«អញ្ចឹងថ្ងៃនេះឯងក៏ដើរតាមពួកគេទៅចឹង គេនឹងគ្មានពេលទៅធ្វើរឿងឆ្កួតៗនោះអី»ខ្ញុំមើលមុខហ្វីយ៉ាងមិនសូវទុកចិត្តប៉ុន្មានទេព្រោះពាក្យណែនាំរបស់វាមួយៗសុទ្ធតែនាំរឿងឈឺខ្លួនឲ្យខ្ញុំរហូតតែម្ដង។
«ឯងនិយាយដូចងាយណាស់តែកុំភ្លេចឲ្យសោះថាពួកអាម៉ូយ៉ូនឹងជីននីតាមឃ្លាំមើលនឹងយកជីវិត ពួកយើងរហូតណា»
«មានខ្ញុំនៅទៅហើយឯងទៅខ្លាចស្អី»វាជាការពិតដែលខ្ញុំមិនត្រូវខ្លាចពេលដែលនៅជាមួយនាងហ្វីព្រោះមុននេះខ្ញុំក៏ល្មមអាចដឹងថាពួកនោះគ្មានអ្នកណាហ៊ានជាមួយហ្វីឡើយសូម្បីតែម្នាក់ ប្រហែលជាព្រោះតែខ្លាចឥទ្ធិពលងងឹតដែលហ្វីត្រូវជាប្អូនអនុប្រធានក្រុមGang Dហើយមើល ទៅ។
«មានផ្លូវជ្រើសផ្សេងទេ?»ខ្ញុំសួរព្រោះខ្ញុំប្រាកដថាទោះជាមានខ្ញុំក៏មិនចង់យកខ្លួនទៅប្រថុយដដែលនឹង។
«មាន»
«មែនហ៎?»
«អឺ»
«អីគេទៅ?»
«បើឯងមិនចង់តោងSunooជម្រើសចុងក្រោយមានតែ...»
«តែ?»
«តោងEunwooជំនួសវិញ»
«ថាមិច?»
«តែជម្រើសដែលល្អបំផុតខ្ញុំថាឯងកុំព្យាយាមធ្វើឲ្យរឿងតូចក្លាយជារឿងធំអី»ហ្វីស្នើជម្រើសទី3ឲ្យខ្ញុំបន្ថែមទៀតដោយបំណងល្អប៉ុន្តែជម្រើស ទី3វាមិនមែនរឿងល្អសោះ ព្រោះភាគី ម្ខាងគ្រាន់តែជាមនុស្សធម្មតាតែម្ខាងទៀតអត់ធម្មតាជាមួយទេ!។
«ខ្ញុំនឹងទៅតឿនEunwooទៅចុះ»មើលទៅខ្ញុំប្រហែលត្រូវធ្វើវីរៈនារីជិះសេះស ទៅជួយប្រុសស្អាតពីពួកបិសាចវិញហើយមើលទៅ។
«វាគ្មានប្រយោជន៍នោះទេ»ហ្វីនិយាយព្រមទាំងលើកដៃមិនយល់ស្រប។
«យ៉ាងហោចណាស់ក៏អាចធ្វើឲ្យរឿងធំក្លាយជាតូចដែល»
«វាកាន់តែធំទៅវិញទេ»ហ្វីប្រាប់ដោយរឹកពារទ្រាំចិត្តណាស់ចឹង តែក៏ព្រមដើរតាមខ្ញុំតាមសម្រួលខណៈពេលដែលខ្ញុំដើរមកថ្នាក់ហើយ មើលទៅមុខសាលាគឺរឿងដូចជាកើតឡើងបាត់ ហើយ។
«ហ្វីនោះជាEunwooទេតើស»ខ្ញុំចង្អុលទៅចំណុចការហេតុដែលហ្វីញីភ្នែកមើលយ៉ាងម៉េចតែក៏មើលទៅដូចជាមើលមិនឃើញ។
«នៅឯណាដេលី?ខ្ញុំមើលឃើញតែពួកសិស្សប្រុសដើរចេញចូលតែខ្ញុំដូចជាមិនឃើញ Eunwooសោះ»
«នៅមុខខ្លោងទ្វារខាងឆ្វេងនោះអីឃើញទេ?»
«អូហូ...ខ្លួនគេអោយប៉ិនស្រមោចឯងនៅមើល ឃើញទៀតហេស?ខ្ញុំជឿឯងហើយ»
«នេះមិនមែនជាពេលនិយាយបញ្ឈឺខ្ញុំទេណា!!ប្រញាប់រត់ទៅមើលអោយលឿនទៅ!»ខ្ញុំចាប់ដៃហ្វីអូសរត់ចុះទៅយ៉ាងលឿនព្រោះខ្ញុំប្រាកដណាស់ដែលEunwooត្រូវព័ទ្ធនោះវាច្បាស់ជាមិនមែនជាការស្វាគមន៍គ្នាបែបធម្មតាៗនោះ
ទេហើយពេលដែលខ្ញុំទៅដល់ភ្លាមនោះខ្ញុំក៏ស្ទើតែស្រែកចាចពេលឃើញថាEunwooកំពុងត្រូវគេវាយ!។
«ជូហ្វី!!»ខ្ញុំចាប់អង្រួនដៃហ្វីសុំជំនួយជួយEunwoo។
«ប៉ូលីសចា៎សប៉ូលីសនៅខាងនេះ!!»ហ្វីភ្លឹកបន្តិចរួចក៏ស្រែកឡើងមក។គ្រាន់តែលឺហ្វីស្រែកភ្លាមអាពួកដែលវ៉ៃEunwooនោះក៏រត់ចែកជើងគ្នាអស់ទៅ។
«នាយយ៉ាងមិចហើយEunwoo?ឈឺត្រង់ណាខ្លះ?នាយប្រាប់ខ្ញុំមក!»ខ្ញុំប្រញាប់ចូលទៅលើក Eunwooឡើងមក។គ្រាន់តែឃើញមុខជាំតាមថ្ពាល់តាមដៃហើយមានស្នាមជើងដែលត្រូវគេធាក់ទៀតបេះដូងខ្ញុំនេះស្ទើប្រេះទៅហើយលោកអើយ។
«គេយ៉ាងម៉េចហើយដេលី?»
«ធ្វើយ៉ាងមិចទៅហ្វី?ពេលនេះEunwooមិន ព្រមបែកភ្នែកទេហ៊ឹក...ខ្ញុំខ្លាច»
«ធ្វើចិត្តត្រជាក់ដេលីចាំខ្ញុំCallហៅឲគ្រូវិន័យមកជួយ»ជូហ្វីបានជួយចាត់ការCallទៅគ្រូវិន័យនឹងទាក់ទងទៅមន្ទីពេទ្យ ខណៈដែលខ្ញុំវិញយំត្រកងកាយEunwooជាប់នឹងដៃយ៉ាងថ្នាក់ថ្នមហើយមិនយូរប៉ុន្មានលោកគ្រូនឹងឡានពេទ្យបានមកដល់។
«ស្លាប់ហើយខ្ញុំមិនចង់ជឿសោះណាថាកីឡាករ បាល់បោះប្រចាំសាលាដូចជាEunwooនេះមាន រឿងពាក់ព័ន្ធជាមួយពួកយូកូមដែល»
«ខ្ញុំក៏មិនចង់ជឿដែរ»ខ្ញុំនិយាយជាមួយជូហ្វីដោយមិនបានក្រលេកភ្នែកមើលគេឡើយព្រោះខ្ញុំកំពុងមើលឡានពេទ្យដែលបើកចេញ ទៅ។ពេលដែលឡានពេទ្យចេញផុតឡានខ្មៅមួយក៏បើកមកចតក្បែរខ្ញុំព្រមទាំងទម្លាក់កញ្ជក់ទៀត។Sunooញញឹមដាក់ខ្ញុំយ៉ាងត្រជាក់។
«តួឯករបស់នាងធ្វើឲសាលាទាំងមូលផ្អើលតែម្ដងហើយដេលីណា»
«នាយ....»ខ្ញុំចងចិញ្ចើមហើយហាក់ដូចមិនចង់ជឿថាគេញញឹមដូចពេញចិត្តដល់ហើយប្រៀបដូចជាEunwooមានសភាពបែបនេះគឺមកពីគេអញ្ចឹង។Sunooបិទកញ្ចក់ឡានហើយបើកឡានចូលសាលាបាត់។
«Sunoo!!»ខ្ញុំនិយាយតិចបែបកំហឹង។
«ឯងនិយាយអីគេដេលី?»
«វាជាស្នាដៃSunooច្បាស់ណាស់!!!»ខ្ញុំគៀសដៃរបស់ជូហ្វីដែលព្យាយាមចាប់ដៃខ្ញុំជាប់ចេញមុននឹងសំដៅទៅបិសាចទឹកកកKim Sunooដោយក្ដីខឹងសម្បារ!!។
———————————————————
To be continue...🙏🏻❤️
06.11.2021
Edit:04.09.2022

My Bad boy Kim sunoo Where stories live. Discover now