Part23:Boyfriend or Crush?

180 20 2
                                    

Sunoo ដើររកទៀនមកដុតជុំវិញខ្លួន ដោយពួក យើងនៅក្នុងចន្លោះកណ្ដាល ប៉ុន្តែខ្ញុំអង្គុយលើ សាឡុងទេ ហើយគេអង្គុយលើឥដ្ឋ។
«អរគុណហើយណា Sunoo» គេមិនមាត់ ព្រោះភ្នែកគេកំពុងអានសៀវភៅរឿងរបស់ប្អូនខ្ញុំដែលទុកលើតុ។
«នែ៎ ប្រាប់ថាអរគុណមិនបានលឺទេហេស?»
«ខ្ញុំមិនមែនត្រចៀកថ្លង់ដូចនាង ដល់ថ្នាក់ត្រូវនិយាយ2 3ដងទើបស្ដាប់បានទេ!!»
«ស្មានតែរវល់ស្រមើស្រម៉ៃថាខ្លួនឯងជាទេវបុត្រក្នុងរឿងបាត់ហើយ!!»
«និយាយអញ្ចឹងមិចក៏នាយមកលឿនម្ល៉េស?អត់ឃើញមានស្លាបជាប់ខ្លួនផង»
«ខ្ញុំគ្មានស្លាបទេ តែខ្ញុំមានម៉ូតូ»
«វាមិនគួរលឿនថ្នាក់នេះទេ»ខ្ញុំជំទាស់គេពេញទីតែម្ដងព្រោះវាមិនដែលម៉ូតូឯណាលឿនថ្នាក់នេះទេ។
«មានអ្នកណាដែលប្រាប់នាងទេ ថានាងជាមនុស្សសួរច្រើនគួរឲ្យរំខានខ្លាំងណាស់» មិនឆ្លើយក៏អត់ទៅចាំបាច់ជេ!។
«នាយប្រហែលឆ្លើយមិនបាន ព្រោះអីចម្លើយរបស់នាយអាចនឹងធ្វើឲ្យនាយបាក់មុខពិតទេ?»
«នាងចង់បានន័យថាមិច?» Sunoo ស្រាប់តែ សម្លឹងមុខខ្ញុំក្នុងន័យរករឿង តែវាមិនមែនលើកដំបូងទេ ខ្ញុំឡើងស៊ាំទៅហើយជាមួយខ្សែរភ្នែកបែបនោះរបស់គេ ណាមួយគេមានចិត្តលើខ្ញុំអញ្ចឹងប្រហែលគេមិនច្របាច់ករខ្ញុំសម្លាប់នោះទេ។
«បានន័យថា ពេលដែលខ្ញុំ callទៅ នាយប្រហែលនៅម្ដុំៗនេះហើយពិតទេ?»
«ហេតុអីថ្ងៃនេះនាយឆ្លាតម្ល៉េះ?»
«ចុះវាពិតទេ?»
«អឺ តែកុំចោទថាខ្ញុំជាមនុស្សរោគចិត្តឲ្យសោះខ្ញុំគ្រាន់តែលឺថានាងគ្មានអ្នកទៅយកមកផ្ទះ ខ្ញុំក៏មកមើលទៅថានាងនៅផ្ទះម្នាក់ឯងមែនរឺអត់»
«មែនហ៎?» ខ្ញុំធ្វើជាបង្អូសសម្លេងដាក់គេ។ តាមពិតការទទួលស្គាល់ត្រង់ៗបែបកូនប្រុសថាមកម្ដុំ នេះព្រោះបារម្ភពីខ្ញុំ មានអារម្មណ៍ល្អដល់ហើយ។មានអារម្មណ៍ថាចង់បាក់ចិត្តស្រលាញ់គេមិចមិនដឹងទេ....មិនបានទេ!!នេះខ្ញុំមានអារម្មណ៍ឆ្កួតឡប់នេះតាំងពីពេលណានឹង?

សុខៗភ្លើងស្រាប់តែឆេះឡើងវិញ Sunooក៏បិទ សៀវភៅហើយក្រោកឈរឡើង។
«នាងប្រហែលនៅផ្ទះម្នាក់ឯងបានហើយឥឡូវ»
«ចុះនាយស្នាក់នៅឯណា?»
«ក្រែងធម្មតានាងមិនខ្វល់ពីខ្ញុំទេពិតទេ? ចង់ខ្ញុំស្នាក់នៅឯណាដូចជាមិនពាក់ព័ន្ធនឹងនាងទេ» Sunooធ្វើមុខរាងភាំងបន្តិច មុននឹងដើរចេញទៅ។ ខ្ញុំជូនដំណើរគេទៅមុខផ្ទះវិញ គេក៏ឡើងជិះម៉ូតូរបស់គេលើកមួកមកពាក់ សុខៗស្រាប់តែគេដាក់ចុះវិញ។
«ខ្ញុំមានសំបុត្រលេងស្គីទឹកកក បើថ្ងៃអាទិត្យនេះនាងទំនេរចាំនាំទៅ»
«ចុះមានអ្នកណាទៅខ្លះ?»
«ខ្ញុំនឹងនាង» ខ្ញុំអោនមុខចុះប្រឹងទប់ស្នាមញញឹមមិនឲ្យចេញមកមុននឹងងើយមកធ្វើមុខស្មើដាក់គេវិញ។
«ក៏បាន ទៅកំដរនាយក៏បានទុកថាជាអរគុណដែលនាយមកជួយខ្ញុំ»
«អញ្ចឹង...» Sunooញញឹមបែបមានល្បិចបន្តិចមុននឹងផ្អៀងមុខមកជិតខ្ញុំ
«ជុប!!...ខ្ញុំទៅហើយណា ស្អែកចាំជួបគ្នានៅ សាលា» គេផ្អៀងមុខថើបខ្ញុំហើយបញ្ឆេះម៉ូតូចេញទៅ ប្រហែលគេមិនដឹងទេថាខ្លួនខ្ញុំកករឹងបាត់ហើយខ្ញុំស្ទើតែហោះហើយ!។

My Bad boy Kim sunoo Where stories live. Discover now